បក្សប្រឆាំង បើកកិច្ចប្រជុំ នៅក្រៅប្រទេស
VOD / វីអូឌី |
(រូបភាពពីហ្វេសប៊ុកគណបក្សសង្រ្គោះជាតិ)
ថា្នក់ដឹកនាំ គណបក្ស សង្រ្គោះជាតិ នៅថ្ងៃចន្ទនេះ បានបើក កិច្ច ប្រជុំ មួយ នៅប្រទេស ហ្វីលីពីន ដែលដឹកនាំ ដោយប្រធាន គណបក្ស លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា។
ហ្វេសប៊ុក របស់ គណបក្ស សង្រ្គោះជាតិ បានបង្ហោះ រូបភាព និងសារ នៅព្រឹកថ្ងៃចន្ទនេះថា, ថ្នាក់ដឹកនាំ កំពូល គណបក្ស សង្គ្រោះជាតិ កំពុង ជួបប្រជុំ នៅទីក្រុង ម៉ានីឡា ប្រទេស ហ្វីលីពីន ព្រឹកថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ ក៏មាន ការចូលរួម ពីប្រធាន គណបក្ស ប្រឆាំង លោក សម រង្ស៊ី ដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេស គេច ពីការចាប់ខ្លួន។ មន្រ្តីគណបក្សអះអាងថាកិច្ចប្រជុំនេះដើម្បីពិនិត្យមើលការងារ របស់គណបក្សនិងស្ថានភាពនយោបាយបច្ចុប្បន្ន។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងមុនពេលដែលគណបក្ស សង្រ្គោះជាតិគ្រោងរៀបចំសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ៕
No comments:
Post a Comment