Paris Peace Accords 23 Oct. 1991

Friday, February 26, 2016

លោក ហុង សុខហួរ សុខ​ចិត្ត​​ តម្កល់​ លិខិត​ឆ្លង​ដែន ​និង​ប្រាក់​ ជា​ថ្នូរ​ បាន​នៅ​ក្រៅ​ឃុំ | Hong Sok Huor agrees to deposit his passport and money as bail to stay outside prison

លោក ហុង សុខហួរ សុខ​ចិត្ត​​ តម្កល់​ លិខិត​ឆ្លង​ដែន ​និង​ប្រាក់​ ជា​ថ្នូរ​ បាន​នៅ​ក្រៅ​ឃុំ

RFA / វិទ្យុ អាស៊ី សេរី | ២៦ កុម្ភៈ ២០១៦

ហុង សុខហួរ តុលាការ ៨៥៥ ២០១៦
សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ ពេល​នាំ​ខ្លួន​ចេញ​ពី​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។  RFA/Rann Samnang


ចៅក្រម​ តុលាការ​ កំពូល នៅ​ព្រឹក​ថ្ងៃ​ ទី​២៦ ខែ​កុម្ភៈ សម្រេច​ លើក​ពេល​ប្រកា ស​សាលដីកា​ សំណុំ​រឿង​ សូម នៅ​ក្រៅ​ឃុំ​ របស់​ សមាជិក​ ព្រឹទ្ធសភា​ មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ទៅ​ថ្ងៃ​ ទី​៤ ខែ​មីនា។

នៅ​ក្នុង​សវនាការ លោក ហុង សុខហួរ បញ្ជាក់​ ថា,  លោក​ សុខចិត្ត​ តម្កល់ ​លិខិត​ឆ្លង​ដែន និង​បង់​ប្រាក់​ ធានា​ មួយ​ចំនួន ​ទៀត​ ជា​ថ្នូរ​ នឹង​ការ​សូម នៅ​ក្រៅ​ឃុំ​នេះ។


នៅ​ក្នុង​បន្ទប់​សវនាការ​ ដែល​សួរ​ ដេញដោល ​រយៈពេល​ ជិត ១​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នៅ​មុខ​ចៅក្រម​នៃ​តុលាការ​កំពូល លោក ហុង សុខហួរ អះអាង​ពី​ការ​មិន​រត់​គេច​ខ្លួន​របស់​លោក និង​សុខចិត្ត​តម្កល់​ប្រាក់​ធានា និង​លិខិត​ឆ្លង​ដែន​ទាំង​អស់​របស់​លោក។

ថ្លែង​ក្នុង​បរិវេណ​តុលាការ​កំពូល នៅ​ក្រោយ​សវនាការ មេធាវី​ការពារ លោក ហុង សុខហួរ គឺ​លោក ជូង ជូងី មាន​ប្រសាសន៍​​អះអាង​ថា ​កូនក្ដី​របស់​លោក​នឹង​មិន​ចេញ​ទៅ​ណា​ឡើយ និង​យល់ព្រម​ធ្វើ​តាម​នីតិវិធី​ដែល​តុលាការ​ត្រូវការ។

លោក ជូង ជូងី លើក​ឡើង​ទៀត​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក ហុង សុខហួរ បន្ត​ទៀត គឺ​ពុំ​មាន​លទ្ធផល​ល្អ​ឡើយ។

លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា បន្ទាប់​ពី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៧៩ ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។ ប៉ុន្តែ​បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​លោក​ចំនួន ៣​បទ​ចោទ គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មេធាវី​ការពារ​លោក ហុង សុខហួរ នេះ តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល លោក សុខ ឥសាន មាន​ប្រសាសន៍​បន្ទរ​តាម​ពាក្យ​របស់​មេ​បក្ស​របស់​លោក​ថា លោក ហុង សុខហួរ មាន​ទោស​ក្បត់​ជាតិ ដែល​​​ទំនង​ថា តុលាការ​នឹង​មិន​ដោះលែង​លោក​អោយ​នៅ​ក្រៅ​ឃុំ​ឡើយ។

នៅ​ក្នុង​សវនាការ​សុំ​ក្រៅ​ឃុំ​ដដែល​នេះ​ លោក ហុង សុខហួរ បាន​លើក​ឡើង​ថា ​មូលហេតុ​នៃ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ដោយសារ​លោក​កំពុង​មាន​ជំងឺ​លើស​ឈាម និង​មាន​បញ្ហា​ក្រពះ​ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ដិត​ដល់។

ភរិយា​លោក ហុង សុខហួរ អ្នកស្រី គន្ធ លំអង មាន​ប្រសាសន៍​ថា ស្ថានភាព​ក្នុង​ពន្ធនាការ​ពុំ​បាន​ជួយ​អោយ​សុខភាព​ប្ដី​អ្នកស្រី​បាន​ធូរ​ ស្រាល​ឡើយ។

បន្ទាប់​ពី​សវនាការ លោក ហុង សុខហួរ ត្រូវ​នាំ​ត្រឡប់​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ជា​ទី​ដែល​លោក​ត្រូវ​ឃុំ​ខ្លួន​អស់​រយៈពេល ៦​ខែ​មក​ហើយ៕


1 comment:

  1. Mr. Hong Sok Huor, as one of your Khmer compatriot, we wish you speedy release and full freedom back to normal life!

    ReplyDelete