Paris Peace Accords 23 Oct. 1991

Monday, February 29, 2016

ទូតខ្មែរ ប្រាប់​ប្រេសិត អាមេរិក​ ប្រចាំអាស៊ាន ថា, រិះគន់​ សិទ្ធិមនុស្ស​ នៅ​កម្ពុជា ​ដោយ​មិន ​សមរម្យ​ | Cambodian ambassador told US amb for ASEAN that human rights criticism unfair

ទូតខ្មែរ ប្រាប់​ប្រេសិត អាមេរិក​ ប្រចាំអាស៊ាន ថា, រិះគន់​ សិទ្ធិមនុស្ស​ នៅ​កម្ពុជា ​ដោយ​មិន ​សមរម្យ​

VOD / វីអូឌី | ២៦ កុម្ភៈ ២០១៦​  លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃ ជាមួយ ​ប្រធានាធិបតី អាមេរិក លោក អូបាម៉ា ជា​ការស្វាគមន៍ សម្រាប់ កិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន (រូបថត ពីហ្វេសប៊ុក​ របស់​ លោក​ ហ៊ុន សែន)


តំណាង ទូតខ្មែរ ​ប្រចាំ ប្រទេស​ ឥណ្ឌូនេស៊ី បាន​ចេញ លិខិតមួយ ទៅ​កាន់ ​​ឯក​អគ្គ ​រដ្ឋទូត​ សហរដ្ឋ អាមេរិក​ ប្រចាំ សហគមន៍ អាស៊ាន​ ​ឆ្លើយតបទៅ នឹង​ការ​ និយាយ ​រិះគន់ កម្ពុជា​ លើ​​បញ្ហា សិទ្ធិមនុស្ស ដោយ​ចាត់ទុក​ ការ​ថ្លែង​នោះ​ ជាការរិះគន់ មិនសមរម្យ។


នៅក្នុងលិខិត មួយ ​របស់​ ស្ថានទូត ខ្មែរ ​ប្រចាំ ប្រទេស ​កម្ពុជា​ ដែលវីអូឌី ទទួលបាន នៅថ្ងៃសុក្រនេះ,​ លោក នង សាកល ឯក​អគ្គរដ្ឋទូតខ្មែរ​ប្រចាំនៅ​ប្រទេសឥណ្ឌូនេស៊ី​ទទួល​បន្ទុកកិច្ច​ការ​ អាស៊ាន បាន​សរសេរ​លិខិត​ជាភាសាអង់គ្លេស​មួយច្បាប់​និង​បកប្រែ​ជាភាសាខ្មែរច្បាប់​ថា ​កាលពីថ្ងៃទី​២៤​ខែកុម្ភៈ លោកស្រី​ នីណា ហាជីហ្គៀន(Nina Hachigian) ឯក​អគ្គ​រដ្ឋទូតអាមេរិក​ប្រចាំសហគមន៍អាស៊ាន បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ស្ថានភាពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ លោក​បន្ត​ថា​ការ​ថ្លែ​ងបែ​បរិះគន់​នោះ​ត្រូវ​បាន​កាសែត​ខេម​បូឌា​ដេលី​ ចុះផ្សាយ​ ដោយ​​ដាក់ចំណង​ជើង​ថា៖ «ប្រេសិត​សហរដ្ឋអាមេរិក​និយាយ​ថា​សិទ្ធិមនុស្ស​​ត្រូវបាន​ពិភាក្សា​ ក្នុងកិច្ច​ប្រជុំកំពូល។​​»

បើ​តាម​លិខិត​នោះ​ លោក នង សាកល បាន​បញ្ជាក់​ថាប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា​ បាន​លើក​​ឡើង​ពី​បញ្ហា​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ ដោយមិន​លើក​ចំ​ពី​ប្រទេស​ណាមួយ​ឡើយ។ លោក ហ៊ុន សែន បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក​អាស៊ាននៅទីក្រុងកាលីហ្វញ៉ា​​ កាលពីពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

លោក​ នង សាកល បាន​បញ្ជាក់ថា៖ «ក្នុងនាម​ជា​ឯក​អគ្គ​រដ្ឋទូត​ សហរដ្ឋអាមេរិក​ប្រចាំ​សហគមន៍​អាស៊ាន​ តួនាទី​សំខាន់​បំផុត​របស់លោក​ជំទាវ គឺគ្រាន់តែ​ផ្តោត​លើ​ការ​តាម​ដាន​និង​ការ​លើកកម្ពស់​ភាព​ជា​ដៃ​គូ​ យុទ្ធសាស្រ្តសហ​អាស៊ាន​អាមេរិក​និង​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ របស់កម្ពុជា​ដោយ​របៀប​មិន​សម​រម្យ​នោះ​ឡើយ​។»

លិខិត​បញ្ជាក់បន្ថែមថា៖ «ច្បាប់ ​របស់ ​កម្ពុជា ​ស្តីពី​ អង្គការ​ ក្រៅរដ្ឋាភិបាល​ និង​សង្គមស៊ីវិល​ គឺ​ ពុំ​ មានបំណង ​រឹតបន្តឹង​ សេរីភាព​ របស់ អង្គការ​ ក្រៅ​រដ្ឋាភិបាល ​និង​សង្គម​ ស៊ីវិល​ទេ, ប៉ុន្តែ​ ធានា​ ឲ្យ​មាន ​ការ​​សម្រប​សម្រួល​ បា​នល្អ​ ជាង​មុន នៃ​កិច្ចប្រតិ​ បត្តិ​​ការ​ ក្នុង​ក្របខ័ណ្ឌ​ ច្បាប់ ​មួយ​។»  លិខិត បញ្ជាក់ថា៖ «រហូតម ​កដល់ពេល​នេះ នៅក្នុងចំណោម​អង្គការ​ក្រៅ រដ្ឋាភិបាល​ក្នុងស្រុកនិង​បរទេសរាប់ពាន់ មានតែ​អង្គការ​ជាង​១០០ប៉ុណ្ណោះ​ដែល​កំពុ​ង​ធ្វើ​​ការ​​លើ​ផ្នែក​ ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហើយ​និ​ងកំពុង​ធ្វើ​ការរិះគន់​រាជ​ រដ្ឋាភិបាល​កម្ពុជា​​ដោយ​សេរី​ទាំងនៅក្នុង​និង​នៅក្រៅប្រទេស។»
លោក នង សាកល បាន​លើក​ឡើង​នៅក្នុងលិខិត​ថា​៖ «សូម លោក ​ជំទាវ​ឯក​អគ្គ​រដ្ឋទូត ហាជីហ្គៀន បំពេញ​ភារកិច្ច​រប​ស់​លោក​ជំទាវឲ្យ​បាន​ត្រឹមត្រូវ​ជាជាង​ធ្វើការរិះគន់​ កម្ពុជា​ដោយ​មិន​សមរម្យ​និង​ទទួលនូវ​ការ​រាប់អាន​ដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ​។​»
អ្នកនាំពាក្យ​ក្រ​សួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី មាន​ប្រាប់​វីអូឌី(VOD)ថាឯកអគ្គរាជទូតកម្ពុជាប្រចាំ​សហគមអាស៊ានបានបញ្ជូន​ លិខិត​របស់​​លោកទៅកាន់​លោកស្រីហាជីហ្គៀន​នៅ​ថ្ងៃនេះ។ លោក​បាន​បដិ​សេធ​មិន​អត្ថាធិប្បាយបន្ថែម​លើ​លិខិត​នេះ។​

លោកស្រី​ នីណា ហាជីហ្គៀន ត្រូវបានដកស្រង់សម្តីតាមសារព័ត៌មាន​ទាក់ទង​នឹង​ការ​សួរ​ពីបញ្ហាសិទ្ធិមនុស្ស​​នៅកម្ពុជាថា​៖ «ខ្ញុំ ​អាច​ប្រាប់​លោក​បាន​ថា នៅ​គ្រប់​ឱកាស​ទាំង​អស់​ក្នុង​ជំនួប​កំពូល លោក​ប្រធា​នាធិបតី​​បាន​លើក​ឡើង​នូវ​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​និង​ នីតិរដ្ឋ។ អាទិភាព​សំខាន់​របស់​យើង​គឺ​ចង់​មើល​ឃើញ​ប្រទេស​កម្ពុជា​អភិវឌ្ឍ​ទៅ​ជា​ លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ ដែល​គោរព​សិទ្ធិ​មនុស្ស និង​គាំទ្រ​សង្គម​ស៊ីវិល​ចម្រើន​លូតលាស់។»

លោកស្រី​ នីណា ហាជីហ្គៀន ត្រូ​វ​បាន​ដកស្រង់សម្តី​បន្ថែម​ថា៖ «ការ​ប្រឈម​ ដ៏​ច្រើន»នៅ​តែ​មានសម្រាប់កម្ពុជា​។ លោក​ស្រី​បាន​និយាយ​ថា៖ «យើង ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​បង្កើត​សង្គម​ប្រកប​ដោយ​យុត្តិធម៌​ ត្រឹមត្រូវ​ថែម​ទៀតនិង​ធ្វើ​ឲ្យ​ការ​ប្ដេជ្ញា​របស់​ខ្លួន​ប្រសើរ​ឡើង​ចំពោះ​ លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។»

មន្រ្តីនាំពាក្យ​របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា​ លោក Jay Raman មានប្រសាសន៍ថា​ស្ថាន​ទូត​មិន​មានយោបល់អ្វីលើលិខិតនោះទេ។​

នៅក្នុងកិច្ចប្រជុំជាមួយ​មេដឹកនាំប្រទេសជាសមាជិក​អាស៊ានកាលពីថ្ងៃទី​ ១៥និង១៦ខែកុម្ភៈ  ប្រធានាធិ​បតីសហរដ្ឋអា​មេរិក​បាន​ឲ្យដឹង​ថា​លោកបាន​សង្កត់ធ្ងន់​ ទៅមេដឹកនាំអាស៊ាន​​​ទាំង​​១០​ប្រទេសថា​អ្នកនយោ​ បាយបក្សប្រឆាំង មិនគួរ ត្រូវ ដាក់ពន្ធនាគារ ដោយសារ ការបញ្ចេញ មតិ របស់​ ពួកគេ នោះទេ។ ​​ លោក​មានប្រសាសន៍ថា៖ «ខ្ញុំ បានបញ្ជាក់​ច្បាប់ ថា,​ សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការជាមួយ​ប្រទេស​ជាសមា​​​​ជិកអាស៊ាន​ដែល​ កំពុងធ្វើការ​លើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យ​ភាព​និង​សិទ្ធិមនុស្ស​ជា​​​សាកលសម្រាប់​​ប្រជាជនទាំងអស់។»

លោក​បញ្ជាក់បន្ថែមថា៖ «គ្មាននរណាម្នាក់ រួម​ទាំង​អ្នក​មកពី​បក្ស​នយោបាយប្រឆាំង​គួរត្រូវបាន​ឃុំខ្លួន​និង​ដាក់​ ពន្ធនា​គារដោយ​សារ​ការបញ្ចេ​ញមតិ​ធម្មតារបស់ពួកគេ។»  លោក អូបាម៉ា​មិន​បានបញ្ជាក់ចំប្រទេស​ណាមួយនោះទេ៕


No comments:

Post a Comment