Paris Peace Accords 23 Oct. 1991

Thursday, February 4, 2016

លោក ​ហោ ណាំហុង​ ការពារ ​ដំណើរ​ ទស្សនកិច្ច​ ទៅ​ចិន​ ថា ​មិន ​រង​ការ​ ដាក់​សម្ពាធ​ ទេ | Hor Namhong defends his trip to China, denying pressure

លោក ​ហោ ណាំហុង​ ការពារ ​ដំណើរ​ ទស្សនកិច្ច​ ទៅ​ចិន​ ថា ​មិន ​រង​ការ​ ដាក់​សម្ពាធ​ ទេ

លោក​ បដិសេធ​ ការវិភាគ​ ដែល​ថា, ​​ទស្សន​កិច្ច​ របស់​លោក​ ទៅ​ប្រទេស​ ចិន​នេះ​ ស្ថិត​ក្រោម​ ឥទ្ធិពល​ចិន​ ដែល​មិន ​ចង់​ឲ្យ​ កម្ពុជា ​ទោរ​ទៅ​ រក​ស.រ.អ.។
 
រូបឯកសារ៖ លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)
រូបឯកសារ៖ លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី ​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)
 
VOA / វីអូអេ | កុម្ភៈ ២០១៦
ពេល​ចេញ​ដំណើរ​ ទៅ​ចូល​រួម​ កិច្ច​ប្រជុំ​ ជាមួយ ​មន្ត្រី​ចិន​ នៅ​ក្រុង ​ប៉េកាំង​ រយៈ​ពេល ​២​ថ្ងៃ, លោក​ ហោ ណាំហុង​ ​រដ្ឋមន្ត្រី​ ការ​បរទេស កម្ពុជា​ ទទួល​ស្គាល់​ ថា, ប្រទេស ​កម្ពុជា ​ជា​មិត្ត​ ជិត ​ស្និទ្ធ ជា​មួយ ​ប្រទេស​ចិន, ហើយ ​កម្ពុជា ​ក៏​ចង់​មាន ​ទំនាក់​ទំនង​ កាន់តែ​ ប្រសើរ​ឡើង ​ជាមួយ​ ស.រ.អ. ​ដែរ។  ​លោក​  វិភាគ ​ដែល​ថា, ទស្សន​កិច្ច​ របស់​លោក ​ទៅ​ប្រទេស ​ចិន​នេះ ​ស្ថិត​ក្រោម​ ឥទ្ធិពល​ ចិន​ ដែល​មិន ​ចង់​ឲ្យ​ កម្ពុជា ​ទោរ​ទៅ​រក ​ស.រ.អ.។
 

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកប្រមុខ​ការ​ទូត​ខ្មែរ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ចូល​រួម​កិច្ច ​ប្រជុំ​លើក​ទី៣​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​រវាង​ រាជរដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​សាធារណៈ​រដ្ឋប្រជាមានិត​ចិន ​សម្រាប់​ការ​អនុវត្ត​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​មួយ។​

លោក​ប្រាប់​អ្នក​យកព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា គោល​ បំណង​នៃ​កិច្ច​ប្រជុំ​រវាង​លោក​និង​មន្ត្រី​ចិន​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជញ្ជីង ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​ដល់​៥.០០០លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៧។ លោក​ឲ្យ​ដឹង​ថា តាម​ផែនការ​ ចិន​នឹង​បង្កើន​ការ​ទិញ​កៅស៊ូ​ ក្រែប ម៉្សៅ​ដំឡូងមី ម្រេច​និង​ស្ករ។ លោក​បន្ត​ថា ចិន​មាន​បំណង​ជួយ​ឲ្យ​ ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ជនបទ​បាន​ប្រសើរ​ឡើង​ បង្កើន​ធនធាន​មនុស្ស ដោយ ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ទៅ​រៀន​នៅ​ប្រទេស​ចិន។ 

លោក​ឧបនាយករដ្ឋមន្ត្រី​បដិសេធ​ទស្សនៈអ្នក​វិភាគ​ដែល​ថា ប្រទេស​ចិន​ អញ្ជើញ​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ ​ភ្លាមៗ​ក្រោយពី​ទស្សនកិច្ច​របស់​លោក ​John Kerry​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​នេះ​គឺ​ជា​ការ​ព្យាយាម​មិន​ឲ្យ​កម្ពុជា​ ស្និទ្ធ​នឹង​អាមេរិក។ 

លោក ហោ ណាំហុង អះអាង​ ថា៖

«លោក John Kerry ​ដែល​មក ​ជួប​ខ្ញុំ​ ប៉ុន្មាន​ថ្ងៃ​នេះ ​ថា, អាមេរិក​ មិន​ឲ្យ​ កម្ពុជា​ រើស​ចិន​ ឬអាមេរិក​ទេ។  ហើយ ​ខ្ញុំ​ ជម្រាប​គាត់ ​ពេល​នោះ​ ថា, កម្ពុជា​ មិត្ត​ នឹង​ចិន។​  អ្នកណា ​ក៏​ដឹង។  ប៉ុន្តែ​ កម្ពុជា ​ក៏​ចង់​ជិត​ស្និទ្ធ​ នឹង​អាមេរិក​ ដែរ»

លោកប្រមុខ​ការ​ទូត​កម្ពុជា​បាន​លើក​ពី​ទំនាស់​ក្នុង​តំបន់ ដូច​ជា​បញ្ហា​ សមុទ្រ​ចិន​ខាងត្បូង ​និង​សមុទ្រ​ចិន​ខាង​កើត។ តែ​លោក​សង្កត់​ធ្ងន់​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ អព្យាក្រឹត ហើយ​នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​បម្រើ​ផល​ ប្រយោន៍​ជាតិ​ខ្លួន​ឯង​ និង​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។​

លោក​រដ្ឋមន្ត្រី​ពន្យល់​ថា៖

«អ្នក​វិភាគ​នយោបាយ​ថា កម្ពុជា​ស្និទ្ធ​នឹង​ចិន​ឆ្ងាយ​ពី​ស.រ.អា.។ ​នេះ​ខ្ញុំ​សូម​ជម្រាប​ថា​អ្នក​ណា​ក៏​ដឹង​ថា​ ចិន​និង​ជប៉ុន​មាន​ទំនាស់​នៅ​សមុទ្រ​ចិន​ខាង​កើត។ កម្ពុជា​មាន​ទំនាក់​ទំនង​ យុទ្ធ​សាស្ត្រ​ជាមួយ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន។​ សម្តេច​នាយក​រដ្ឋមន្ត្រី ​ក៏​បាន​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ឲ្យ​មាន​ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​ដែរ។ ដូច្នេះ​កម្ពុជា​អត់​យក​ចិន និង​ ជប៉ុន​ដែល​ឈ្លោះ​គ្នា​ទេ។ យើង​មាន​មិត្តភាព​និង​យុទ្ធសាស្ត្រ​ដូច​គ្នា»

នៅ​ថ្ងៃពុធ​នេះ​ដែរ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​ លោកស្រី ​ ចក់ ​សុភាព​ បាន​ស្វាគមន៍​ជំហរ​របស់​រដ្ឋាភិបាល​ដែល​ចង់​ធ្វើ​ទំនាក់ទំនង​ ជាមួយ​ស.រ.អ. ​ជិត​ស្និទ្ធ​ ដូច​ទំនាក់​ទំនង​កម្ពុជា​ចិន​ដែរ។ អ្នកស្រី​បាន ​ប្រាប់​ VOAនៅ​ការិយាល័យ​របស់​អ្នកស្រី​ថា ​ការ​កសាង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ ​ស.រ.អ.​ មិន​តម្រូវ​ឲ្យ​កម្ពុជា​បំពេញ​លក្ខខណ្ឌ​ដែល​មាន​ផល​អវិជ្ជមាន​ សម្រាប់​កម្ពុជា​ទេ។ អ្វី​ដែលស.រ.អា.​ចង់​បាន​គឺ​ការ​ពង្រឹង​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ ដែល​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា។ ​

លោកស្រី ចក់ សុភាព​ ថ្លែង​ថា៖

«ស.រ.អ. ​និង​ប្រទេស​សហភាព​អឺរ៉ុប​មួយ​ចំនួន​ហ្នឹង​គេ​មាន​ផែនការ​ យុទ្ធសាស្ត្រ​គេ​ហៅ​ថា បញ្ចូល​ស្តង់ដារ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ ធិបតេយ្យ​ជា​ដើម ​ ចា៎។ អញ្ចឹង​ដរាប​ណាប្រទេស​កម្ពុជា​យើង​ព្យាយាម​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​ មនុស្ស​និង​ប្រជា​ធិបតេយ្យ​ហ្នឹង​ប្រសើរ។​ ហើយ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ អញ្ចឹង វា​ជា​រឿង​វិជ្ជមាន​ដែល​ប្រទេស​កម្ពុជា​យើង​ព្យាយាម​ងាក​ទៅ​រក​ ប្រទេស​កាន់លទ្ធិប្រជាធិបតេយ្យ​ដែរ​ចា៎»

លោកស្រី​ ចក់ សុភាព​ បាន​រំលឹក​ថា កន្លង​មក​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​បង្ហាញ​ការ​ពេញ​ចិត្ត ​ថា ជំនួយ​របស់​ចិន​មក​ប្រទេស​កម្ពុជា​ភាគ​ច្រើន មិន​មាន​ដាក់​លក្ខ​ខណ្ឌ​ អ្វី​ទេ។ តែ​លោក​ស្រី​ពន្យល់​ថា ​កម្ពុជា​គួរ​ពិនិត្យ ព្រោះ​ថា ​ថ្វី​បើ​ ជំនួយ​របស់​ចិន​មិន​មាន​ជាប់​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​ ​និង​ប្រជា​ធិបតេយ្យ​ ដូច​ប្រទេស​អឺរ៉ុប និង​ស.រ.អា.​មែន តែ​កម្ពុជា​គួរ​ពិនិត្យ​មើល​ការ​វិនិយោគ ​ចិន​នៅ​កម្ពុជា​ដែល​អាច​មាន​លក្ខខណ្ឌ​បង្កប់​ក្នុង​នោះ។​

«យើង​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ដែរ។ មិន​មាន​លក្ខខណ្ឌ​ផ្នែក​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​ តែ​ផ្នែក​ការទូត​មួយ​ ចំនួន​ដូច​ប្រទេស​ផ្សេងៗ​ ដូច​ជា​សហភាព​អឺរ៉ុប​ ​ស.រ.អ.​ មែន ​ប៉ុន្តែ​យើង​ឃើញ​ទំនាក់​ទំនង​ផ្សេង​ទៀត ដូច​ការ​ដែល​ចិន​គាត់​ចូល​មក​ វិនិយោគ​ក្នុង​ប្រទេស​ខ្មែរ​យើង​ហ្នឹង​គឺ​ជា​លក្ខខណ្ឌ​មួយ​ដែល​ខ្មែរ​យើង​ ព្យាយាម​លាក់​បាំង​ ឬ មិន​បាន​មើល​ឃើញ​ចា៎។​ កន្លែង​នេះ​មួយ​គឺ​យើង​ត្រូវ​ពិចារណា​ដែរ​ចា៎»

លោកស្រី​រំឭក​ថា ​ក្នុង​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា លោក ​John Kerry រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​បាន​បញ្ជាក់​ពី​ជំហរ​នេះ​យ៉ាង​ច្បាស់​ក្នុង​ សន្និសីទ​ព័ត៌មាន​នៅ​ចុង​បញ្ចប់​ទស្សន​កិច្ច​របស់​លោក។ 

«យើង​ យក​ចិត្ត​ទុកដាក់​ ខ្លាំង​ ចំពោះ​ សិទ្ធិ​មនុស្ស,​ គឺ​ សេរីភាព​ សាកល, ​ហើយ​ នឹង​អភិបាល កិច្ច​ល្អ។​  ការ​រីកចម្រើន​ ក្នុង​វិស័យ​ ទំាង​នេះ​ គឺ​ ជា​កត្តា​ សំខាន់​ណាស់​ សម្រាប់​ ទំនាក់​ទំនង ​ទ្វេភាគី​ របស់ ​ពួក​យើង»

លោកស្រី​ ចក់ សុភាព ​ដែល​បាន​ជួប​លោក​ប្រមុខ​ការ​ទូត​ស.រ.អា.ដែរ​នោះ បាន​ថ្លែង​ថា ទស្សន​កិច្ច​ របស់​លោក ​John Kerry បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ស.រ.អា.​គាំទ្រ​អង្គការ​សង្គម​ ស៊ីវិល ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ សិទ្ធិ​មនុស្ស៕ 




2 comments:

  1. Re: លោក ​ហោ ណាំហុង​ ការពារ ​ដំណើរ​ ទស្សនកិច្ច​ ទៅ​ចិន​ ថា ​មិន ​រង​ការ​ ដាក់​សម្ពាធ​ ទេ

    He is full of it...lol!!!

    ReplyDelete
  2. Any time I need to laugh I look at khmer news..It make you wonder wounderwhy our country never get any where..all the people that in charge their not even qualfy to flush my toilet..lol..lol..lol

    ReplyDelete