Paris Peace Accords 23 Oct. 1991

Tuesday, February 9, 2016

លោក សុខ ទូច ថា ចំណាយ​លុយ ជិត​២ម៉ឺនដុល្លារ​ ចុះស្រាវជ្រាវព្រំដែន

លោក សុខ ទូច ថា ចំណាយ​លុយ ជិត​២ម៉ឺនដុល្លារ​ ចុះស្រាវជ្រាវព្រំដែន​

VOD / វីអូឌី | ៨ កុម្ភៈ ២០១៦


ប្រធាន​ក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិត្យសភាកម្ពុជា

ប្រធាន ក្រុមស្រាវជ្រាវ កិច្ចការព្រំដែន កម្ពុជា-វៀតណាម នៅរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ក្រុមស្រាវជ្រាវ ​​បាន​​ចំណាយ​​ ថវិកា​ប្រមាណ​២ម៉ឺនដុល្លារ ​ក្នុងការចុះស្រាវជ្រាវរយៈ​ពេល​ជាង ​៧ខែលើ​បញ្ហា​បង្គោលព្រំដែនរវាងកម្ពុជា/វៀតណាម។

ក្នុងកម្មវិធីតុមូល​របស់វីអូឌីដែលផ្សាយផ្ទាល់កាលពីថ្ងៃចន្ទ ប្រធានក្រុមស្រាវជ្រាវ លោក សុខ ទូច បានបញ្ជាក់ថា​នៅរាជបណ្ឌិត​សភា​មានត្រៀមថវិកាបម្រុងទុក​ ៨០លានរៀល(២ម៉ឺនដុល្លារ)​សម្រាប់ការស្រាវជ្រាវ។ លោក​បន្ត​ថា​ដោយ​សារ​លោក​កាន់ផ្នែក​ទំនាក់ទំនងអន្តរជាតិ ដូច្នេះ​ការស្រាវជ្រាវ​មានតែធ្វើលើ​​បញ្ហាព្រំដែន។​ លោក​បញ្ជាក់​ថា​លោក​បាន​យកថវិកា​ ប្រមាណ​២ម៉ឺនដុល្លារ ​​ដែលរដ្ឋាភិបាល​ ផ្តល់ឲ្យ​ហើយ​សភាអនុម័ត យកមកស្រាវជ្រាវ បញ្ហាព្រំដែន កន្លងមកនេះ។​

លោក សុខ ទូច ធ្លាប់​ឲ្យ​ដឹងថា​ក្រុមការងារលោកបានចុះស្រាវ​ជ្រាវចំនួនជាង៧ខែចម្ងាយ​ ៥០០គីឡូម៉ែត្រក្នុង​ខេត្តចំនួន៤រួមមាន​ខេត្តកំពត ត្បូងឃ្មុំ កណ្តាល និងខេត្តស្វាយរៀងបានរកឃើញ​បង្គោលព្រំដែនរវាងកម្ពុជា​វៀតណាមដែលបោះហើយនោះរួម​ មានបង្គោលរៀង បង្គោលរណប បង្គោល៨៥ និងបង្គោល​បារំាង​។  លោកថា បង្គោលព្រំដែន កម្ពុជា/វៀតណាម ដែលបោះរួច​ទំាង​ នោះបានបោះចូលដីគ្នាទៅវិញទៅមកដោយ​​​ លោកអះអាងថាករណីនេះមិនមែន ជាកំហុសថ្នាក់ដឹកនាំ នៃប្រទេសទំាងពីរ នោះ​ទេ។

លោក សុខ ទូច ឲ្យដឹង​ទៀតថា ការស្រាវជ្រាវ បង្គោលព្រំដែននេះ​ នឹង​បញ្ចប់​នៅឆ្នាំ ២០​១៧។​

គួរ​បញ្ជាក់ ថាការបោះបង្គោល ព្រំដែនកម្ពុជា វៀតណាម បានធ្វើឡើង កាលពីឆ្នាំ២០០៦ ក្នុងបណ្តោយ ព្រំដែនកម្ពុជា និងវៀត​ណាម​ ប្រវែង ១២៧០គីឡូម៉ែត្រ។  ប្រទេសទាំងពីរ បានកំណត់ថា ត្រូវបោះបង្គោលព្រំដែន ចំនួន ៣៧៥បង្គោល។  របាយការណ៍ដែល​គណៈកម្មាធិការ ព្រំដែនកម្ពុជា បង្ហាញនៅពាក់កណ្តាល ឆ្នាំ២០​១៥ នេះបង្គោ​លព្រំដែន នៃប្រទេសទាំងពីរ ទើបបោះបាន ចំនួន​ ៨៣ ភាគរយ៕

No comments:

Post a Comment