Paris Peace Accords 23 Oct. 1991

Saturday, February 20, 2016

Sam Rainsy: ជំនួយ អន្តរជាតិ និងលទ្ធិប្រជាធិបតេយ្យ | International assistance and democracy


២០ កុម្ភៈ ២០១៦ / 20 February 2016
ជំនួយ អន្តរជាតិ និងលទ្ធិប្រជាធិបតេយ្យ | International assistance and democracy 

ក្នុងការទទួល ជំនួយ អន្តរជាតិ របបផ្តាច់ការ នីមួយៗ តែងតែ ចាប់ប្រជាពលរដ្ឋ ដែលខ្លួន គ្រប់គ្រង ធ្វើជាចំណាប់ខ្មាំង ដោយអះអាង ថា, បើ សហគមន៍ អន្តរជាតិ កាត់ជំនួយ នោះ ប្រជាពលរដ្ឋ ទេ ដែល នឹងជួប ការលំបាក ក្នុងជីវភាព រស់នៅ ពីព្រោះ មេដឹកនាំ ប្រទេស និងក្រុមគ្រួសារ គេ នៅតែ មានជីវភាព ធូរធារ ជានិច្ច។  មេដឹកនាំ ផ្តាច់ការ ណា ក៏ធ្វើ ជាមិនយល់ ថា, សហគមន៍ អន្តរជាតិ ម្ចាស់ជំនួយ គេ មានបំណងល្អ ទេ ក្នុងការ ជម្រុញ ប្រទេស ក្រីក្រ ដែលទទួល ជំនួយ ពីគេ ឲ្យគោរព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែល នឹងនាំមក អភិបាលកិច្ចល្អ។  ប្រទេស ម្ចាស់ជំនួយ ដែលជាប្រទេស ប្រជាធិបតេយ្យ គេ អត់មាន ផលប្រយោជន៍ អ្វីទេ ក្រៅពីចង់ឃើញ ប្រទេស ដែលទទួល ជំនួយ ពីគេ បានស្គាល់ នូវលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ ដូចគេដែរ, ហើយ ថ្ងៃណាមួយ មិនចាំបាច់ សំុជំនួយ ពីគេទៀត។

ដូច្នេះ ប្រទេស កម្ពុជា មានជម្រើស ពីរ៖

- ជម្រើស ទី១៖ មេដឹកនាំ មិនព្រម កែខ្លួន ពេលនោះ ប្រទេស នឹងបាត់ជំនួយ។


- ជម្រើស ទី២៖ មេដឹកនាំ ចេះកែខ្លួន ដោយចាប់ផ្តើម អនុវត្ត លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ ពេលនោះ ជំនួយ នៅតែ បន្ត, ហើយ មានតែ កើនឡើង។


គ្មាន ព្រហ្មលិខិត ណា តម្រូវ ឲ្យយើង យកជម្រើស ទី១ ទេ ដែលធ្វើ ឲ្យយើង បាត់បង់ ទាំងសេរីភាព ទាំងជំនួយ អន្តរជាតិ។  ផ្ទុយទៅវិញ យើង ត្រូវ ជម្រុញ ឲ្យប្រទេសយើង យកជម្រើស ទី២វិញ ដែលធ្វើ ឲ្យយើង ទទួលបាន ទាំងសេរីភាព ទាំងជំនួយ អន្តរជាតិ។

ពេលនេះ ជំនួយ អន្តរជាតិ មានរូបភាព ថ្មី និងសំខាន់ ពីរយ៉ាង ដែលអាចផ្តល់ ផលប្រយោជន៍ ដ៏ធំធេង សម្រាប់ ប្រជាពលរដ្ឋ ខ្មែរ៖ 

១. ទីផ្សារ ដ៏ធំ ទូលំទូលាយ ដែលមាន លក្ខណៈ អនុគ្រោះ សម្រាប់ ទំនិញ ដែលផលិត នៅប្រទេស កម្ពុជា។


២. ការវិនិយោគ ពីសហគ្រាស ធំៗ ដែលមាន ទីតាំង នៅសហរដ្ឋ អាមេរិក និងទ្វីបអឺរ៉ុប។  ការវិនិយោគ ប្រកប ដោយគុណភាព នឹងនាំមក នូវការងារ ល្អៗ ជាច្រើន សម្រាប់ ពលករខ្មែរ នៅប្រទេស កម្ពុជា។  ការវិនិយោគ បែបនេះ មិនមែន គ្រាន់តែ ផ្តល់ជាទុនទេ តែ នឹងនាំមកផងដែរ នូវការផ្ទេរ បច្ចេកវិទ្យា គឺ ការផ្តល់ជំនាញ វិជ្ជាជីវៈ និងចំណេះដឹង ជាច្រើន ដែល នឹងលើកស្ទួយ ជីវភាព ប្រជាពលរដ្ឋ ខ្មែរ ជាពិសេស យុវជន។


INTERNATIONAL ASSISTANCE AND DEMOCRACY 

With regard to international assistance, all dictatorships in poor countries hold hostage the peoples under their control by resorting to blackmail: they warn that any aid cut would only hurt the ordinary people who already live in difficult conditions. But all dictators in such circumstances pretend not to understand that the international donor community has no bad intention when it pushes poor recipient countries to respect human rights and to abide by democratic principles associated with good governance. Donor countries that are democracies have no interest other than seeing recipient countries also become democracies able to progressively become prosperous and self-reliant.

Therefore, there are two alternatives for Cambodia:

1. The current leadership refuses to implement democratic reforms and our country faces aid suspension or reduction. 

2. The current leadership accepts to implement genuine democratic reforms and our country receives increasing aid to help put our house in order.

There is no fatality associated with the first alternative, which deprives us of both freedom and international assistance. On the contrary, we must push for the second alternative, which ensures us of both freedom and international assistance. 

There are now two new and important forms of international cooperation that could provide unprecedented benefits for the Cambodian people:

1. Access to huge markets in the most developed countries for products made in Cambodia with trade privileges similar to those granted to our neighbouring countries that are members of the Trans Pacific Community (TPP).

2. Significant flow of foreign direct investments from the USA and Europe.  This will help create decent jobs in large number for Cambodian workers in the country. Legitimate investors with international standing will not only provide funds for development but they will also ensure a crucial transfer of technologies and provide technical skills and knowledge that will improve living conditions for the population in general and the youth in particular.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment