"ព្រះរាជអាជ្ញា កំពុង កសាង សំណុំរឿង អ្នកពាក់ព័ន្ធ បទល្មើស ព្រៃឈើ"
RFA / វិទ្យុ អាស៊ី សេរី | ១៣ កុម្ភៈ ២០១៦
អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹង នៅថ្ងៃ ទី១៣ ខែកុម្ភៈ ថា, គណៈកម្មការ ជាតិ ទប់ស្កាត់ និងបង្ក្រាប បទល្មើស ព្រៃឈើ បានចាត់ ឲ្យព្រះរាជអាជ្ញា ប្រចាំខែត្រ នីមួយៗ ស៊ើបអង្កេត រកអ្នក ពាក់ព័ន្ធ បទល្មើស ព្រៃឈើ ដើម្បី ផ្ដន្ទាទោស តាមច្បាប់។
លោក ថា, ព្រះរាជអាជ្ញាបា នកំណត់ មុខសញ្ញា លើក្រុមហ៊ុនមួយចំនួន និងឈ្មួញដែលពាក់ព័ន្ធបទល្មើសព្រៃឈើខុសច្បាប់៖ «យើង កំពុងតែកសាងសំណុំរឿង ដូច្នេះព្រះរាជអាជ្ញាចោទបណ្តើរៗ ពាក់ព័ន្ធជាមួយក្រុមហ៊ុន និងជនមួយចំនួន។ មន្ត្រីនគរបាលយុត្តិធម៌កសាងសំណុំរឿង ហើយព្រះរាជអាជ្ញាចោទប្រកាន់បណ្ដើរ។»
លោក អេង ហ៊ី បន្តថា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមិនទាន់បង្ហាញរបាយការណ៍ស្ដីពីលទ្ធផល បង្ក្រាបបទល្មើសព្រៃឈើនោះទេ ព្រោះកំពុងស៊ើបអង្កេតនៅឡើយ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក ខែត្រស្ទឹងត្រែង លោក ហូ សំអុល និយាយថា យន្តការរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅមិនទាន់រឹបអូសឈើ និងចាប់ជនល្មើសមកផ្ដន្ទាទោសនៅឡើយទេ បន្ទាប់ពីឈើរាប់ពាន់ម៉ែត្រគូបត្រូវសមត្ថកិច្ចឡោមព័ទ្ធ។ លោកថា គណៈកម្មការនោះហាក់ដូចជាស្ទាក់ស្ទើរក្នុងការកំណត់មុខសញ្ញាជនល្មើស បន្ទាប់ពីឈ្មួញជនជាតិវៀតណាម និងឧកញ៉ាមួយចំនួនត្រូវបានគេស្គាល់ជាសាធារណៈក្តី។
នៅថ្ងៃ ទី១៣ ខែកុម្ភៈ កងកម្លាំង ប្រដាប់អាវុធ ចម្រុះ និងមន្ត្រី ជំនាញ បានចុះ វាស់វែង ឈើ ដែលសមត្ថកិច្ច កំពុង ឡោមព័ទ្ធ ជាងកន្លះខែ មកហើយ របស់ ក្រុមហ៊ុន ទ្រី ភាព បន្ទាប់ ពីវាស់វែង ឃ្លាំងស្តុកឈើ របស់ ឈ្មួញជនជាតិ វៀតណាម ឈ្មោះ យាយ ព្រឿង កាលពីថ្ងៃ ទី១១ ខែកុម្ភៈ៕
No comments:
Post a Comment