Paris Peace Accords 23 Oct. 1991

Tuesday, March 22, 2016

លោក​ ហ៊ុន សែន រិះគន់​ បេក្ខជន ​ប្រធានាធិបតី​ អាមេរិក Donald Trump | Hun Sen criticizes US presidential candidate Donald Trump [one Fascist to another]

លោក​ ហ៊ុន សែន រិះគន់​ បេក្ខជន ​ប្រធានាធិបតី​ អាមេរិក Donald Trump

លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ ដែល​កាន់​ អំណាច​ ជាង​បី​ទសវត្សរ៍ ​នៅ​កម្ពុជា ​កាល​ពី​ព្រឹក​ ថ្ងៃ​ច័ន្ទ ​ទី​២១ ខែ​មីនា​នេះ​ បាន​រិះគន់​ ដំណើរការ​ បោះឆ្នោត​ នៅ​សហរដ្ឋ អាមេរិក ​និង​បេក្ខជន​ ប្រធានាធិបតី​ លោក Donald Trump ​និង​គណបក្ស​ សាធារណរដ្ឋ។
លោក Donald Trump បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (ឆ្វេង) និង​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា (ស្តាំ)។
លោក Donald Trump បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (ឆ្វេង) និង​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា (ស្តាំ)។

លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ ដែល​កាន់​អំណាច​ ជាង​បី​ទសវត្សរ៍​ នៅ​កម្ពុជា ​កាល​ពី​ព្រឹក ​ថ្ងៃ​ច័ន្ទ ​ទី​២១ ខែ​មីនា​នេះ​ បាន​រិះគន់ ដំណើរការ​ បោះឆ្នោត​ នៅ​សហរដ្ឋ អាមេរិក ​និង​បេក្ខជន​ ប្រធានាធិបតី​ លោក Donald Trump ​និង​គណបក្ស​ សាធារណរដ្ឋ។
លោក​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន បាន​លើក​ឡើង ​បែប​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ ត្រួត​ពិនិត្យ​ វាយ​តម្លៃ ​វឌ្ឍនភាព​ ប្រចាំ​ឆ្នាំ​ ២០១៥ ​នៃ​កម្មវិធី ​កែទម្រង់ ​ការ​គ្រប់គ្រង​ ហិរញ្ញវត្ថុ​ សាធារណៈ ​ក្នុង​ទីក្រុង​ ភ្នំពេញ។

«លោក​Trump ​មិន​ ទាន់​ឈ្នះ ​ឆ្នោត​ផង។​  បើ​ លោក​ Trump ឈ្នះ​ឆ្នោត​ នៅ​អាមេរិក​ មិន​ដឹង​ ថា​ សភាព​ការ​ យ៉ាងម៉េច​ទេ។ ​ ឥឡូវ​នេះ​ បណ្តា​បក្ស​ សូម្បី​ ក្នុង​គណបក្ស​ សាធារណរដ្ឋ​ ចេញ​ទប់​ស្កាត់​ កុំ ​ឲ្យ​លោក​ Trump ​ឈ្នះ​ឆ្នោត ​ហើយ​ ឥឡូវ។»

លោក​ ហ៊ុន សែន ​បាន​បន្ថែម​ ថា​៖ «សភាពការណ៍​ នៅ​អាមេរិក​ ក៏​ផ្សេង​ ដែរ​ ណា។  ឃោសនា​ លើក​នេះ​ មាន​បញ្ហា។  អា​បិទ​ផ្លូវ​ ក៏​មាន ​អា ​និយាយ​ អាក្រក់ៗ​ ក៏​មាន។​  យី​ អាហ្នឹង ​ផ្លាស់ប្តូរ ​ថ្មី​ របស់​គេ។»


លោក ​Trump​ ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ និង​ជា​បេក្ខជន​នាំ​មុខ​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ ប្រធានាធិបតី​ឆ្នាំ​២០១៦​នេះ ​បាន​ទាក់​ទាញ​អ្នក​សារព័ត៌មាន​ជា​ច្រើន ឲ្យ​សរសេរ​អត្ថបទ​អំពី​លោក ​ដោយ​សារ​លោក​បាន​បង្ហាញ​ពី​គោល​ជំហរ​ជ្រុល​និយម​របស់​លោក​ ទាក់ទិន​បញ្ហា​សាសនា​ និង​វិធាន​ការ​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​ នៅ​ពេល​ដែល​លោក​ធ្វើ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​នេះ។

គោល​នយោបាយ​ការបរទេស​របស់​លោក​ Trump ដែល​ទាក់​ទាញ​ការ​រិះគន់​ខ្លាំង​បំផុត​នោះ​គឺ​ការ​ហាម​ឃាត់​អ្នក​កាន់​សាសនា ​ឥស្លាម មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក ​និង​ការ​សាងសង់​ជញ្ជាំង​ខណ្ឌ​ព្រំប្រទល់​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ម៉ិកស៊ិក។

​សកម្មភាព​របស់​លោក​ Trump​ ក៏​នាំ​ឲ្យ​អ្នក​កំប្លែង​នយោបាយ​ល្បីៗ​នៅ​សហរដ្ឋ​អាមេរិក ​ធ្វើ​ការ​រិះ​គន់​ចំៗ​ទៅ​លើ​លោក​ផង​ដែរ។

ពាក្យ​ស្លោក​របស់​លោក​ Trump ដែល​ថា «Make America Great Again»​ ឬ​មាន​ន័យ​ថា៖ «ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត» បាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​ មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​មក​ពី​ គណបក្ស​សាធារណរដ្ឋ។

លោក​ Trumpគឺជា​គូ​ប្រជែង​ជាមួយ​នឹង​លោក​ស្រី ​Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ បេក្ខភាព​ប្រធានាធិបតី​របស់​លោក​ Trump​ មិន​បាន​ទទួល​ការ​គាំ​ទ្រ​ មិន​ត្រឹម​តែ​ពី​ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក​ បារ៉ាក់ អូបាម៉ា​ ដែល​នៅ​ខាង​គូបដិបក្ខ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ពី​សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ​របស់​លោកផ្ទាល់​ផង​ដែរ។

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​បាន​និយាយ​ថា​ គោល​នយោបាយ​របស់​លោក​Trump ​បាន​ធ្វើឲ្យ​ប្រទេស​មួយ​ចំនួន ទាំង​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ប្រទេស​កុម្មុយនិស្ត មាន​ការ​ព្រួយ​បារម្ភ។

«អ្វី​ដែល​គាត់​លើក​ឡើង​និយាយ​ដែល​ជា​ការ​និយម​ជ្រុល​របស់​លោក​ Donald Trump​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ពិភពលោក​ ហើយ​និង​ជា​ការ​ព្រួយ​បារម្ភ ​ដូច​ខ្ញុំ​ថា​អញ្ចឹង​ ជា​ការ​ព្រួយ​បារម្ភ​ទាំង​អស់​គ្នា ​ព្រោះ​អី​នរណា​ក៏​ខាត​ដែរ។ ​អ្នក​ដែល​កាន់​អំណាច​យូរ​អង្វែង​ដូច​លោក ​ហ៊ុន សែន​ ក៏​ព្រួយ​បារម្ភ។ ​ខ្ញុំ​ជា​អ្នក​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​ព្រួយ​បារម្ភ​ដែរ។»

លោក អ៊ូ វីរៈ ​បាន​បន្ថែម​ថា៖

«ចំពោះ​ខ្ញុំ ខ្ញុំ​ស្វាគមន៍។ ខ្ញុំ​ថា ​ការ​ចាប់​អារម្មណ៍​របស់​គាត់​គឺ​ឆ្លុះ​បញ្ចាំង​ថា​ គាត់​តាម​ដាន​ការ​បោះ​ឆ្នោត​មួយ​ដែល​អាច​មាន​មិនមែន​មាន​ឥទ្ធិពល​តែ​ទៅ​លើ​ ស្ថានភាព​សហរដ្ឋ​អាមេរិក​ នយោបាយ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ​វា​អាច​មាន​ឥទ្ធិពល​លើ​ស្ថានភាព​នយោបាយ​ពិភពលោក​ ជាពិសេស​នៅ​ក្នុង​តំបន់​ក្ដៅ​ គឺ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​យើង​ និង​ដល់​អញ្ចឹង​ប្រទេស​កម្ពុជា ​គួរ​យក​ចិត្ត​ទុក​ដាក់​អា​ហ្នឹង។»

លោក​ Trump​ គឺ​ជា​មហាសេដ្ឋី​ដែល​បណ្ដាញ​ព័ត៌មាន​សហរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍។

លោក​ធ្លាប់​បាន​និយាយ​ជា​សាធារណៈ​ថា ​ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត ​នោះ​លោក​នឹង​មាន​វិធាន​ការ​ជា​មួយ​អ្នក​សារព័ត៌មាន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ​តើ​វិធានការ​នោះ ជា​អ្វី​នោះ​ទេ៕



No comments:

Post a Comment