បទសម្ភាសន៍ ជាមួយ តំណាងរាស្ត្រ បក្សសង្គ្រោះជាតិ អំពី ការជំរុញស្ត្រី ឲ្យចូលរួម នយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ៨ មីនា ២០១៦

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលតាកែវ អ្នកស្រី ទេព
សុទ្ធី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី
នាបន្ទប់ផ្សាយវិទ្យុអាស៊ីសេរី ក្នុងរដ្ឋធានីវ៉ាស៊ីនតុន
សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។ Photo: RFA
ស្ត្រី អ្នកតំណាងរាស្ត្រ នៃគណបក្ស សង្គ្រោះជាតិ ដែលកំពុង បំពេញ ទស្សនកិច្ច នៅសហរដ្ឋ អាមេរិក អំពាវនាវ ឲ្យស្ត្រីខ្មែរ គ្រប់រូប មានសេចក្តីក្លាហាន ដើម្បី ទាមទារ នូវសិទ្ធិ របស់ខ្លួន ក្នុងការចូលរួម កិច្ចការសង្គម និងចូលរួម ប្រឡូកក្នុង ឆាកនយោបាយ។
ក្នុងថ្ងៃរំឭក ខួប លើកទី១០៥ នៃទិវា សិទ្ធិនារី អន្តរជាតិ ៨ មីនា, ស្ត្រី ក្នុងគណបក្សនេះ ក៏ជំរុញ ឲ្យរដ្ឋាភិបាល និងស្ថាប័ន ពាក់ព័ន្ធ ដទៃទៀត ផ្តល់សិទ្ធិ និងតម្លៃ ពិតប្រាកដ ដល់ស្ត្រី ឲ្យបាន ពេញលេញ និងកុំ ឲ្យមាន ការរារាំង ឬគំរាមកំហែង ដល់ការចូលរួម របស់ស្ត្រី ក្នុងកិច្ចការសង្គម និងក្នុងឆាក នយោបាយ។
សូម ស្តាប់ បទសម្ភាសន៍ របស់ លោក សេក បណ្ឌិត ជាមួយ អ្នកស្រី ទេព សុទ្ធី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលតាកែវ ដូចតទៅ៖
No comments:
Post a Comment