Paris Peace Accords 23 Oct. 1991

Wednesday, March 16, 2016

បក្សប្រឆាំង ប្រកាស រក្សាភាព ស្ងៀមស្ងាត់ រង់ចាំ ការបោះឆ្នោត | Opposition to maintain silence till elections

បក្សប្រឆាំង ប្រកាស រក្សាភាព ស្ងៀមស្ងាត់ រង់ចាំ ការបោះឆ្នោត

VOD / វីអូឌី | ១៥ មីនា ២០១៦​ កិច្ចប្រជុំ នៅទីក្រុង ម៉ានីល ប្រទេស​ ហ្វីលីពីន (រូបភាព ពីហ្វេសប៊ុក​ គណបក្ស​ សង្រ្គោះជាតិ)


គណៈកម្មាធិការ អចិន្ត្រៃយ៍ គណបក្ស សង្គ្រោះជាតិ បានសម្រេច យកចំណុច ចំនួន៤ ក្នុងការពង្រឹងបក្ស របស់ខ្លួន ដោយផ្តោត សំខាន់ លើការ រក្សាភាព ស្ងៀមស្ងាត់ មិនតបត, រង់ចាំ ការបោះឆ្នោត ឆ្នាំ២០១៧-២០១៨។

គណបក្ស សង្រ្គោះជាតិ បានរៀបចំ កិច្ចប្រជុំ ពិសេស រយៈពេល ពីរថ្ងៃ កាលពីថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុង​ ម៉ានីល ប្រទេស ហ្វីលីពីន ដោយមាន វត្តមាន របស់ ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុង និរទេសខ្លួន នៅក្រៅប្រទេស គេចពីការ ចាប់ខ្លួន និងអនុប្រធាន លោក កឹម សុខា។

នៅសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ គណបក្សសង្រ្គោះជាតិបានបញ្ជាក់ថាកិច្ចប្រជុំនេះបានបញ្ចប់ដោយសម្រេចបានលទ្ធផលចំនួន៤ចំណុច។
ចំណុចទាំងនោះមានការពិភាក្សាពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា ដោយសម្រេចថា​គណបក្ស​សង្គ្រោះ​​ជាតិនឹងរក្សាការស្ងៀមស្ងាត់ដោយមិនឆ្លើយ មិនឆ្លង មិនឈ្លោះ ដោយឈរលើគោលការណ៍អហិង្សា ខ្មែរតែមួយ មិនគុំគួនសងសឹក មិនយកខ្មែរណាមួយជាសត្រូវ ហើយផ្តោតតែ​លើដំណើរឆ្ពោះ​ទៅរក​ការបោះ​ឆ្នោត​ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន នៅឆ្នាំ២០១៧-២០១៨។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថាកិច្ចប្រជុំនោះក៏បានសម្រេចគាំទ្រវប្បធម៌សន្ទនាដោយលើកកម្ពស់តាមរយៈការពង្រឹងនិងពង្រីកវប្បធម៌សន្ទនាឲ្យបានទូលំទូលាយដើម្បីដោះស្រាយបញ្ហារាល់សន្តិវិធីនិងគាំទ្រឲ្យមានវិធានផ្ទៃក្នុងសម្រាប់ក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិដើម្បីធានាប្រសិទ្ធភាពការងាររបស់អ្នកតំណាងរាស្រ្ត។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងមុនពេលដែលគណបក្សសង្រ្គោះជាតិគ្រោងរៀបចំសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ៕



1 comment:

  1. Anonymous10:31 AM

    Please stop using the word " Opposing Party ",
    instead use the word The Rescue Party ".

    One can oppose someone or something that can be good, whereas the CPP and or its leaders are not.

    ReplyDelete