Paris Peace Accords 23 Oct. 1991

Monday, March 21, 2016

រដ្ឋាភិបាល​ ស្នើ​ប្ដូរ​ តួនាទី ​អតីត ប្រធាន​ គ.ជ.ប.​ លោក អ៊ឹម សួស្ដី ជា​ទេសរដ្ឋមន្ត្រី | Govt requests status change for Im Suorsdei to Senior Minister


រដ្ឋាភិបាល​ ស្នើ​ប្ដូរ​ តួនាទី ​អតីត ប្រធាន​ គ.ជ.ប.​ លោក អ៊ឹម សួស្ដី ជា​ទេសរដ្ឋមន្ត្រី

RFA / វិទ្យុ អាស៊ី សេរី | ២១ មីនា ២០១៦

អ៊ឹម សួស្ដី ៣០៥
លោក អ៊ឹម សួស្ដី ត្រូវ​បាន​សភា​ជាតិ បោះ​ឆ្នោត​សំងាត់​ជ្រើសតាំង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ ​ឆ្នោត​បន្ត​ទៀត ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត កាល​ពី​​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១២។  Photo: RFA

រដ្ឋាភិបាល​ ស្នើ​ប្ដូរ​ តួនាទី​ អតីត ប្រធាន ​គណៈកម្មាធិការ ​ជាតិ​ រៀបចំ​ ការបោះឆ្នោត ឬ​ហៅ​កាត់​ គ.ជ.ប.​ លោក អ៊ឹម សួស្ដី ឲ្យ​ជា​ទេសរដ្ឋមន្ត្រី ​វិញ។

លិខិត​ របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ជូន ​ប្រធាន​ រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ ទី​២០ មីនា ស្នើ​ប្ដូរ​ តួនាទី​ របស់​លោក អ៊ឹម សួស្ដី ដែល​រដ្ឋាភិបាល ​ស្នើ​ជា​រដ្ឋ លេខាធិការ​ ក្រសួង​ មហាផ្ទៃ កាល​ពី​ថ្ងៃ​ ទី​១៦ មីនា ដើម្បី​ ផ្ដល់​សេចក្ដី​ ទុកចិត្ត​ តែងតាំង​ មុខ​តំណែង​ ជាទេសរដ្ឋមន្ត្រី ទទួល​បន្ទុក ​កិច្ចការ​ ពិសេស នៅ​ដើម​ ខែ​មេសា។

លិខិតនោះ​ បន្ត​ថា, មូលហេតុ​ ដែល​រដ្ឋាភិបាល ​ស្នើប្ដូរ​ មក​តួនាទី​ នេះវិញ ដោយ​សារ​ យោង​លើ​ សមត្ថភាព និង​បទ​ពិសោធន៍​ ការងារ​ កន្លង​មក និង​យោង​ សេចក្ដី​ ត្រូវ​ការ​ ចាំបាច់​ របស់​ រដ្ឋាភិបាល។

លោក អ៊ឹម សួស្ដី ត្រូវ​ បាន​បញ្ចប់ ​តួនាទី​ ជា​ប្រធាន​ គ.ជ.ប. កាល​ពី​ថ្ងៃ​ ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ពេល​ ប្រធាន​ គ.ជ.ប​. ថ្មី លោក ស៊ិក ប៊ុនហុក ចូល​កាន់​តំណែង ក្រោយ​ ពី​លោក​ កាន់​តួនាទី​ ជា​ប្រធាន​ គ.ជ.ប. អស់​រយៈពេល​ ជាង​២​អាណត្តិ៕


No comments:

Post a Comment