Paris Peace Accords 23 Oct. 1991

Wednesday, March 23, 2016

លោកស្រី អ៊ុង សានស៊ូជី នឹងក្លាយ ជារដ្ឋមន្ត្រី ការបរទេស | Aung San Suu Kyi to be Foreign Minister

លោកស្រី អ៊ុង សានស៊ូជី នឹងក្លាយ ជារដ្ឋមន្ត្រី ការបរទេស

២៣ មីនា ២០១៦​ លោកស្រី អ៊ុង សានស៊ូជី (រូបភាពពី CNA)

មេដឹកនាំ ណបក្ស ប្រឆាំង ដែលសកម្ម នៅក្នុងប្រទេស មីយ៉ាន់ម៉ា​ នឹងក្លាយ ជារដ្ឋមន្ត្រី ការបរទេស នៅពេល រដ្ឋា​ភិបាល ស៊ីវិល ថ្មី ឡើងកាន់អំណាច នៅក្នុងថ្ងៃ ទី១ ខែមេសា ខាងមុខនេះ។

មន្ត្រី គណបក្ស សម្ព័ន្ធជាតិ ​ដើម្បី លទ្ធិប្រជាធិបតេយ្យ បានថ្លែង ថា, លោកស្រី អ៊ុង សាន ស៊ូជី បានប្តេជ្ញា រួចហើយ ថា នឹងធ្វើ ជារដ្ឋមន្ត្រី ការបរទេស ខណៈលោក Htin Kyaw ជាជំនួយការ លោកស្រី ទទួលបាន តំណែង ជាប្រធានា​ធិបតី។  រដ្ឋាភិបាល ថ្មី ដឹកនាំ ដោយគណបក្ស ប្រឆាំង ដែលទទួលបាន ជ័យជម្នះ ពីការបោះឆ្នោត កាលពីខែ វិច្ឆិកានោះ នឹងចូល កាន់តំណែង នៅសប្តាហ៍។ ​ នេះ បើ តាមប្រភព សារព័ត៌មាន Channel News Asia។

លោកស្រី អ៊ុង សានស៊ូជី ជាស្ត្រី ម្នាក់ ក្នុងចំណោម សមាជិក គណបក្ស សម្ព័ន្ធជាតិ​ ៦នាក់ ផ្សេងទៀត ដែលគណៈ រដ្ឋមន្ត្រី បានរៀបចំ ក្នុងបញ្ជីឈ្មោះ កាលពីថ្ងៃចន្ទ ម្សិលមិញ ត្រៀម សម្រាប់ តំណែង រដ្ឋមន្ត្រី ការបរទេស។  ប៉ុន្តែ​ អ្នកនាំពាក្យ រដ្ឋសភាលោក​ Mann Win Khaing Than ថ្លែងថា, គេ នៅមិនទាន់ កំណត់ ជាក់លាក់ ថា អ្នកណា ​ត្រូវ ​ទទួលតំណែងនេះ នៅឡើយទេ។​


ទោះ យ៉ាងណា អ្នកនាំពាក្យ គណបក្ស សម្ព័ន្ធជាតិ​ ដើម្បី លទ្ធិប្រជាធិបតេយ្យ លោក Zaw Myint Maung ​បញ្ជាក់ថា, លោកស្រី អ៊ុង សានស៊ូជី នឹងដឹកនាំ ក្រសួង ការបរទេស, ហើយ លោក ក៏បានបង្ហើប ឲ្យដឹងទៀត ថា, លោកស្រី នឹងកាន់កិច្ចការ មួយចំនួនទៀត៕

No comments:

Post a Comment