Paris Peace Accords 23 Oct. 1991

Wednesday, March 30, 2016

លោក ហ៊ុន សែន ចង់​ចង​ សម្ពន្ធភាព​​ ជាមួយ​ ក្រុម​អ្នកកាសែត | Hun Sen wants to have friendship pact with journalist group

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev

លោក ហ៊ុន សែន ចង់​ចង​ សម្ពន្ធភាព​​ ជាមួយ​ ក្រុម​អ្នកកាសែត

RFA / វិទ្យុ អាស៊ី សេរី | ២៩ មីនា ២០១៦

 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ចង​ សម្ពន្ធភាព​ ជាមួយ ​អ្នក​កាសែត ដែល​បញ្ជាក់​ ថា, លោក​ ពេញ​ចិត្ត​ សកម្មភាព ​របស់​ ក្រុម​អ្នក​សារព័ត៌មាន។  លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពេល ​លោក​ ទទួល​ពានរង្វាន់ «សន្តិភាព និង​ការ​អភិវឌ្ឍ» ដែល​ផ្ដល់​ ដោយ សហព័ន្ធ​ អ្នកសារព័ត៌មាន​ អាស៊ាន (Union Media ASEAN-UMA) នា​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី ថ្ងៃទី២៩ ខែ​មីនា។

លោក ហ៊ុន សែន ក៏​មាន ​គម្រោង​ ណាត់​ជួប ​អ្នកកាសែត​ មួយ​ឆ្នាំ​ម្ដង ដើម្បី​ ជជែក​គ្នា​ផង បរិភោគ​បាយ​ ជុំ​គ្នា ​ផង​ដែរ «វិធី ​ល្អ​ ជាង​គេ គឺ​ ការ​ជួប​ជុំ​ មាន​ទទួល​ ទាន​អាហារ និង​រាំ​កម្សាន្ត​ តែ​ម្តង;​ ទៅ អស់​លោក​ លោកស្រី​ មិន​បាច់​ ព្រួយ​បារម្ភ​ទេ។  រដ្ឋមន្ត្រី​ ក្រសួង​ ព័ត៌មាន, យើង​ខ្ញុំ​ ពូកែ​ រៀបចំ​ណាស់​ រឿង​នេះ។  សូម ឯកឧត្តម ខៀវ កាញារីទ្ធ ពិនិត្យ​មើល​៖ តើ​ មាន​ប៉ុន្មាន​ ដើម្បី​ យើង​ កំណត់?  តើ ​គួរ​ ជួប​គ្នា​ នៅ​ណា?  ជួប​គ្នា​ផង ជជែក​គ្នា​ផង  សួរ​គ្នា​ផង​ ទើប ​ឆ្ងាញ់​បាយ»

លោក ហ៊ុន សែន ថែម ទាំង​អះអាង ​ថា, លោក​ ជា​នាយករដ្ឋមន្ត្រី ដែល​ជួប​ អ្នកកាសែត ​ច្រើន​ជាង​គេ។  លោក រំពឹង​ថា, ការ​ជួបជុំ​គ្នា​ ជាមួយ ​ក្រុម​អ្នកកាសែត​នេះ មិន​រង​ការ​ ចោទ​ប្រកាន់ ថា, លោក​ ទិញ​ទឹកចិត្ត​ អ្នកកាសែត​ នោះ​ទេ៕


No comments:

Post a Comment