Paris Peace Accords 23 Oct. 1991

Thursday, February 25, 2016

មេ​បញ្ជាការ​ កងទ័ព​ ជើង​ទឹក​ កម្ពុជា​ រំពឹង​ ថា, ​ចិន​ នឹង​ផ្ដល់​ នាវា​ចម្បាំង ​២​គ្រឿង | Head of Cambodian navy expects 2 ships from China

មេ​បញ្ជាការ​ កងទ័ព​ ជើង​ទឹក​ កម្ពុជា​ រំពឹង​ ថា, ​ចិន​ នឹង​ផ្ដល់​ នាវា​ចម្បាំង ​២​គ្រឿង

RFA / វិទ្យុ អាស៊ី សេរី | ២៤ កុម្ភៈ ២០១៦

បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក ៨៥៥
បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៦ / RFA/Rann Samnang


ក្នុង​ជំនួប​ ជាមួយ​ គណៈប្រតិភូ​ នៃ​កង​នាវា​ កងទ័ព​ ប្រជាជន​ ចិន   នា​រាជធានី ​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​កុម្ភៈ នេះ, មេបញ្ជាការ​ កងទ័ព ជើងទឹក ​កម្ពុជា ឧត្ដមនាវីឯក ទៀ វិញ រំពឹង​ ថា,  នៅ​ពេល​ ខាង​មុខ ក្រសួង​ ការពារ​ជាតិ​ ចិន នឹង​អាច​ជួយ ​ផ្ដល់​កម្ពុជា នូវ​នាវា​ចម្បាំង​ ពីរ​គ្រឿង ដើម្បី​ ការពារ​ ដែន​សមុទ្រ​ ខ្មែរ។  ទោះ​ជា​យ៉ាង​ណា សំណើ​នេះ ​កំពុង​ ស្ថិត​នៅ​ក្នុង​ កិច្ច​ចរចា​គ្នា។


ទាក់ទង​ នឹង​ជម្លោះ​ សមុទ្រ​ ចិន ខាង​ត្បូង​វិញ លោក ទៀ វិញ ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី បើ​ទោះ​បី​ជា​កិច្ចប្រជុំ​កងទ័ពជើងទឹក​អាស៊ាន កន្លង​មក បាន​ជំរុញ​ឲ្យ​កម្ពុជា លើក​ឡើង​ពី​បញ្ហា​នេះ​ក៏ដោយ។ លោក ទៀ វិញ បញ្ជាក់​ប្រាប់​មេបញ្ជាការ​ប្រចាំការ​ដែន​សមុទ្រ​ចិន ខាង​ត្បូង ឧត្ដមនាវីទោ យូ ម៉ាន់ជាំង (Yu Manjiang) ថា កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ចិន តែមួយ។

ទាក់ទង​នឹង​ការ​ហ្វឹកហាត់​រួមគ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​លើ​ ដែនសមុទ្រ​ខ្មែរ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ វិញ អគ្គបញ្ជាការ​រង​កង​ទ័ព​ជើង​ទឹក​កម្ពុជា លោក វណ្ណ ប៊ុននាង បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន អេ.ភី (AP) ថា ទាហាន​ជើង​ទឹក​កម្ពុជា ៧០​នាក់ នឹង​ចូល​រួម​ក្នុង​ការ​ហ្វឹកហាត់​ជាមួយ​ទាហាន​ជើង​ទឹក​ចិន ប្រមាណ​ជាង ៧០០​នាក់ នៅ​លើ​នាវាចម្បាំង​ចិន ៣​គ្រឿង ដែល​បាន​ចត​នៅ​កំពង់ផែ​ព្រះសីហនុ។

លោក វណ្ណ ប៊ុននាង អោយ​ដឹង​ថា ការ​ហ្វឹកហាត់​នេះ គឺ​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ធំ​មួយ និង​ជា​យុទ្ធនាការ​រួម​គ្នា​ដើម្បី​បង្កើន​ការ​ត្រៀម​ខ្លួន​ក្នុង​ករណី​មាន​ ហេតុការណ៍​លិច​កាណូត ឬ​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង។

កង​នាវា​កងទ័ព​ប្រជាជន​ចិន ៣​គ្រឿង មក​ដល់​កម្ពុជា នៅ​បន្ទាប់​ពី​កង​នាវា​យោធា​ការពារ​ដែន​សមុទ្រ​របស់​ជប៉ុន ៣​គ្រឿង ចាក​ចេញ​ពី​កម្ពុជា តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ។ ជប៉ុន​មាន​ជម្លោះ​ព្រំដែន​សមុទ្រ​ជាមួយ​ចិន ហើយ​ប្រទេស​ទាំង​ពីរ​ត្រូវ​គេ​មើល​ឃើញ​ថា កំពុងតែ​ប្រជែង​គ្នា​ដើម្បី​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​ក្នុង​តំបន់​អាស៊ី៕


No comments:

Post a Comment