ការឆ្លង មេរោគអេដស៍ ថ្មី បង្ក ការមន្ទិល ដល់ការប្តេជា របស់ កម្ពុជា
បន្ទាប់ ពីក្រសួង សុខាភិបាល អះអាងថា
មិនមាន ការផ្ទុះ មេរោគអេដស៍ ក្នុងខេត្ត កណ្តាល នោះ,
ប្រធាន គណៈកម្មការ ទី៨ នៃរដ្ឋសភា
បង្ហាញ ពីមន្ទិលសង្ស័យ ចំពោះ ជោគជ័យ នៃការ លុបបំបាត់ ការឆ្លងថ្មី នៃមេរោគអេដស៍ ឲ្យបាន ក្នុងរយៈពេល ជិត១០ឆ្នាំ ខាងមុខ។
សៀវភៅ
ធ្វើតេស្តឈាម
និងតាមដានស្ថានភាពសុខភាពសម្រាប់ប្រជាជនភូមិពាមដែលមកធ្វើតេស្ត
ឈាមរកមេរោគអេដស៍ កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថត៖ អូន
ឆេងប៉រ/VOA)
VOA / វីអូអេ | ៤ មិនា ២០១៦
ភ្នំពេញ—បន្ទាប់ ពីក្រសួង សុខាភិបាល
អះអាង ថា មិនមាន ការផ្ទុះ មេរោគអេដស៍ ក្នុងខេត្ត កណ្តាល នោះ,
ប្រធាន គណៈកម្មការ ទី៨ នៃរដ្ឋសភា
បង្ហាញ ពីមន្ទិលសង្ស័យ ចំពោះ ជោគជ័យ នៃការ លុបបំបាត់ ការឆ្លងថ្មី នៃមេរោគអេដស៍ ឲ្យបាន ក្នុងរយៈពេល ជិត១០ឆ្នាំ ខាងមុខ។
រដ្ឋាភិបាល កម្ពុជា មានទិសដៅ លុបបំបាត់ ឲ្យបាន
នូវការឆ្លងថ្មី នៃមេរោគអេដស៍ នៅឆ្នាំ២០២៥ ខាងមុខ។ ក៏ប៉ុន្តែ ទិសដៅនេះ ទំនង ជាស្ថិតក្រោម ការសង្ស័យ នៅឡើយ
ក្រោយពេល មានករណី ផ្ទុះមេរោគអេដស៍ នៅក្នុងឃុំ រការ ខេត្តបាត់ដំបង
និងករណី សង្ស័យ ឆ្លងមេរោគអេដស៍ ក្នុងឃុំ សំបួរមាស
ខេត្ត កណ្តាល ក្នុងខែកុម្ភៈ កន្លងទៅ
ជាពេល ដែលគេ បញ្ជាក់ ថា មានអ្នកផ្ទុក មេរោគអេដស៍ ចំនួន ៤នាក់ នៅក្នុងភូមិ តែមួយ។
កាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ដែលជាផ្នែកមួយអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញសេចក្តីប្រកាសព័ត៌មានរួមបញ្ជាក់ថា ករណីសង្ស័យឆ្លងមេរោគអេដស៍ក្នុងឃុំសំបួរមាស ខេត្តកណ្តាលនេះ មិនមែនជាករណីខុសប្រក្រតី ដូចការឆ្លងរាលដាលមេរោគអេដស៍នៅក្នុងខេត្តបាត់ដំបងនោះទេ។ សេចក្តីសន្និដ្ឋានដែលថាមានអ្នកភូមិ៤រូបឆ្លងមេរោគអេដស៍ក្នុងខេត្ត កណ្តាល គឺជាលទ្ធផលនៃការធ្វើតេស្តឈាមដោយស្ម័គ្រចិត្តចំនួន២៧៩នាក់។
លោកស្រី កែ សុវណ្ណរ័ត្ន គឺជាប្រធានគណៈកម្មការសុខាភិបាលនៃរដ្ឋសភាកម្ពុជាបានចេញលិខិត ទទូចឲ្យក្រសួងសុខាភិបាលកម្ពុជាបន្តធ្វើការតាមដាន លើករណីសង្ស័យឆ្លងមេរោគអេដស៍ក្នុងឃុំសំបួរមាស ខេត្តកណ្តាលបន្តទៀត។ ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ដែលមកពីគណបក្សសង្គ្រោះជាតិរូបនេះ ឲ្យដឹងថា លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង មិនទាន់មានជាការឆ្លើយតបណាមួយ មកលោកស្រីវិញនោះទេ។
យ៉ាងណាក៏ដោយ លោកស្រីលើកឡើងថា ដើម្បីឲ្យមានការសន្និដ្ឋានពីមូលហេតុឲ្យកាន់តែច្បាស់លាស់នោះ លុះត្រាតែប្រជាពលរដ្ឋនៅក្នុងភូមពាម ខេត្តកណ្តាល បានពិនិត្យឈាមរកលទ្ធផលរបស់ខ្លួនគ្រប់ៗគ្នា។
«យើង ឃើញ ថា, លទ្ធផល ធ្វើតេស្តហ្នឹង បានតែ ១ ភាគ៤ ទេ។ ការធ្វើតេស្ត តែ ពាក់កណ្តាល មិនមែន ជាមូលដ្ឋាន ពិតប្រាកដ ទេ, គឺ យើង ត្រូវ ធ្វើតេស្ត ឲ្យមាន លក្ខណៈទូលំទូលាយ ជាងហ្នឹង ទើប យើង អាចសន្និដ្ឋាន បាន។ ពីព្រោះ ជំងឺអេដស៍ វា ឆ្លង បើ យើង អត់រកឃើញ បញ្ហាទាំងអស់ ថា តើ វា ឆ្លងប៉ុន្មាននាក់ ដើម្បី យើង ចាត់វិធានការ ក្នុងការ ជួយព្យាបាលគាត់។ ទី២, យើង ទប់ស្កាត់; ទី៣, យើង លើកទឹកចិត្តគាត់។»
លោកស្រីបន្ថែមទៀតថា បើចង់ឲ្យសម្រេចបាននូវការលុបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍ ក៏ដូចជាពង្រឹងវិស័យសុខាភិបាលជារួមនោះ កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅនៃប្រព័ន្ធសុខាភិបាល របស់ខ្លួនឡើងវិញ។
«ដើម្បីឲ្យទៅជាប្រព័ន្ធ ដើម្បីឲ្យកាត់បន្ថយបញ្ហា មិនមែនតែរឿងអេដស៍ទេ បញ្ហាផ្សេងៗច្រើនណាស់ពាក់ព័ន្ធនឹងវិស័យសុខាភិបាល ព្រោះវិស័យសុខាភិបាលជាវិស័យអាយុជីវិត របស់ប្រជាពលរដ្ឋ។ ដូច្នេះយើងត្រូវធ្វើម៉េចរៀបចំប្រព័ន្ធសុខាភិបាល។ វាបាត់បង់ជំនឿ ប្រជាពលរដ្ឋភាគច្រើនរត់ទៅរកការព្យាបាលដោយខ្លួនឯង ដោយសារភាពយឺតយ៉ាវការផ្តល់សេវា ការមិនគោរពក្រមសីលធម៌របស់គ្រូពេទ្យមួយចំនួន។ សូម្បីតែវេជ្ជបណ្ឌិតមួយចំនួន គ្រួសារគាត់ក៏ចេញទៅមើលក្រៅដែរ។»
ទោះជាយ៉ាងនេះក៏ មន្ត្រីសុខាភិបាលកម្ពុជានៅតែមានជំនឿចិត្ត និងការពារវិធានការដែលនឹងអាចឈានដល់ការលុបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍នាពេលខាងមុខ។
លោក លី ពេញស៊ុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ថ្លែងការពារចំណាត់ការណ៍របស់រដ្ឋាភិបាលកម្ពុជា៖
«យើង សង្ឃឹមថានឹងអាចធ្វើបាន ដោយសារថាបច្ចុប្បន្ននេះ អ្នកដែលយើងបានផ្តល់សេវាព្យាបាលហ្នឹងសឹងតែជាង៨០% ហើយយើងហ្នឹងបន្តទៅរកថែម។ នៅមានប្រហែល១ម៉ឺននាក់ទៀតដែលគាត់ផ្ទុកហើយ តែគាត់អត់ដឹង។ យើងត្រូវប្រញាប់ហៅគាត់មកធ្វើតេស្ត មកប្រញាប់ព្យាបាលកុំឲ្យគាត់ឆ្លងតទៅទៀត។»
លោក អ៊ុក ស៊ីថា ប្រធានកម្មវិធីប្រយុទ្ធជំងឺអេដស៍ កាមរោគខេត្តកណ្តាល ដែលធ្វើការផ្ទាល់ជាមួយភូមិពាម សំបួរមាស បញ្ជាក់ប្រាប់ VOA ថា ក្រុមការងារសុខាភិបាល នៅតែបន្តផ្តល់សេវា ប្រឹក្សា និងពិនិត្យឈាមរកមេរោគអេដស៍នេះជាបន្តបន្ទាប់ទៀតផងដែរ ហើយគិតមកត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មានអ្នកភូមិប្រមាណ១០០នាក់ផ្សេងទៀតបានមកពិនិត្យឈាមដោយស្ម័គ្រ ចិត្ត។ ដោយឡែក ជាលទ្ធផលពុំមានរកឃើញអ្នកមានមេរោគអេដស៍ណាមួយនោះទេ។
នៅក្នុងរបាយការណ៍អង្កេតមួយចេញដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺអេដស៍នៃក្រសួងសុខាភិបាលកម្ពុជាក្នុងខែឩសភាឆ្នាំ២០១៥ឲ្យដឹង ថា អត្រានៃការឆ្លងមេរោគអេដស៍ក្នុងចំណោមមនុស្សទូទៅ បានធ្លាក់ចុះពី០.៤៨% នៅឆ្នាំ២០១០ មកត្រឹម០.២៨% ក្នុងឆ្នាំ២០១៤៕

No comments:
Post a Comment