អ្នកតំណាងរាស្រ្ត ស្រ្តី ខ្មែរ-អាមេរិកាំង ជួបបញ្ហា ប្រឈមថ្មី ក្នុងប្រទេស កំណើត
លោកស្រី ទេព សុទ្ធី គឺ ជាអ្នកតំណាងរាស្រ្ត ប្រចាំខេត្ត តាកែវ របស់ គណបក្ស សង្គ្រោះជាតិ។
VOA / វីអូអេ | ២០ កុម្ភៈ ២០១៦
វ៉ាស៊ីនតោន— អ្នក តំណាងរាស្រ្ត ថ្មី
មួយរូប ដែលបាន ចំណាយពេល ស្ទើរពាក់ កណ្តាលជីវិត នៅលើទឹកដី សហរដ្ឋ
អាមេរិក បានជួបប្រទះ នឹងបរិយាកាស នយោបាយមួយ ដែលសំឡេង ប្រឆាំង
និងសំឡេង ស្រ្តី នៅមិនទាន់ ទទួលបាន ការគោរព ច្រើននៅឡើយ
ក្នុងពេល ដែលលោកស្រី វិលត្រឡប់ មកប្រទេស កំណើត ដើម្បី ជំរុញ នូវទស្សនៈ
នយោបាយមួយ ដែលខ្លួន ទទួលបាន នៅសហរដ្ឋ អាមេរិក។
លោកស្រី ទេព សុទ្ធី គឺ ជាអ្នក តំណាងរាស្រ្ត ប្រចាំ ខេត្ត តាកែវ របស់ គណបក្ស សង្គ្រោះជាតិ។ លោកស្រី បានលាឈប់ ពីការងារ ជាគ្រូបង្រៀន នៅសហរដ្ឋ អាមេរិក, ហើយ វិលត្រឡប់ ទៅប្រទេស កម្ពុជាវិញ នៅមុន ការបោះឆ្នោត ជាតិ ឆ្នាំ២០១៣ ដើម្បី ចូលរួម ជីវភាព នយោបាយ ជាមួយ នឹងគណបក្ស មិនកាន់ អំណាច។
ក្នុងបទសម្ភាសន៍មួយជាមួយនឹង VOA នាសប្តាហ៍នេះ លោកស្រី ទេព សុទ្ធី បានធ្វើការប្រៀបធៀបរវាងស្ថានភាពរបស់ពលរដ្ឋអាមេរិកាំង ដែលលោកស្រីបានរស់នៅអស់ជាច្រើនឆ្នាំ និងស្ថានភាពពលរដ្ឋកម្ពុជា ដែលលោកស្រីពេលនេះគឺជាតំណាងមួយរូប។
«នៅសហរដ្ឋអាមេរិកប្រជាពលរដ្ឋ គាត់មានការចេះដឹង ហើយគាត់មានថវិកា គាត់ញ៉ាំឆ្អែតដល់ចឹងទៅពេលមានការអ្វី គេចេះសរសេរទៅតំណាងរាស្រ្តគេ គេហ៊ានសួរ គេហ៊ាននិយាយ។ នៅស្រុកខ្មែរយើងវិញ មនុស្សភាគច្រើនមិនសូវហ៊ាននិយាយហ៊ានសរសេរសួរ។»
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលចូលប្រឡូកក្នុងឆាកនយោបាយនៅប្រទេសកម្ពុជាលោកស្រីបានឃើញពី ទំហំនៃការភ័យខ្លាចរបស់ពលរដ្ឋខ្មែរ ដែលលោកស្រីជួប និងហេតុការណ៍ដែលខ្លួនគាត់ផ្ទាល់បានជួបប្រទះ៖
«នៅស្រុកខ្មែរ វាមានការភ័យខ្លាច ហើយមានការគាបសង្កត់ក្នុងសិទ្ធិសេរីភាពនិយាយស្តី។ មិនមែនតែត្រឹមប្រជាពលរដ្ឋទេ គឺថាតំណាងរាស្រ្ត ហើយមិនត្រឹមតែតំណាងរាស្រ្តដូចនាងខ្ញុំទេ សូម្បីប្តីនាងខ្ញុំជាជនជាតិបរទេសក៏គេគាបដែរ។»
ការគាបសង្កត់នេះ បើតាមលោកស្រីបញ្ជាក់ គឺតាមរូបភាពបំភិតបំភ័យដោយកម្លាំងប៉ូលិស និងទាហាន និងមានរថយន្តដេញតាមពេលឃោសនាបោះឆ្នោតជាដើម។
លោកស្រីបន្ថែមថា៖ «កាលពីឃោសនា២០១៣ហ្នឹង នាងខ្ញុំទម្រាំបានជាប់តំណាងរាស្រ្ត នាងខ្ញុំភ្នែកស ភ្នែកខ្មៅ មិនដឹងរកពុទ្ធោប៉ុន្មានដងទេ។»
ប៉ុន្តែ លោកស្រីយល់ឃើញថា និន្នាការនេះបានផ្លាស់ប្តូរបន្តិច នៅពេលដែលគណបក្សសង្គ្រោះជាតិបានឈ្នះបានអាសនៈចំនួន៥៥ ដែលធ្វើឱ្យគណបក្សកាន់អំណាចបាត់បង់សំឡេងជាច្រើន។
ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ២០១៣។ មានតែគណបក្សពីរប៉ុណ្ណោះបានទទួលអាសនៈនៅក្នុងរដ្ឋសភាជាតិ គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងលោក កឹម សុខា។
លោកស្រី ទេព សុទ្ធី ធ្លាប់បម្រើការងារជាគ្រូបង្រៀននៅវិទ្យាល័យមួយនៅទីក្រុងឈីកាហ្កោ (Chicago) រដ្ឋអ៊ីលីណយ (Illinois) មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ។ ក្នុងឆ្នាំ២០១០លោកស្រីបានសម្រេចចូលរួមជាមួយនឹងគណបក្សសិទ្ធិ មនុស្ស ដែល ដឹកនាំដោយលោក កឹម សុខា។ នៅឆ្នាំ២០១២ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានច្របាច់បញ្ចូល គ្នា ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ។
ក្នុងប្រទេសកម្ពុជា លោកស្រីត្រូវតែធ្វើសកម្មភាព ដូចគ្នានឹងអ្នកនយោបាយកម្ពុជាធ្លាប់តែធ្វើដែរគឺការចុះចែកអំណោយ និងស្វែងរកថវិកាដើម្បីជួយដល់ការព្យាបាលពលរដ្ឋក្រីក្រនៅក្នុង ប្រទេសនេះ។
គណបក្សសង្គ្រោះជាតិបានទទួលរងសម្ពាធនយោបាយជាខ្លាំងក្នុងរយៈ ពេលជិត៦ខែចុងក្រោយនេះ ដោយប្រធានគណបក្សគឺលោក សម រង្ស៊ី ត្រូវដកពីតួនាទីអ្នកតំណាងរាស្រ្តឱ្យប្រឈមនឹងទោសជាប់ពន្ធនាគារ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាមួយនឹងលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង អនុប្រធានគណបក្ស គឺលោក កឹម សុខា ត្រូវបានដកតំណែងពីអនុប្រធានសភាជាតិ អ្នកតំណាងរាស្រ្តចំនួនពីរនាក់ ត្រូវគេវាយប្រហារ និងការចាប់សកម្មជនគណបក្សដាក់ពន្ធនាគារជាដើម។
ការវាយប្រហារទាត់ធាក់លើអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តិឡើង ដោយក្រុមបាតុករដែលគាំទ្រគណបក្សកាន់អំណាចកាលពីចុងឆ្នាំ២០១៥ ធ្វើឱ្យលោកស្រី ទេព សុទ្ធី ស្លុតនឹងស្ថានភាពនយោបាយកម្ពុជា។
លោកស្រីបានបញ្ជាក់ថា៖ «នាងខ្ញុំក្នុងចិត្តដល់មើលអីចឹងទៅស្តាយ ខកចិត្តដែលចង់ឱ្យខ្មែររួបរួមគ្នាហើយដល់ឃើញអីចឹងទៅគេមើលងាយ។ គេមើលងាយព្រោះ ឃើញខ្មែរវាយខ្មែរបាក់ដៃបាក់ជើង។ វាយដល់តំណាងរាស្រ្តអីចឹងខ្ញុំរន្ធត់ក្នុងចិត្ត។»
ក្នុងពេលបំពេញការងារជាអ្នកតំណាងរាស្រ្ត លោកស្រីឃើញថា មានការប្រទាញប្រទង់គ្នាជាពិសេសច្បាប់ដែលមានផលប្រយោជន៍ដល់គណបក្ស កាន់អំណាច គឺមិនស្តាប់គណបក្សប្រឆាំងទេ។
យ៉ាងណាក៏ដោយ លោកស្រីបន្ថែមថា លោកស្រី មានការចុះសម្រុងគ្នាល្អជាមួយនឹងអ្នកតំណាងរាស្រ្តគណបក្សកាន់ អំណាច ហើយលោកស្រីផ្តោតតែលើការងារចុះជួយប្រជាពលរដ្ឋ។
លោកស្រី ទេព សុទ្ធី ក៏ប្រឈមមុខក្នុងគណបក្សផ្ទាល់ខ្លួនផងដែរ ក្នុងការបញ្ចេញសំឡេងដើម្បីឱ្យបានឮ។
«នៅក្នុងគណបក្សវិញ គេឮដែរបន្តិចបន្តួច។ ប៉ុន្តែតាមខ្ញុំកត់សម្គាល់មើលឃើញថា បុរសគាត់ខាងនយោបាយគាត់ស្តាប់តែគ្នាគាត់។ មិនសូវឮសំឡេងស្រ្តីប៉ុន្មានទេ។ គាត់មិនសូវមើលឃើញស្រ្តី ប៉ុន្មានទេ។»
យ៉ាងណាក៏ដោយ លោកស្រី ទេព សុទ្ធី មិនបោះបង់ការព្យាយាមទេ ដោយលោកស្រីចង់ជួយខាងផ្នែកអប់រំយុវជន និងជួយជំរុញឱ្យស្រ្តីបានឈានទៅដឹកនាំកំពូល។ គោលគំនិតរបស់លោកស្រីត្រូវបានជំរុញដោយគំរូក្នុងប្រទេសភូមា តៃវ៉ាន់ ហ្វីលីពីន និងថៃ ដែលមាន និងធ្លាប់មានមេដឹកនាំប្រទេសជាស្រ្តី។
លោកស្រីបានបន្ថែមថា៖ «មានតែខ្មែរទេដែលមិនទាន់ប្រុងប្រៀប សម្រាប់មេដឹកនាំស្រ្តី។ នាងខ្ញុំជួយជំរុញគ្រប់ជាន់ថ្នាក់ដើម្បីឱ្យក្លាយជាអ្នកដឹកនាំ។»
លោកស្រី ទេព សុទ្ធី បានរៀបការក្នុងឆ្នាំ២០១០ ជាមួយនឹងលោក John M. Ofstie ដែលជាឱសថការីមួយរូប។ លោកស្រីទទួលបានសញ្ញាប័ត្របណ្ឌិតខាងការអប់រំពីសាកលវិទ្យាល័យ Illinois State University៕

No comments:
Post a Comment