Paris Peace Accords 23 Oct. 1991

Saturday, February 6, 2016

[Vietnamization] លោក ​សុខ ទូច ​សូម ​ឲ្យ​គណបក្ស ប្រឆាំង​ ឈប់​យក​ រឿង​ព្រំដែន ​ធ្វើ​អាជីវកម្ម​ នយោបាយ | Sok Touch requests opposition party not use border issues for political commerce

លោក ​សុខ ទូច ​សូម ​ឲ្យ​គណបក្ស ប្រឆាំង​ ឈប់​យក​ រឿង​ព្រំដែន ​ធ្វើ​អាជីវកម្ម​ នយោបាយ

លោក សុខ ទូច ​ប្រធាន ​ក្រុម​ស្រាវជ្រាវ​ អំពី​ បង្គោល​ព្រំដែន ​នៃ​រាជបណ្ឌិត្យ​ សភា​ កម្ពុជា​ លើក​ឡើង​ នៅ​ក្នុង​សន្និសីទ​ ព័ត៌មាន​ មួយ ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ នេះ​ ថា, ​ការ​សិក្សា​ ស្រាវជ្រាវ​ របស់​ ស្ថាប័ន​លោក​ មាន​បំណង​ ស្វែង​រក​ សុក្រិតភាព​ នៃ​បង្គោល​ព្រំដែន ​រវាង ​ប្រទេស​ កម្ពុជា និងវៀតណាម។
 
ផែនទី​ព្រំដែន​កម្ពុជា​~វៀតណាម​របស់​រាជ្យបណ្ឌិត​សភា​កម្ពុជា​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/ VOA)
ផែនទី ​ព្រំដែន​កម្ពុជា​~វៀតណាម​របស់​រាជ្យបណ្ឌិត​សភា​កម្ពុជា​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/ VOA) 
VOA / វីអូអេ | ៥ កុម្ភៈ ២០១៦

អ្នក​វិភាគ​ សង្គម​ និង​ជា​អ្នក ​ស្រាវជ្រាវ​ អំពី​ បង្គោល​ព្រំដែន​ អះអាង​ ថា, បញ្ហា​ បង្គោល​ព្រំដែន​ កម្ពុជា​-វៀតណាម​ ដែល​ឡើង​កម្តៅ​ កន្លង​មក​នេះ​ គឺ​ ជា​ចេតនា​ កេង​ចំណេញ នយោបាយ ​របស់​ អ្នក​នយោបាយ ​នៅ​ប្រទេស ​កម្ពុជា។



លោក សុខ ទូច ​ប្រធាន​ ក្រុម​ស្រាវជ្រាវ​ អំពី​ បង្គោល​ព្រំដែន ​នៃ​រាជបណ្ឌិត្យ​ សភា​ កម្ពុជា​ លើក​ឡើង​ នៅ​ក្នុង​សន្និសីទ​ ព័ត៌មាន​ មួយ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ​ថា ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ស្ថាប័ន​លោក​មាន​បំណង​ស្វែង​រក​សុក្រិតភាព​នៃ​ បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា~វៀតណាម។ លោក​ថា​ ការណ៍​នេះ​គឺ​ដើម្បី​ចៀសវាង​ការ​កេង​ចំណេញ​របស់​អ្នកនយោបាយ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ ​ដែល​មាន​ឈ្មោះ​ថា​ «ដំណើរការ​ ទូទៅ ​នៃ​ការ​ ស្រាវជ្រាវ​ ព្រំដែន​ កម្ពុជា~វៀតណាម»​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គឺ​នៅបន្ទាប់​ពី​រយៈពេល​៧​ខែ​នៃ​ការ​សិក្សា​អំពី​បង្គោល​ព្រំដែន​ កម្ពុជា~វៀតណាម។

លោក​ សុខ ទូច​ បាន​ថ្លែង​ថា៖​ «ពី​ព្រោះ​យើង​មិន​ចង់​ទៅ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ។ យក​បញ្ហា​ប្រទេស​ជាតិ​ធ្វើ​ជា​បញ្ហា​ចំណេញ​ក្នុង​នយោបាយ​របស់​ខ្លួន​ទេ។ បើ​សិន​ជា​យើង​លាត​ត្រដាង​ អ្នក​ណា​ក៏​មើល​ឃើញ​ អ្នក​នយោបាយ​ភូត​លែង​ចេញ។ ប៉ុន្តែ​បើ​បង្គោល​ព្រំដែន​នៅ​តែ​ជា​បង្គោល​អាថ៌កំបាំង​ អ្នក​ណា​និយាយ​ក៏​គេ​ជឿ​ដែរ។ បង្គោល​នេះ​ យួន​បង្ខិត​ បង្គោល​នេះ​ខ្មែរ​បង្ខិត។»

​លោក ​សុខ ទូច​ ​លើក​ឡើង​ដោយ​ចំពោះ​ថា​ គណបក្ស​ជំទាស់​មាន​ចេតនា​គាស់​កកាយ​បញ្ហា​ព្រំដែន​នេះ​ឡើង។

លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ អំពី​បង្គោល​ព្រំដែន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«ដំណើរ​ការ​ទូទៅ​នៃ​ការ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា~វៀតណាម»​ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/ VOA)
លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ អំពី​បង្គោល​ព្រំដែន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«ដំណើរ​ការ​ទូទៅ​នៃ​ការ​ស្រាវជ្រាវ​ ព្រំដែន​កម្ពុជា~វៀតណាម»​ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/ VOA)
លោក​លើក​ជា​ឧទាហរណ៍​យ៉ាង​ដូច្នេះ​ថា៖​ «ប្រាប់​ថា​ផែន​ទី​ត្រឹម​ត្រូវ​ ណាស់​ អស្ចារ្យ​ណាស់​បងប្អូន​អើយ​ទៅ​យក​មក​បាន​តែ​២៤​ផ្ទាំង។ អាហ្នឹង កូរ ឬ​មិន​កូរ។ ថ្ងៃ​មុន អ៊ុំ​ សំអាន​ [តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ] ទៅ​លើក​ផែនទី​នៅ​អាមេរិក​ថា​ ផែនទី​នេះ​ត្រឹម​ត្រូវ​ល្អ​ណាស់​ ប្រើ​បាន​តែ​១០​ផ្ទាំង​ទេ គាត់​មិន​ទាំង​ដឹង​ថា​អាហ្នឹង​មក​ពី​ណា​ផង។»

​លោក​ សុខ ទូច ​និង​ក្រុម​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដែល​គេ​យល់​ថា ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គណបក្ស​កាន់​អំណាច​ បាន​ចាប់ផ្តើម​ធ្វើ​ការ​កំណត់​បង្គោល​ព្រំដែន​កម្ពុជា~វៀតណាម ក្រោយ​ពី​ការ​បញ្ជាក់​ពី​មន្ទិល​សង្ស័យ​របស់​សមាជិក​សភា​នៃ​គណបក្ស​ជំទាស់​ នា​ដើម​ឆ្នាំ​២០១៥​កន្លង​មក ដែល​ពេល​នោះ​ប្រទេស​វៀតណាម​បាន​ជីក​ស្រះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​នៅ​ ខេត្ត​រតនគីរី​ ​និង​ជីក​លេណដ្ឋាន​នៅ​ខេត្ត​កណ្តាល​ផង​ដែរ​ ដែល​ជា​ចំណុច​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នោះ។

ឆ្លើយ​តប​នឹង​មន្ទិល​សង្ស័យ​នេះ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ បាន​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ពីរ​លើក​ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន។

យោង​តាម​លោក​ សុខ ទូច​ ការ​ស្រាវជ្រាវ​របស់​ក្រុម​លោកធ្វើ​ឡើង​ជា​ដំណាក់កាលៗ​ ដោយ​ផ្អែក​តាម​ផែនទី​ Bonne​ ខ្នាត​១/១០០.០០០ ជា​មូលដ្ឋាន​គ្រឹះ។​ ដំណាក់កាល​ទាំង​នោះ​រួម​មាន​ ការ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ និង​ផែនទី​ពី​គ្រប់​ស្ថាប័ន​ ការ​សិក្សា​ពី​ទិន្នន័យ​ជាក់​ស្តែង ​នៅ​តាម​បង្គោល​ព្រំដែន​នីមួយៗ​ និង​ការ​ផ្ទៀង​ផ្ទាត់​រវាង​ផែនទី​ និង​ផែន​ដី​ផ្ទាល់ តាម​រយៈ​ប្រព័ន្ធ ​GPS ​និង​ផ្កាយ​រណប។​ លោក​ថា ​ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​៤​ ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​ ជា​អាទិ៍​ខេត្ត​កណ្តាល កំពត​ ត្បូងឃ្មុំ​ និង​ស្វាយរៀង ជា​សរុប​មានប្រវែង​ប្រមាណ​៥០០​គីឡូម៉ែត។​

លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​នូវ​ការ​លើក​ឡើង​របស់​លោក សុខ ទូច​ ដោយ​សំអាង​ថា ការ​ស្រាវជ្រាវ​របស់​លោក​ សុខ ទូច​ មិន​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ។ អ្នក​នាំ​ពាក្យ​រូប​នេះ​ មិន​ទាន់​អាច​វាយ​តម្លៃ​ចំពោះ​សុក្រិតភាព​នៃ​ការ​សិក្សា​របស់​លោក ​សុខ ទូច​ នោះ​ទេ។​

«ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ យើង​មិន​យល់​ឃើញ​ដូច​គាត់​មាន​ប្រសាសន៍​នោះទេ។​ អ្វី​ដែល​គាត់​លើក​ឡើង​នេះ​ បើ​គាត់​សិក្សា​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម រហូត​ដល់​សម័យ ​លន់ នល់ រហូត​ដល់​សម័យ​ខ្មែរ​ក្រហម រហូត​ដល់​សម័យ​ក្រោយៗ​ទៀត បូក​រួម​នឹង​សៀវភៅ​ប្រវត្តិសាស្ត្រ​ភូមិសាស្ត្រ ប្រហែល​ជា​គាត់​មិន។»

​យ៉ាង​ណា​ក៏​ដោយលោក សុខ ទូច​ ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ​ភាគី​វៀតណាម​មិន​បាន​គោរព​កិច្ច​ព្រម​ព្រៀង​ជាមួយ​កម្ពុជា​ និង​ចង់​បាន​ដី​ក្រហម​នៅ​តាម​ព្រំដែន ​ដោយ​បាន​ប្រើ​ល្បិច​បាញ់​ថ្នាំ​លើ​ដី​ស្រែ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ដី​ ទំហំ​ជាង​១៦​ហិកតា​ក្នុង​ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ។

​លោក ​សុខ​ ទូច អះអាង​ថា ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​នេះ​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​សុក្រិតភាព និង​ឯករាជ្យភាពរវាង​ព្រំដែន​នៃ​ប្រទេស​ទាំង​២។​ ក៏​ប៉ុន្តែ​លោក​ សុខ ទូច​ ពុំ​ទាន់​បកស្រាយ​ឲ្យ​ច្បាស់​ជុំវិញ​លទ្ធផល​ស្រាវជ្រាវ​របស់​លោក​នៅ​ឡើយ​នោះ ​ទេ។ លោក​ថា​ លទ្ធផល​ជាក់​ស្តែង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះនឹង​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​ ការ​សិក្សា​ទាំង​ស្រុង​នា​ឆ្នាំ​២០១៧​ខាង​មុខ៕


2 comments:

  1. Stuck in the mud, fearless of the leeches, in shorts and a T-shirt with just a measurement tape in your hand, Mr. Sok Touch, you solved Khmer-Viet border [demarcation] problems in a matter of days if not hours despite the incompetent century-long French protectorate and the advanced GPS systems/technology...Who are we to argue because unlike you, we were all just born yesterday!!! ខាល

    ReplyDelete
  2. Anonymous5:20 AM

    លោកអើយមើលទៅ យួនយកដី ដល់ពេលគេលើកមកនិយាយ ថាគេយកចំណេញនយោបាយ តែបើគេមិននិយាយពួកលោកពួនដូចបង្រូល ហើយបើលោកថាគេយកចំណេញ ចុះម្តេចពួកលោកមិនដោះស្រាយ ហើយយកចំណេញទាំងអស់ទៅ នោះពួកដែលលោកចោទនោះច្បាស់ជាផ្កាប់មុខហើយ កុំចោទគេធ្វើខ្លួនឯងឲ្យបានល្អ ឲ្យសមជាបណ្ឌិតទៅ កុំធ្វើមិនកើ់ត បែរខាំខ្មែរនោះគ្នាឯងនោះ គេឃើញពួកលោកធ្វើមិនកើតដឹង គិតមើលទៅ អាបណ្ឌិតឡប់។

    ReplyDelete