លោកស្រី អ៊ុង សាន ស៊ូ ជី ទំនង ជាមិន អាចក្លាយ ជាប្រធានាធិបតី ភូមា
Reuters / RFI / វិទ្យុ បារាំង អន្តរជាតិ | ១ មិនា ២០១៦
សភា ភូមា បានប្រកាស ឲ្យដឹង នៅថ្ងៃអង្គារ នេះ ថា, ការបោះឆ្នោត ប្រធានាធិបតី ដែលគេ គ្រោងធ្វើ នៅថ្ងៃ ទី១៧ ខែមីនា នឹងត្រូវ រំកិលមួយ មុខមួយសប្តាហ៍ មកធ្វើនៅថ្ងៃ ទី១០ មីនាវិញ។
ការផ្លាស់ប្តូរ ថ្ងៃបោះឆ្នោតនេះ ជាសញ្ញាបង្ហាញ ថា, ការធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បី បើកផ្លូវ ឲ្យលោកស្រី អ៊ុង សាន ស៊ូ ជី ឈរឈ្មោះ ជាប្រធានាធិបតី នោះ ទំនង ជាមិនអាច ធ្វើទៅរួច នោះទេ។
ការប្រកាស ផ្លាស់ប្តូរ ថ្ងៃបោះឆ្នោត ប្រធានាធិបតី ត្រូវ បានធ្វើឡើង
ដោយប្រធាន សភា ភូមា ដោយមិនបាន បញ្ជាក់ អំពី មូលហេតុ ច្បាស់លាស់ នោះទេ
ដែលជាហេតុ បណ្តាល ឲ្យមាន ការគិតឃើញ ផ្សេងៗ ពីគ្នា ទាក់ទងទៅ នឹងលទ្ធភាព
ដែលលោកស្រី អ៊ុងសានស៊ូជី អាចក្លាយទៅ ជាប្រធានាធិបតី ភូមា បានដែរ ឬក៏
អត់?
ឆ្លើយតប នឹងសំណួរ របស់ អ្នកកាសែត មន្រ្តី អ្នកនាំពាក្យ គណបក្ស NLD បានលើកឡើងថា យូរ ឬឆាប់ លោកស្រីអ៊ុងសាសនស៊ូជីគង់តែនឹងអាចធ្វើជាប្រធានាធិបតីភូមាបាន។
ក៏ប៉ុន្តែ បើតាមមើលទៅ ទំនងជាយូរ ច្រើនជាងឆាប់! អ្នកសង្កេតការណ៍នយោបាយភូមាជាទូទៅយល់ថា ការរំកិលថ្ងៃបោះឆ្នោតមកខាងមុខ ដោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅមិនទាន់អាចធ្វើបាននៅឡើយនេះ គឺជាការបញ្ជាក់ថា ការចរចា រវាងលោកស្រីអ៊ុងសានស៊ូជី និងមេដឹកនាំកងទ័ពភូមា ទំនងជាមិនបានទទួលជោគជ័យនោះទេ ដែលមានន័យថា លោកស្រីនឹងមិនអាចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនេះបានដែរ។
គួរបញ្ជាក់ឡើងវិញថា ប្រធានាធិបតីភូមាត្រូវជ្រើសរើសឡើងដោយការបោះឆ្នោតមិនផ្ទាល់ ពោលគឺសមាជិកសភាភូមា (សភាជាតិ និងសភាតំបន់) ដែលជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ គណបក្សរបស់លោកស្រីអ៊ុងសានស៊ូជីទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដូច្នេះ បេក្ខជនរបស់គណបក្សនេះប្រាកដជានឹងអាចទទួលសំឡេងគ្រប់គ្រាន់ ដើម្បីក្លាយជាប្រធានាធិបតី។
រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ គណបក្ស NLD នៅមិនទាន់បានប្រាប់ឲ្យដឹងនៅឡើយទេថា តើអ្នកណាដែលនឹងឈរឈ្មោះជាប្រធានាធិបតី។ ក៏ប៉ុន្តែ លោកស្រីអ៊ុងសានស៊ូជី ធ្លាប់បានលើកឡើងរួចមកហើយថា បើទោះបីជាលោកស្រីមិនអាចកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីឈរឈ្មោះជាប្រធានាធិបតីបាន លោកស្រីក៏នឹងនៅតែអាចដឹកនាំប្រទេសបានដែរ ដោយលោកស្រីនឹង “នៅពីលើប្រធានាធិបតី”។ នេះមានន័យថា លោកស្រីអ៊ុងសានស៊ូជី ប្រហែលជានឹងជ្រើសរើសមនុស្សជំនិត និងស្មោះត្រង់ណាម្នាក់ឲ្យកាន់តំណែងជាប្រធានាធិបតី ប៉ុន្តែ លោកស្រីគឺជាអ្នកបង្គាប់បញ្ជាពីក្រោយ៕

No comments:
Post a Comment