Paris Peace Accords 23 Oct. 1991

Wednesday, February 17, 2016

ចិន ​មិន​ ឲ្យ​តម្លៃ​ លើ​កិច្ច​ប្រជុំ​ អាមេរិក-​អាស៊ាន | China downplays significance of US-ASEAN meeting

ចិន ​មិន​ ឲ្យ​តម្លៃ​ លើ​កិច្ច​ប្រជុំ​ អាមេរិក-​អាស៊ាន​​

រូប​ថត​ជា​ក្រុម​នៃលោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ និង​​មេដឹកនាំ​ប្រទេស​នៃ​សមាជិក​អាស៊ាន​ នៅ​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​
រូប ​ថត​ជា​ក្រុម​នៃលោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ និង​​មេដឹកនាំ​ប្រទេស​នៃ​សមាជិក​អាស៊ាន​ នៅ​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

VOA / វីអូអេ | ១៧ កុម្ភៈ ២០១៦
បណ្តាញ​ ផ្សាយ​ព័ត៌មាន​ របស់ ​រដ្ឋ​ នៃ​ប្រទេស ​ចិន​ មិន​បានផ្តល់​ សារៈសំខាន់ ​ខ្លាំង​ ដល់​ការ​ប្រជុំ ពីរ​ថ្ងៃ ​របស់​ លោកប្រធានាធិបតី​ ស.រ.អ. បារ៉ាក់​ អូបាម៉ា​ ជាមួយ​ ក្រុម​មេដឹកនាំ ​នៃ​ប្រទេស​ ទាំង​១០​ ជា​សមាជិក នៃ​សមាគម​ ប្រជាជាតិ​ អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ ថា​ASEAN នៅ​ Sunnylands រដ្ឋ​ California ដោយ​និយាយ​ ថា, ​កិច្ចចរចា​នោះ ​មិន​ទំនង​ជា​ នឹង​នាំ ​ឱ្យមាន ​សេចក្តី​សម្រេច ​ខាង ​ភូមិសាស្ត្រ​ នយោបាយ​ ណា​មួយ ​នាំ​ ឱ្យ​ចាប់​អារម្មណ៍ ទេ។​

ទោះ​ ជា​យ៉ាង​នេះ ​ក៏​ដោយ​ ក៏​អត្ថបទ​ បញ្ចេញ​មតិ​ និង​បទ​អត្ថាធិប្បាយ ​តាម​បណ្តាញ ​អ៊ីនធឺណិត​ បាន​គូស​បញ្ជក់ ​អំពី​ កង្វល់ ​របស់​ រដ្ឋាភិបាល​ ក្រុង​ប៉េកាំង​ ដែល​ថា, ​ការ​ប្រជុំ​នេះ ​អាច​ត្រូវ​ ប្រើប្រាស់​ ដើម្បី​ ធ្វើ​ឱ្យ​មាន​ ការ​មូល​មតិ​ គ្នា​ មួយ​ អំពី​ ធ្វើ​បែប​ណា ​ដើម្បី​ ដោះស្រាយ​ ជម្លោះ​ដែន​ទឹក​ នៅ​ក្នុង​សមុទ្រ ចិន ​ខាង​ត្បូង។

បទ​វិចារណកថា​ មួយ​ នៅ​ក្នុង​កាសែត​ Global Times ដែល​គាំទ្រ​ ដោយ​គណបក្ស​ កុម្មុយនិស្ត​ ចិន​ មាន​ចំណងជើង ​ថា, «Sunnylands ជា​កន្លែង ​ខុស​ សម្រាប់ ​ពិភាក្សា​គ្នា​ អំពី ​ជម្លោះ​ នៅ​ក្នុង​សមុទ្រ ​ចិន ​ខាង​ត្បូង» បាន​និយាយ ​បង្ហាញ​ ហេតុផល ​ថា, ​ទោះ​ ណា​ ជា​ក្រុម ​ប្រទេស​ជាតិ​ នៃ​ASEAN និង​ស.រ.អ. មាន​បំណង​ ពិត​ប្រាកដ ​ក្នុង​ការ​ពង្រីក​ ការទាក់ទង​គ្នា​ ក៏​ដោយ​ ក៏​ប្រទេស​ ភាគច្រើន​ មិន​ទំនង​ ជា​ នឹង​កាន់​ជើង​ ភាគី​ ណាមួយ ​រវាង​ រដ្ឋាភិបាល​ ក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល ​ក្រុង​វ៉ាស៊ីនតោន ​ទេ។


អត្ថបទ​បញ្ចេញ​មតិ​នេះ​បាន​និយាយ ​ថា,​ «ប្រទេស​ទាំង​នេះ​ដឹង​ថា ​ប្រសិន​បើ​ពួក​គេ​កាន់​ជើង​ចិន​ឬ​មួយ​ស.រ.អា. ពួក​គេ​នឹង​ត្រូវ​ត្រួតត្រា​ដោយ​ប្រទេស​នោះ​ហើយ​ប្រទេស​នោះ​នឹង​មាន​អនុភាព​ លើ​ពួកគេ​ថែម​ទៀត​ផង»


1 comment:

  1. Nothing in there for Cambodia per se [except for Mr. Hun Sen, the dictator, am I correct?

    ReplyDelete