Paris Peace Accords 23 Oct. 1991

Friday, March 11, 2016

ពលរដ្ឋ ខ្មែរ-អាមេរិកកាំង សម្តែង ​ការខឹង សម្បា រឿងអញ្ជើញ​ លោក ហ៊ុន ម៉ាណែត ​មក​ចូល​រួម កម្មវិធីចូលឆ្នាំ | Cambodian-Americans expressing their fury re invitation to Hun Manet for Khmer New Year

http://vodhotnews.com/wp-content/uploads/2016/03/Khmer-American.jpg

ពលរដ្ឋ ខ្មែរ-អាមេរិកកាំង សម្តែង ​ការខឹង សម្បា រឿងអញ្ជើញ​ លោក ហ៊ុន ម៉ាណែត ​មក​ចូល​រួម កម្មវិធីចូលឆ្នាំ

VOD / វីអូឌី | ១១ មិនា ២០១៦


ប្រជាពលរដ្ឋ ខ្មែរ-អាមេរិកកាំង ជាង​​ ២០០នាក់ រស់នៅ ទីក្រុង ឡុងប៊ិច​ នៅថ្ងៃ​ ព្រហស្បតិ៍ នេះ បាន​ជួប​ ពិភាក្សា​ ជាមួយ​ អ្នករៀបចំ​ កម្មវិធី ​​ចូលឆ្នាំខ្មែរ ដោយពួកគេ មួយចំនួន​ បាន​​សម្តែង​ ការខឹង​សម្បា នឹង​ក្រុមការងារ រៀបចំ​ ដែលអញ្ជើញ កូនប្រុសច្បង របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅសហរដ្ឋ​ អាមេរិក នៅខែ មេសា ខាងមុខនេះ។

លោក ហ៊ុន ម៉ាណែត ជាប្រធាន ក្រុមការងារ រៀបចំ អង្គការ ចាត់តាំង យុវជន ក្រៅប្រទេស និងជាមេបញ្ជាការ រង កងទ័ព ជើងគោក នឹងអញ្ជើញ ទៅសហរដ្ឋ​ អាមេរិក ដើម្បី ចូលរួម ពិធី ក្បួនដង្ហែ បុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ នៅទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែ មេសា ខាងមុននេះ។  ការដង្ហែក្បួន ចូលឆ្នាំខ្មែរ ដែលគ្រោង ធ្វើឡើង នៅថ្ងៃទី១០ ខែមេសា មានគោលបំណង ដើម្បី លើកស្ទួយ វប្បធម៌ និងប្រពៃណី ខ្មែរ។

តាមវីដេអូឃ្លីប​ ដែលវីអូឌីទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ​ ប្រជា​ពលរដ្ឋខ្មែរ​ដែល​ចូលរួមការពិភាក្សានោះ បាន​សម្តែង​ការខឹងសម្បានឹង​អ្នករៀបចំកម្មវិធី ដោយ​​​ពួកគេថាមិនចង់ឃើញវត្តមានរបស់​លោក ហ៊ុន ម៉ាណែត ចូលរួមក្នុងកម្មវិធីចូលឆ្នាំដែលរៀ​ប​ចំ​​ដោយ​ពលរដ្ឋខ្មែរនៅទីនោះ។
ស្រ្តីម្នាក់ដែល​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត បានលើកឡើង​ដោយ​ខឹងសម្បារថា៖ អ្នក ​ឯង​ អត់ដឹង​ព័ត៌មាន​នៅ​ស្រុក​ខ្មែរ​ដល់កម្រិត​ណាទេ ខ្ញុំទទួលស្គាល់​ថាអ្នកឯង​ក្រណាត់ស តែខ្ញុំឈឺចាប់ណាស់ ខ្ញុំប្រាប់អ្នកឯងឲ្យ​ដឹង​ ខ្ញុំឈឺចាប់ណាស់ អត់ដី អស់ផ្ទះណា ខ្ញុំប្រាប់អ្នកឯង​ឲ្យដឹងណា។ អ្នក​ឯង​កុំគាំទ្រ​មនុស្សប្រភេទហ្នឹង…កុំយកមនុស្សអញ្ចឹងមកលោក​។ អ្នកស្រុកមានច្រើនណាស់ ល្អៗអញ្ជើញទៅ កុំយកគណបក្ស​ណាចូលរួម​។
បើតាមវីដេអូឃ្លីប​ លោក ស្ទីវ ម៉េង(Steve Meng) តំណាងគណៈកម្មការបុរីកម្ពុជា(Cambodia Town)បានលើកឡើង​ថា​ក្រុមការងារ​បាន​អញ្ជើញលោក ហ៊ុន ម៉ាណែត ​មកមែន តែ​មិនទាន់ដឹង​ថា​តើ​លោកនឹង​អាចអញ្ជើញចូលរួមនោះទេ។ លោក​​បន្ត​ថា​លោក​អញ្ជើញតំណាងមកពីស្ថាប័ន​ផ្សេងៗនៅកម្ពុជាមិន​មែនតែ​លោក​ ហ៊ុន ម៉ាណែត នោះទេ។​
លោក មានប្រសាសន៍ ​ថា៖ ខ្ញុំឯកភាពគ្នាទាំងអស់គ្នា ​ទាំងសមាជិកទាំងអស់ហ្នឹង ហៅទាំងអស់ គ្រប់ស្ថាប័នទាំងអស់ មិនថាស្រុកខ្មែរទេ ស្រុកណាក៏ហៅមកដែរបង តាំងពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ហើយ​និងគ្រប់ប៉ុស្តិ៍TV(ទូរទស្សន៍)នៅស្រុកខ្មែរទាំងអស់។  ក៏ប៉ុន្តែ​បងត្រូវដឹងថាស្រុកខ្មែរ​យើង ហៅ​មកមែន ប៉ុន្តែ​មិនបានមកទេ ត្រូវសម្ភាសន៍ជាមួយ​ទូតអាកាំង​ទៀត បានអាចមក។ ដូច្នេះពេលនេះឥឡូវ ហៅអញ្ជើញ​មកមែន តែមិនទាន់ដឹង​ដំណឹង​ថា​ពួកគេអញ្ជើញមក មិនទាន់ដឹងនៅឡើយទេ​ ព្រោះវីហ្សា​មិនទាន់ដឹង។
ភ្លាមៗនោះ ពលរដ្ឋម្នាក់បានលើកឡើង​ជាការព្រមាន​ថា​ប្រសិនបើ​លោក ហ៊ុន ម៉ាណែត អញ្ជើញមកនឹងមាន​បញ្ហា​ដែល​លោកថា មិនត្រូវ ការគាំទ្រអ្នកដែលដឹកនាំរបៀបហ្នឹង។ អ្នកខ្លះលើកឡើងថាមិនត្រូវការបបកុម្មុយនីស្តជាដាច់ខាត
វីអូឌី(VOD)មិនអាច​សុំការឆ្លើយតបពីលោក ហ៊ុន ម៉ាណែត​ បាននៅឡើយទេ។

លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក​របស់​លោក​)
លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក​របស់​លោក​)
អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា​លោកមិនអា​ចឆ្លើយជំនួស​លោក ហ៊ុន ម៉ាណែត ​បានទេ​ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំងដែលតវ៉ានោះ កំពុង​តែ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេ្យ​និង​ប្រឆាំង​នឹង​សិទ្ធិមនុស្ស។ លោក​បញ្ជាក់​ថានេះ​ជា​ការអញ្ជើញផ្លូវការរបស់​ពល​រដ្ឋខ្មែរនៅទីនោះ​ហើយ​ រដ្ឋាភិបាល​អាមេរិកជាអ្នកផ្តល់វីហ្សា​​សម្រាប់​លោក ហ៊ុន ម៉ាណែត។
លោក​ មានប្រសាសន៍ ថា​៖ អញ្ចឹងប្រសិន​បើ​មាន​រឿងអ្វីមួយកើតឡើង ពួកគាត់ត្រូវទទួលខុសត្រូវចំពោះមុខ​ច្បាប់។  លោក បញ្ជាក់ ថា៖ ក្រោយឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា​ប្រកាន់​យក​របប​លទ្ធិ​ប្រជា​ធិបតេយ្យ  តើរបបកុម្មុយនីស្តមកពីណាទៀត​ បើរដ្ឋធម្មនុញ្ញចែងមកអញ្ចឹងហើយ។​
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល ​ប្រាប់វីអូឌី(VOD)​ថាសមាជិកនៃ​គណៈកម្មការបុរីកម្ពុជាឈ្មោះ Rich​er ​Sanដែលលោកថាស្និទ្ធិ​នឹង​គណបក្សប្រជាជន​កម្ពុជា បានអញ្ជើញលោក ហ៊ុន ម៉ាណែត ឲ្យ​ចូលរួមកម្មវិធីនេះ។  លោក បញ្ជាក់បន្ថែម ​ថា៖ ការ​ មកហ្នឹងខុសក្បួន នេះជាកម្មវិធីវប្បធម៌ ហើយគាត់(ហ៊ុន ម៉ាណែត​)មិនមែន​ជាអ្នក​ជំនាញវប្បធម៌ណា ជាកងទ័ពតើ​។ តាមដឹងគោលបំណងមកហ្នឹង​ដើម្បីពង្រីកបណ្តាញពលរដ្ឋនៅអាមេរិកកាំង។

កាលពីថ្ងៃទី​១៩ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បាន​បើកកិច្ចប្រជុំ​មួយ​ជាមួយ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង ដើម្បីពិភាក្សាពីការចូលរួម​ក្នុងព្រឹត្តិការណ៍ដង្ហែក្បួនចូលឆ្នាំខ្មែរ​នៅ​ សហរដ្ឋអាមេរិក។​ លោក​ក៏​បាន​ស្នើ​ឲ្យ​លោក គិត​ ម៉េង ជួ​យ​ផ្សព្វផ្សាយ​តាមទូរទស្សន៍ពីសហរដ្ឋអាមេរិកមកកម្ពុជា​អំពីព្រឹត្តិ​ការណ៍ ​នេះ។​

គួរ​បញ្ជាក់​ថា​កាលពីពាក់កណ្តាលកុម្ភៈ ឆ្នាំ២០១៦ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់បាន​ធ្វើបាតុកម្មប្រឆាំង​ នឹងវត្តមាន​របស់​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន​ ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ៕



No comments:

Post a Comment