ក្រុមស្ត្រី, ពលរដ្ឋ, និងសង្គមស៊ីវិល ប្រមាណ ២០០នាក់ ជិះកង់ ថ្ងៃសិទ្ធិនារី ត្រូវ រារាំង
RFA / វិទ្យុ អាស៊ី សេរី | ៨ មីនា ២០១៦

សកម្មភាពកងសន្តិសុខរារាំង ក្រុមស្ត្រីពលរដ្ឋ
និងសង្គមស៊ីវិល ជិះកង់អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ
នៅស្ទឹងមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev

ក្រុមស្ត្រីពលរដ្ឋ
និងសង្គមស៊ីវិល ជួបជុំគ្នានៅមុខក្រសួងកិច្ចការនារី
មុនជិះកង់អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ នៅថ្ងៃទី៨ ខែមីនា
ឆ្នាំ២០១៦។ RFA/Brach Chev
ក្រុមស្ត្រី ពលរដ្ឋ និងសង្គមស៊ីវិល ជិះកង់ អបអរសាទរ ទិវា សិទ្ធិនារី អន្តរជាតិ ប្រមាណ ២០០នាក់ ត្រូវ បានរារាំង ដោយកង សន្តិសុខ នៅថ្ងៃ ទី៨ មីនា នេះ ក្រោយ សាលារាជធានី ភ្នំពេញ បដិសេធ មិនឲ្យ ជិះកង់ អបអរសាទរ ទិវា នារី អន្តរជាតិ ៨ មីនា ក្រោមហេតុផល កកស្ទះ ចរាចរណ៍។
ក្នុងដំណើរ ដោយជិះកង់នេះ, ពួកគេ មិនដាក់ញត្តិទេ, គ្រាន់តែ ជួបគ្នា និងថ្លែងសារ ពេលពួកគេ ជួបជុំគ្នា នៅមុខ ក្រសួង កិច្ចការនារី។ ក្រោយ ពីជួបជុំហើយ ពួកគេ គ្រោងជិះកង់ ទៅរដ្ឋសភា ទៀត ដើម្បី ផ្សព្វផ្សាយ ឲ្យសាធារណជន ចូលរួម បញ្ឈប់ អំពើហិង្សា លើស្ត្រី គ្រប់ទម្រង់, ប៉ុន្តែ ពួកគេ ត្រូវ បានរារាំង ដោយកង សន្តិសុខ នៅចំណុច ស្ទឹងមានជ័យ។
No comments:
Post a Comment