Paris Peace Accords 23 Oct. 1991

Friday, February 5, 2016

តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ ពីរ​រូប​ ជំរុញ​ ឲ្យ​តំណាង​រាស្ត្រ​ អាមេរិក​ ដាក់​សម្ពាធ ​រដ្ឋាភិបាល​ កម្ពុជា | Two opposition MPs appeal to US to put pressure on Cambodian govt

តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ ពីរ​រូប​ ជំរុញ​ ឲ្យ​តំណាង​រាស្ត្រ​ អាមេរិក​ ដាក់​សម្ពាធ ​រដ្ឋាភិបាល​ កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ៤ កុម្ភៈ ២០១៦

 

គង់ សភា ញ៉យ ចំរើន ៦២០
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា (ស្ដាំ) និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។Photo: RFA  

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ជំរុញ​ឲ្យ​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ដាក់​សម្ពាធ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​បក្ស​ប្រឆាំង។

សំណើ ​របស់ ​ក្រុម​តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ ទាំង​ពីរ​រូប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ លោក ជីម ហាមស៍ (Jim Himes) សមាជិក​សភា​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Connecticut និង​សមាជិក​សភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ទៀត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។ លោក គង់ សភា និង​លោក ញ៉យ ចំរើន ជា​ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។


លោក ញ៉យ ចំរើន និង​លោក គង់ សភា ក៏​បាន​ទាមទារ​ឲ្យ​សភា​សហរដ្ឋ​អាមេរិក បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ក្នុង​ការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ដាក់​សម្ពាធ​ដល់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដើម្បី​វែក​មុខ​ជន​ដៃ​ដល់​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​តំណាង​រាស្ត្រ យក​មក​ផ្ដន្ទាទោស និង​ជំរុញ​ឲ្យ​កម្ពុជា ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​សម្រាប់​ឆ្នាំ​២០១៧-២០១៨ ខាង​មុខ។

ចំណែក​នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​យុវជន​ជា​អ្នក​ជំនាញ​ខាង​កិច្ចការ​បរទេស (Youth Professionals In International Affairs) កាល ​ពី​ថ្ងៃ​ទី​៣ កុម្ភៈ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​នាក់ បាន​ប្រាប់​អ្នក​ចូលរួម​ប្រមាណ ៧០​នាក់​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ ដែល​សូម្បី​តែ​អ្នក​តំណាង​រាស្ត្រ​ក៏​ត្រូវ​រងគ្រោះ​ដោយ​អំពើ​រំលោភ​សិទ្ធិ​ មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ដែរ


No comments:

Post a Comment