Paris Peace Accords 23 Oct. 1991

Sunday, March 27, 2016

សុន្ទរកថា លោកប្រធាន សម រង្ស៊ី ពេលបើក មហាសន្និបាត ក្រុមប្រឹក្សាជាតិ | President Sam Rainsy's opening speech at the 2nd General Assembly of the CNRP National Council


២៦ មីនា ២០១៦ / 26 March 2016
សុន្ទរកថា លោកប្រធាន សម រង្ស៊ី ពេលបើក មហាសន្និបាត ក្រុមប្រឹក្សាជាតិ គណបក្សសង្គ្រោះជាតិ លើកទី២ នៅរាជធានីភ្នំពេញ ថ្ងៃ ២៦ មីនា ២០១៦ នេះ។ មានសេចក្តីសង្ខេបខាងក្រាម។  President Sam Rainsy's opening speech at the 2nd General Assembly of the CNRP National Council, Phnom Penh, 26 March 2016.

សេចក្តីសង្ខេប នៃសុន្ទរកថា៖
ជនជាតិខ្មែរ ដែលជាអ្នក ស្រលាញ់ជាតិ ពិតប្រាកដ ចង់ឲ្យខ្មែរ ទាំងអស់ ជានាគ្នា និងរួបរួមគ្នា ដើម្បី ការពារ ទឹកដីយើង ឲ្យបានគង់វង្ស។  មានតែ អ្នកបម្រើ បរទេស ដាច់ថ្លៃទេ ដែលចេះតែ ដើររករឿង ខ្មែរ គ្នាឯង ធ្វើឲ្យខ្មែរ បែកបាក់គ្នា តាមបំណង បរទេស ឈ្លានពាន ដែលចាំតែ ឆក់ឱកាស  លេបត្របាក់ ទឹកដីយើង ពេលណា ខ្មែរ ខ្សោយ ដោយសារតែ ខ្មែរ ឈ្លោះគ្នា។  សូម ប្រជារាស្ត្រ ខ្មែរ សម្គាល់ឲ្យច្បាស់៖ អ្នក ស្រលាញ់ជាតិ ចង់ឲ្យខ្មែរ រួបរួមគ្នា; តែ អ្នក បម្រើ បរទេស បង្កជម្លោះ ឥតឈប់ឈរ។


មានការបញ្ជាក់ ពីដំណោះស្រាយ ចំពោះបញ្ហា ៥យ៉ាង ដ៏សំខាន់ បំផុត៖

១. បញ្ហា បាត់បង់ ទឹកដី
២. បញ្ហា បាត់បង់ ដីធ្លី
៣. បញ្ហា អំពើពុករលួយ បំផ្លិចបំផ្លាញ ជាតិ
៤. បញ្ហា យុវជន អត់ ការងារធ្វើ
៥. បញ្ហា ប្រជាកសិករ ធ្លាក់ខ្លួន កាន់តែ ក្រ, ជំពាក់លុយគេ កាន់តែ ធ្ងន់ធ្ងរ, ហើយ ចំណាកស្រុក កាន់តែ ច្រើន
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5
 

No comments:

Post a Comment