លោក អូបាម៉ា នឹងជំរុញ ឲ្យមាន របៀបវារៈ ពាណិជ្ជកម្ម នៅកិច្ចប្រជុំ កំពូល ជាមួយ អាស៊ាន
លោក
ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (រូបស្តាំ)
ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំអាស៊ានអាមេរិកនៅក្នុងក្រុង
គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។
VOA / វីអូអេ | ១៤ កុម្ភៈ ២០១៦
សន្និសីទ កំពូលមួយ ក្នុងសប្តាហ៍ក្រោយ រវាង ក្រុមមេដឹកនាំ អាស៊ីអាគ្នេយ៍ និងលោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា មិនទំនង ជានឹងរុញច្រានសេដ្ឋកិច្ចធំដុំទេ ក៏ប៉ុន្តែនឹងអនុញ្ញាតឱ្យភាគីអាមេរិកាំងជំរុញការមានប្រៀបនៃការ ចូលរួមក្នុងសន្ធិសញ្ញាពាណិជ្ជកម្មប៉ាស៊ីហ្វិកមួយដែលគ្មានការ ចូលរួមពីប្រទេសចិនទេ។
ការប្រជុំគ្នា នៅ Rancho Mirage ក្នុងរដ្ឋ California ដែលត្រូវ បានកំណត់ នឹងប្រព្រឹត្តទៅ នៅថ្ងៃ ច័ន្ទ និងអង្គារ ជាសន្និសីទ កំពូល មួយ សម្រាប់ ប្រទេស ជាតិទាំង១០ ដែលជាសមាជិក នៃសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ នៅលើដី ស.រ.អ.។ លក្ខណៈ ពិសេស នៃសន្និសីទនេះ គឺ មានគោលដៅ បង្ហាញ ការប្តេជ្ញា របស់ រដ្ឋបាល លោក អូបាម៉ា ក្នុងការទប់ទល់ នឹងកំណើន ឥទ្ធិពល របស់ ប្រទេសចិន នៅក្នុងតំបន់ មួយ ដែលមាន ប្រជារាស្ត្រ ៦២០លាននាក់ និងមាន សេដ្ឋកិច្ច មានទឹកប្រាក់ ២,៦លាន លានដុល្លារ[?]។
ប្រទេសជាតិក្នុងទ្វីបអាស៊ីអាគ្នេយ៍បានទទួលអត្ថប្រយោជន៍ពីកំណើន ពាណិជ្ជកម្ម និងវិនិយោគដែលបានមកពីការលេចឡើងខាងសេដ្ឋកិច្ចរបស់មហាប្រទេសនៅ ជិតខាងខ្លួនមួយនេះ ក៏ប៉ុន្តែមនុស្សជាច្រើននាក់មានការប្រយ័ត្នប្រយែងជាមួយការកើនឡើង នៃឥទ្ធិពលចិនផងដែរ។ នៅជាមួយគ្នានេះស.រ.អា.មានការយកចិត្តទុកដាក់ក្នុងការថែរក្សា សេរីភាពខាងនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូងដែលជាផ្លូវ ពាណិជ្ជកម្មសាកលសំខាន់មួយ។
លោក Ben Rhodes ទីប្រឹក្សារងខាងសន្តិសុខជាតិស.រ.អា.បានមានប្រសាសន៍ថា សន្និសីទកំពូលនេះជាការបញ្ចេញសញ្ញាថា ស.រ.អា.ផ្តល់តម្លៃឱ្យសមាគមអាស៊ាន ដោយលោកបានប្រើអក្សរកាត់សម្រាប់សម្គាល់បណ្តុំប្រទេសក្នុងអាស៊ី អាគ្នេយ៍។ លោកបាននិយាយថា «យើងនឹងមានការទាក់ទងក្នុងអាស៊ីអាគ្នេយ៍ យើងនឹងធ្វើការជាមួយប្រទេសជាតិក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិក ដើម្បីបំភ្លឺអំពីបទបញ្ញត្តិស្តីពីបញ្ហានានាដែលមានផលប្រយោជន៍រួម ដែលយើងមានជាមួយពួកគេ»៕
No comments:
Post a Comment