Paris Peace Accords 23 Oct. 1991

Friday, February 26, 2016

តុលាការ ​បើក​សវនាការ លើយុវជន ពាក់ព័ន្ធ​ នឹង​ការ​ញុះញង់​ ឲ្យ​មាន​ បដិវត្តន៍ពណ៌ | Court opens hearing on case of youth inciting 'color revolution'

តុលាការ​ បើក​សវនាការ លើយុវជន ពាក់ព័ន្ធ​ នឹង​ការ​ញុះញង់ ​ឲ្យ​មាន​ បដិវត្តន៍ ពណ៌

VOD / វីអូឌី |  ២៦ កុម្ភៈ ២០១៦

 

  យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ​២០១៥
សាលាដំបូង រាជធានី ភ្នំពេញ នៅព្រឹក ថ្ងៃសុក្រនេះ បើក​សវនាការ​​ លើយុវជនម្នាក់ ឈ្មោះ គង់ រ៉ៃ​យ៉ា ​ដែលរង​ការ​​ ចោទ​ប្រកាន់ ថា ចង់ធ្វើ​​ បដិវត្តន៍ ពណ៌ ប្រឆាំង នឹង​រដ្ឋាភិបាល។

លោក អំ សំអាត ប្រធាន​​ ផ្នែក​​បច្ចេកទេស​ ស៊ើបអង្កេត ​​របស់​​ អង្គការ​ លីកាដូ ដែលបាន ចូលរួម តាមដាន សវនាការ​ បាន​ឲ្យ​ដឹង​ ថា, នេះ​ ជា​សវនាការ ជំនុំជម្រះ។  លោក​ គង់ រ៉ៃយ៉ា ត្រូវ បាន​នាំ​មក​ ចូលសវនាការ​ នៅម៉ោង ប្រមាណ​ ៩ព្រឹក នេះ។

យុវជន គង់ រ៉ៃ​យ៉ា ត្រូវ ចាប់ខ្លួន កាលពីថ្ងៃ ទី​២១ ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធ ការចោទ​ ថា ​ញុះញង់​ ឲ្យ​មាន​ បដិវត្តន៍ ពណ៌ តាម​រយៈ​ បណ្តាញ​សង្គម​ ហ្វេសប៊ុក​។  លោក ​ធ្លាប់​បាន​ បដិសេធ ការចោទប្រកាន់ របស់​ ព្រះរាជអាជ្ញា​ ថា​ ញុះញង់​ បង្ក​ ឲ្យ​មាន​ បទឧក្រិដ្ឋ ជាអាទិ៍ ដោយ​អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល​ យល់ពីអត្ថន័យ​ នៃ​បដិវត្តន៍ ពណ៌នេះ។​

យុវជន គង់ រ៉ៃ​យ៉ា ជានិស្សិត​រៀន​ នៅ​សកល​វិទ្យាល័យ ​ខេមរៈ​ ធ្លាប់​​សរសេរ​សារ​ នៅលើ​ហ្វេ​សប៊ុក​ របស់​ខ្លួន​ ថា៖ «តើ​ មាន​អ្នក​ណា​ ហ៊ាន​ធ្វើ​ បដិវត្ត​ ពណ៌​ ជាមួយ​ខ្ញុំ​ ទេ​?  ថ្ងៃណា​មួយ​ នៅពេល​ ខាងមុខ​នេះ ខ្ញុំ​ នឹង​ធ្វើ​ បដិវត្ត​ន៍​ ពណ៌​ ដើម្បី​ ផ្លាស់ប្តូរ ​របប​មួយ​នេះ​ ចេញ ពី​សង្គមខ្មែរ។  ទោះបី ជា​ត្រូវ​ ជាប់គុក ឬ​ស្លាប់ ក៏ដោយ ក៏​ខ្ញុំ​ ត្រូវតែ​ ធ្វើ​ដែរ​»

យុវជន ម្នាក់នោះ ​​ត្រូវ បាន​តុលាការ​ ចោទប្រកាន់​ តាម​មាត្រា ៤៩៤ និង៤៩៥ ពីបទ​ញុះញង់​ ឲ្យ​មាន ការប្រព្រឹត្ត​ បទឧក្រិដ្ឋ​ ជាអាទ៍, ហើយ​ ត្រូវ បាន​ចៅក្រម​ ចេញ​ដីកា​ ឃុំខ្លួន​ បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ ព្រៃ​ ស​៕ ​

No comments:

Post a Comment