សហគមន៍ ចាប់ឡាន ដឹកឈើ ក្រុមហ៊ុន ដីសម្បទាន
ព្រះវិហារ៖ សហគមន៍ ជនជាតិដើម ភាគតិច បានចាប់ កម្មករ
និងឡាន ក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ច ដែលបាន លួចកាប់
និងដឹកឈើ ខុសច្បាប់ ក្នុងព្រៃ សហគមន៍ ព្រះរកា ក្នុងស្រុក ជាំក្សាន្ត
កាលពីចុង សប្តាហ៍មុន។
កម្មករ របស់ ក្រុមហ៊ុន រតនៈ សម្បត្តិ ប្រមាណ ៦ នាក់ បានលួច កាប់ឈើ ខុសច្បាប់ ក្នុងព្រៃ សហគមន៍ ព្រះរកាស្ថិត ក្នុងភូមិ ក្រឡាពាស ឃុំ ព្រីងធំ, ហើយ នៅពេល ដែលពួកគេ កំពុង ដឹកឈើ តាមរថយន្ត កែច្នៃ រ៉េវចេញ ពីព្រៃ ក៏ត្រូវ សហគមន៍ ជនជាតិដើម ភាគតិច កួយ ដឹង និងស្ទាក់ចាប់ បាន។ នេះ បើ យោងតាម ការឲ្យដឹង ពីសហគមន៍ និងអង្គការ ពន្លកខ្មែរ ពីម្សិលមិញ។
ប្រជាសហគមន៍ ឈ្មោះ មិន យ៉ុត អាយុ ៣៨ ឆ្នាំបានបញ្ជាក់ថា៖ «ពួកកម្មករ កំពុងតែ ដឹកឈើ ផ្តៀក ដ៏ធំ ១ដើម សំដៅ ទៅក្រុមហ៊ុន, តែ សហគមន៍យើង ចំនួន ៤៨នាក់ ជិះគោយន្ត ១០គ្រឿង ស្ទាក់ចាប់។ ពួកកម្មករ រត់បាត់អស់, ហើយ យើង នាំយក វត្ថុតាង មកភូមិ។»
លោក យ៉ុត បានបន្តថាវត្ថុតាងដែលរឹបអូសបានរួមមានរណារយន្តពីរគ្រឿង រថយន្តកែច្នៃម៉ាករ៉េវ និងឈើផ្តៀកមួយដើមធំដែលមានប្រវែង ៦,២០ ម៉ែត្រ និងមុខកាត់ ១,២០ ម៉ែត្រ។ បន្ទាប់ពីបង្ក្រាបនោះមកក៏មានតំណាងក្រុមហ៊ុនម្នាក់ចេញមុខមក ដោះស្រាយសុំយករថយន្តទៅវិញដោយបានផ្តល់សំណងចំនួន ៦ លានរៀល (១៥០០ ដុល្លារ)។ សហគមន៍បានព្រមព្រៀងគ្នាទទួលយកសំណងនោះ និងព្រមប្រគល់ឲ្យតែរថយន្តវិញប៉ុណ្ណោះ។ រីឯរណារ និងឈើត្រូវបានដកហូតទុក។
លោក យ៉ុត ក៏បានឲ្យដឹងដែរថានេះជាករណីបង្ក្រាបកម្មករក្រុមហ៊ុនលើកទីពីរ ក្នុងឆ្នាំ ២០១៦ នេះ។ កាលពីខែកុម្ភៈកន្លងមកសហគមន៍ក៏បានចាប់រថយន្តកែច្នៃចំនួន ២ គ្រឿង និងរណារយន្តចំនួន ៣ គ្រឿងហើយក្រុមហ៊ុនក៏បានបង់ប្រាក់ចំនួន ៣ លានកន្លះដើម្បីបញ្ចប់រឿងផងដែរ។ លោក យ៉ុត ថា៖ «យើងបានអនុគ្រោះព្រមទទួលយកសំណងដើម្បីយកលុយហ្នឹងទៅប្រើប្រាស់ ល្បាតព្រៃ។ ដើមឈើជ័រទឹកយើងត្រូវគេលួចកាប់អស់រាប់រយដើមហើយ។ មានតែកម្មករក្រុមហ៊ុនហ្នឹងជាអ្នកកាប់។ កាប់ឈើយើងទើបបង់លុយសំណងក្រោយក៏មានដែរ។ ឈើ ១ ដើមគេឲ្យពី ២ ម៉ឺនទៅ ៣ ម៉ឺនរៀលប៉ុណ្ណោះ។»
ភ្នំពេញ ប៉ុស្តិ៍ មិនអាច ទាក់ទងក្រុមហ៊ុនរតនៈសម្បត្តិដើម្បីសុំ អត្ថាធិប្បាយបានទេទាក់ទងទៅនឹងការចោទប្រកាន់រឿងបទល្មើសព្រៃឈើនេះ។
រីឯលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តវិញក៏មិនទាន់បានដឹងពីបញ្ហាបទល្មើសនោះ ដែរដោយលោកថ្លែងថាលោកមិនទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរ ថ្នាក់ក្រោម។
ទាក់ទងទៅនឹងបទល្មើសព្រៃឈើនេះដែរកម្លាំងផ្នែករដ្ឋបាលព្រៃឈើ រវៀងបានចាប់ឃាត់គោយន្តចំនួន ២ គ្រឿងនៅពេលដែលកំពុងតែដឹកជញ្ជូនដើម និងគល់ឈើសរុបចំនួន ៣។ ការដឹកជញ្ជូននេះគឺគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ។
រីឯនៅឯខេត្តមណ្ឌលគិរីវិញខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានសហការ ជាមួយអាជ្ញាធរស្រុកពេជ្រាដា និងកម្លាំងផ្នែកសឹករងស្រុកចាប់ឃាត់រថយន្តម៉ាក CAMRY គូទស្វិត ១ គ្រឿងផងដែរនៅពេលកំពុងតែដឹកជញ្ជូនឈើអារប្រណីតនាងនួនចំនួន ៣៦ ដុំដោយគ្មានលិខិតអនុញ្ញាតនៅក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា។ នេះបើយោងតាមគេហទំព័ររបស់រដ្ឋបាលព្រៃឈើ។
បើតាមសហគមន៍បទល្មើសព្រៃឈើនៅតែកើតឡើងពេញបន្ទុកបើទោះបីជារដ្ឋាភិបាលបានបង្កើតគណៈកម្មការធ្វើការបង្ក្រាបក្តី៕

No comments:
Post a Comment