Paris Peace Accords 23 Oct. 1991

Tuesday, February 23, 2016

[Vietnamization] ការ​ស្រាវជ្រាវ​ បង្គោល​ព្រំដែន ​នៃ​រាជបណ្ឌិត្យ សភា​ រង​ការ​ រិះគន់ ​ថា​, មិន​មាន​ លក្ខណៈ​ វិទ្យាសាស្ត្រ | Research of govt's border committee criticized for lack of professionalism

ការ​ស្រាវជ្រាវ​ បង្គោល​ព្រំដែន ​នៃ​រាជបណ្ឌិត្យ សភា​ រង​ការ​ រិះគន់ ​ថា​, មិន​មាន​ លក្ខណៈ​ វិទ្យាសាស្ត្រ

RFA / វិទ្យុ អាស៊ី សេរី | ២៣ កុម្ភៈ ២០១៦

 

សុខ ទូច ព្រំដែន ៦២០
លោក បណ្ឌិត សុខ ទូច (រូប​ស្ដាំ) ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​ក្រុម​ការងារ ផ្ទៀងផ្ទាត់​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ នៅ​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។  RFA/Tin Zakariya

គណៈកម្មាធិការ​ ព្រំដែន ​ខ្មែរ​ ប្រចាំ ​ប្រទេស​ បារាំង ហៅ​ការ​សិក្សា​ ពី​ការ​បោះ​បង្គោល ​ព្រំដែន ​របស់ ​ក្រុម​ស្រាវជ្រាវ​ អំពី​ បង្គោល​ព្រំដែន នៃ​រាជបណ្ឌិត្យ សភា​ កម្ពុជា ថា ​មិន​មាន​ លក្ខណៈ ​វិទ្យាសាស្ត្រ​ទេ។


គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង ថ្លែង​បែប​នេះ បន្ទាប់​ពី​បាន​ជួប​ជំនុំ​គ្នា​រយៈពេល​បី​ថ្ងៃ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ជាមួយ​នឹង​តំណាង​រាស្ត្រ​ពី​ខាង​គណបក្ស​ប្រឆាំង ដែល​សកម្ម​ក្នុង​កិច្ចការ​ព្រំដែន គឺ​លោក អ៊ុំ សំអាន។

ក្រុម​ស្រាវជ្រាវ​អំពី​បង្គោល​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ដឹក​នាំ​ដោយ លោក សុខ ទូច បាន​ចុះ​ស្រាវជ្រាវ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម អស់​រយៈពេល​ជាង ៧​ខែ។ ថ្មីៗ​នេះ លោក​បាន​ប្រកាស​ថា វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា ចន្លោះ​ពី ៥​ម៉ែត្រ​ទៅ ៥០​ម៉ែត្រ​នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ឆ្នាំ​១៩៨៥-១៩៨៧ ហើយ​ថា ភាគី​កម្ពុជា កន្លែង​ខ្លះ​ក៏​បាន​បោះ​បង្គោល​ព្រំដែន​ចូល​ទៅ​ទឹក​ដី​វៀតណាម វិញ​ដែរ។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នានា​ចំពោះ​ក្រុម​ស្រាវជ្រាវ​របស់​លោក លោក​បញ្ជាក់​ទៀត​ថា ការ​សិក្សា​ស្រាវជ្រាវ​របស់​ស្ថាប័ន​លោក មាន​បំណង​ស្វែងរក​សុក្រឹតភាព​នៃ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម មិន​មែន​ជា​ឧបករណ៍​នយោបាយ​ទេ៕


No comments:

Post a Comment