ប្រទេស ជឿនលឿន ក្នុងពិភពលោក គឺ ជាប្រទេស ដែលប្រជាពលរដ្ឋ ជាទូទៅ មានជីវភាព រស់នៅ ធូរធារ សម្បូរសប្បាយ។ នេះ មានន័យ ថា, ប្រជាពលរដ្ឋ គ្រប់រូប ឬស្ទើរតែ គ្រប់រូប មានការងារធ្វើ ត្រឹមត្រូវ។
ការងារ ត្រឹមត្រូវ គឺ ការងារ ដែលផ្តល់ ឲ្យអ្នកធ្វើការ ម្នាក់ៗ នូវប្រាក់ខែ ឬប្រាក់ចំណូល គ្រប់គ្រាន់ ដើម្បី រស់បាន យ៉ាងសមរម្យ, ទៀតទាត់, និងថ្លៃថ្នូរ។
និយាយ ឲ្យខ្លី, ប្រទេស ជឿនលឿន គឺ ជាប្រទេស ដែលសម្បូរ ការងារធ្វើ, មិនមែន ដូចប្រទេស កម្ពុជា សព្វថ្ងៃ ដែលប្រជាពលរដ្ឋ ជាច្រើន អត់មាន ការងារ ត្រឹមត្រូវ, ហើយ មួយចំនួន ធំ ត្រូវ ចំណាកស្រុក ដើម្បី ទៅរក ការងារធ្វើ នៅប្រទេស ជិតខាង។
នៅប្រទេស ជឿនលឿន ចំពោះ អ្នករក ការងារ មិនទាន់បាន, រដ្ឋអំណាច ផ្តល់ប្រាក់ ឧបត្ថម្ភ ឲ្យរស់បាន យ៉ាងសមរម្យ រហូត ដល់រក ការងារ បាន។ ចំពោះ អ្នក ដែលមិនអាច ធ្វើការបាន (ដូចជាមនុស្ស ចាស់ជរា និងជនពិការ) រដ្ឋអំណាច ក៏ផ្តល់ប្រាក់ ឧបត្ថម្ភ ឲ្យរស់បាន យ៉ាងសមរម្យ មួយជីវិត។
លក្ខណៈសម្គាល់ មួយទៀត នៃប្រទេស ជឿនលឿន គឺ ភាពស្អាតស្អំ ក្នុងជួរ អ្នកដឹកនាំ ប្រទេស និងក្នុងស្ថាប័ន រដ្ឋ ទាំងឡាយ ដែលជាការ ធានា ឲ្យមាន យុត្តិធម៌សង្គម ពីព្រោះ មិនមាន អំពើ ពុករលួយ លួចទ្រព្យសម្បត្តិ ជាតិ និងទ្រព្យសម្បត្តិ រដ្ឋ ឬប្លន់ ទ្រព្យសម្បត្តិ ប្រជារាស្ត្រ ពីសំណាក់ អ្នកប្រើអំណាច ផ្តាច់ការ, ដោយសារតែ ប្រទេស ជឿនលឿន ទាំងនោះ ជាប្រទេស ដែលប្រកាន់ លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។
នៅប្រទេស ជឿនលឿន បែបនេះ, សេវា សាធារណៈ ដូចជាប្រព័ន្ធ អប់រំ, សុខាភិបាល, និងសង្គមកិច្ច មានលក្ខណៈ ទំនើប និងទូលំទូលាយ, គឺ មានប្រសិទ្ធភាព ខ្ពស់ ក្នុងការ បំរើ ប្រជាពលរដ្ឋ។
ជាចុងក្រោយ ចំពោះ អាគារ ស្តុកស្តម្ភ, ហាងលក់ដូរ ត្រចះត្រចង់, និងរថយន្ត ប្រណីត ជាច្រើន តាមផ្លូវ គឺ មានចំពោះ ប្រជាពលរដ្ឋ ជាទូទៅ, មិនមែន សម្រាប់ តែ អ្នកមាន លើសលប់ ដូចនៅប្រទេស កម្ពុជា សព្វថ្ងៃទេ។
ចំពោះ សន្តិភាពវិញ នៅប្រទេស ជឿនលឿន ទាំងនោះ, ប្រជាពលរដ្ឋ មានសន្តិភាព ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។ សន្តិភាព ផ្លូវកាយ គឺ ជាការធានា សន្តិសុខ ជូនប្រជាពលរដ្ឋ ដោយស្មើភាព, ហើយ ជាការទប់ស្កាត់ អំពើហិង្សា ដោយយក ជនល្មើស ទៅផ្តន្ទាទោស យ៉ាងឆាប់រហ័ស តាមផ្លូវច្បាប់ ដោយមិនមាន និទណ្ឌភាព ចំពោះ ជនឧក្រិដ្ឋ ដូចនៅប្រទេស កម្ពុជា ឡើយ។
សន្តិភាពផ្លូវចិត្ត មានន័យ ថា ប្រជាពលរដ្ឋ ឥតមាន ការភ័យខ្លាច អ្វីឡើយ ចំពោះ សន្តិសុខ និងសេរីភាព របស់ខ្លួន ម្នាក់ៗ, ហើយ ម្នាក់ៗ អាចសម្តែងមតិ និងធ្វើសកម្មភាព ដោយប្រើសិទ្ធិ របស់ខ្លួន ដែលធានា ក្នុងច្បាប់។
អ្វី ដែលសំខាន់ ដែរនោះ គឺ តុលាការ មានលក្ខណៈ ឯករាជ្យ ដោយកាត់ក្តី តាមច្បាប់ និងតាម គតិយុិត្តិធម៌, មិនពុករលួយ ដូចនៅប្រទេស កម្ពុជា សព្វថ្ងៃទេ។
សន្តិភាព ផ្លូវចិត្ត ក៏មានន័យ ថា, ប្រជាពលរដ្ឋ ឥតបារម្ភ ពីជិវភាពរ រស់នៅ ដោយសារ ម្នាក់ៗ មានការងារធ្វើ ត្រឹមត្រូវ ឬក៏ទទួល ការឧបត្ថម្ភ ពីរដ្ឋ ដោយគ្មាន ការរើសអើង ណាឡើយ។
យើង គួរ ប្រៀបធៀប ប្រទេស កម្ពុជា សព្វថ្ងៃ ទៅនឹងប្រទេស ជឿនលឿន ដែលមាន លក្ខណៈ ដូចបានរៀបរាប់ ខាងលើ។ មិនត្រូវ ប្រៀបធៀប ប្រទេស កម្ពុជា សព្វថ្ងៃ ទៅនឹងសម័យ ខ្មែរ ក្រហម ឬសម័យ បន្ទាប់ ពីសង្រ្គាម ភ្លាម នោះទេ។
ប្រទេស ជឿនលឿន មួយចំនួន ក្នុងពិភពលោក ក៏បាន រងគ្រោះ ដោយសង្រ្គាមដែរ, តែ ក្នុងរយៈពេល តែ ១០ ឬ ២០ ឆ្នាំប៉ុណ្ណោះ គេ បានងើបផុត ពីភាពក្រីក្រ, ហើយ បានក្លាយទៅ ជាប្រទេស ជឿនលឿន ខុសឆ្ងាយ ពីប្រទេស កម្ពុជា សព្វថ្ងៃណាស់។
ប្រទេសយើង បានទទួល ជំនួយ អន្តរជាតិ រាប់មឺុនលាន ដុល្លារ, ហើយ ក៏បានខ្ចីបុល រាប់ពាន់លាន ដុល្លារ ពីប្រទេស ដទៃ, ប៉ុន្តែ លុយ ទាំងអស់នោះ បាននាំមក នូវផលចំណេញ តិចតួច ណាស់ ក្នុងការលើកស្ទួយ ជីវភាព ប្រជាពលរដ្ឋ ជាទូទៅ ដោយសារតែ អំណាចផ្តាច់ការ និងអំពើពុករលួយ។
QUESTIONS: What characterises a developed
country and how to measure development? We have been told that given the
buildings, the shops and the many cars and motorcycles we have now, we
have reached the status of a developed country, especially when compared
to the period just after the war. When it comes to peace, what does it
mean actually to have peace and what should come with peace?
ANSWER (summary): Generally speaking, a country is developed when its population as a whole enjoys comfortable living conditions. This implies that the vast majority of the people have decent jobs. The main criterion for development is actually the abundance of well-paid jobs, which present Cambodia does not meet given the high level of unemployment which forces countless Cambodians to migrate in order to seek jobs in neighbouring countries. A developed country is also characterised by the rule of law, an independent judiciary, a real fight against corruption and the promotion of social justice through income redistribution. In a developed country, public and social services are well developed to serve the people on a democratic basis and the gap between the well-connected extremely rich political and financial oligarchy and the vast majority of the population is not as wide as in Cambodia.
In a developed country, peace does not only mean physical and legal security associated with the rule of law and an independent judiciary preventing impunity and the endless cycle of violence that affects Cambodia. Peace also means food security and the peace of mind provided by the safety net represented by well-developed public and social services supported by an effective tax system.
It doesn’t make sense to make any comparison with the Khmer Rouge era or the immediate post-war period. We should instead make comparisons with neighbouring countries or with our country’s potential. Many countries were affected by wars but they have managed to move out of poverty and to achieve a high level development in a matter of ten or twenty years. Tens of billions dollars from the international community have been provided to Cambodia in the form of grants and loans. But the benefits from international assistance for the ordinary Cambodian people have been very limited because of corruption and bad governance associated with a lack of democracy.

No comments:
Post a Comment