លោក អូបាម៉ា និងអាស៊ាន ស្វះស្វែង «ជំរុញ ឲ្យមាន សណ្តាប់ធ្នាប់ ក្នុងតំបន់»
លោក
ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (កណ្តាល)
បើកសៀវភៅរបស់លោកមុនពេលថ្លែងពីចំណាប់អារម្មណ៍ក្នុងកិច្ចប្រជុំ
កំពូលអាស៊ាន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។
VOA / វីអូអេ | ១៦ កុម្ភៈ ២០១៦
ប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា
មានប្រសាសន៍ ថា, សហរដ្ឋ អាមេរិក
និងសមាជិក ទាំង១០ នៃសមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ ឬអាស៊ាន
អាចរួមគ្នា «ជំរុញ ឲ្យមាន សណ្ដាប់ធ្នាប់ ក្នុងតំបន់មួយ
ដែលប្រជាជាតិ ទាំងអស់ ត្រូវ គោរពតាម បទបញ្ញត្តិ ដូចគ្នា។»
ថ្លែង កាលពីថ្ងៃចន្ទ នៅពេល បើកកិច្ចប្រជុំ កំពូល អាស៊ាន ដែលសហរដ្ឋ អាមេរិក ទទួលធ្វើ ជាម្ចាស់ផ្ទះ ជាលើកដំបូង នៅទីក្រុង Rancho Mirage ក្នុងរដ្ឋ កាលីហ្វ័រញ៉ា នោះ, លោក អូបាម៉ា មានប្រសាសន៍ ថា, អាស៊ាន គឺ ជា «ស្នូល» នៃសន្តិភាព និងវឌ្ឍនភាព នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។
ក្នុងអំឡុង កិច្ចប្រជុំ រយៈពេល ២ថ្ងៃ ក្នុងកិច្ចប្រជុំគ្នា ជា ប្រវត្តិសាស្ត្រ នៅឯកន្លែង លំហែកាយ Sunnylands ដ៏គួរ ឲ្យគយគន់នោះ, ក្រុមមេដឹកនាំ ទាំងនេះ ត្រូវ បានគេ រំពឹងថា នឹងប្រឹងប្រែង បង្កើត គោលការណ៍ មួយ ចំនួន «ដែលតម្រូវ ឲ្យមាន ការគោរព បទបញ្ញត្តិ និងបែបបទ អន្តរជាតិ រួមទាំង សេរីភាព នៃការ ធ្វើនាវាចរណ៍ និងការ ដោះស្រាយ ជម្លោះ តាមផ្លូវច្បាប់ ដោយសន្តិវិធី ផងដែរ។» នេះ បើ យោងតាម ប្រសាសន៍ របស់ លោក អូបាម៉ា។
សេតវិមានមើលឃើញតួនាទីដឹកនាំរបស់សហរដ្ឋអាមេរិក និងការចូលប្រឡូករបស់ប្រទេសនេះទៅក្នុងតំបន់អាស៊ាន ថាមានសារៈសំខាន់ចំពោះវឌ្ឍនភាពនៅពេលអនាគតរបស់សហរដ្ឋអាមេរិក ហើយក៏ជាការតទល់ដ៏សំខាន់ដើម្បីធ្វើឲ្យមានលំនឹងជាមួយឥទ្ធិពល របស់ចិននៅក្នុងតំបន់នោះផងដែរ។
ប្រទេសជាសមាជិកអាស៊ាន រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា៕

No comments:
Post a Comment