No, Not Trump, Not Ever
History is a long
record of men like him temporarily rising, stretching back to biblical times. Psalm 73 describes them: “Therefore pride
is their necklace; they clothe
themselves with violence. … They scoff,
and speak with malice;
with arrogance they threaten
oppression. Their mouths lay claim to heaven, and their tongues take
possession of the earth. Therefore their people turn to them and drink up
waters in abundance.”
And yet their success
is fragile: “Surely you place them on
slippery ground; you cast them down to ruin. How suddenly they are destroyed.”
The psalmist reminds us that the proper thing to do in the
face of demagogy is to go the
other way — to make an extra effort to put on decency, graciousness, patience
and humility, to seek a purity of heart that is stable and everlasting.
ទំនុកតម្កើង ៧៣
សេចក្ដីសុចរិត តែងតែ មានជ័យជំនះ ។ ទំនុកតម្កើង របស់ អេសាភ។
ពិតមែនហើយ ព្រះជាម្ចាស់ មានព្រះហឫទ័យ សប្បុរស
ចំពោះ ជនជាតិ អ៊ីស្រាអែល, ចំពោះ អស់អ្នក ដែលមាន ចិត្តបរិសុទ្ធ។
ចំពោះ ខ្ញុំផ្ទាល់ ខ្ញុំ ហៀបតែ នឹងភ្លាត់ជើង
គឺ នៅសល់តែ បន្តិចប៉ុណ្ណោះ
ខ្ញុំ មុខជាដួល មិនខាន។
ព្រោះ ខ្ញុំ មានចិត្តច្រណែន នឹងមនុស្ស ព្រហើន
ដោយឃើញ ជនពាល ទាំងនោះ បានចំរុងចំរើន។
ក្នុងមួយជីវិត របស់ ពួកគេ, ពួកគេ ហាក់ដូច ជាគ្មាន កង្វល់អ្វីសោះ;
គេ មានសាច់, មានឈាម។
គេ ពុំ ដែលស្គាល់ ទុក្ខលំបាក ដូចមនុស្ស ដទៃ,
ហើយ ពុំ ដែលវេទនា ដូចមនុស្ស ឯទៀតៗ ឡើយ។
ពួកគេ យកអំនួត មកបង្ហាញ ដូចជាបុណ្យស័ក្ដិ,
ហើយ ពាក់ចិត្ត ឃោរឃៅ
ដូចជា សំលៀក បំពាក់។
គំនិតអាក្រក់ ចាំង នៅលើផ្ទៃមុខ របស់ ពួកគេ,
គំនិតអប្រិយ របស់ ពួកគេ
ក៏លេចចេញមក យ៉ាងច្បាស់ដែរ។
គេ នាំគ្នា សើចចំអក
និងពោលពាក្យ អាក្រក់
ព្រមទាំង និយាយ ក្ដែងៗ
ពីការ សង្កត់សង្កិន អ្នកដទៃ។
មាត់ របស់គេ ពោលពាក្យ ប្រមាថ ព្រះជាម្ចាស់,
ហើយ អណ្ដាត របស់គេ ឥតសំចៃ នរណាម្នាក់
នៅលើផែនដី ឡើយ។
ហេតុនេះ សូម្បីតែ ប្រជារាស្ត្រ
របស់ ព្រះជាម្ចាស់
ក៏វង្វេង ទៅតាមពួកគេ,
ព្រមទាំង ចូលចិត្តស្ដាប់ ពាក្យសំដី
របស់ ពួកគេ ដូចផឹកទឹក។
គេ ពោលថា, «ព្រះជាម្ចាស់ ពុំ ជ្រាបអ្វី ទាំងអស់;
ព្រះ ដ៏ខ្ពង់ខ្ពស់បំផុត មិនដឹងអ្វី សោះឡើយ!»
នេះហើយ មនុស្សពាល!
ពួកគេ បានសុខជានិច្ច;
ពួកគេ បានចំរុងចំរើន រហូត។
ហើយ ចៀសវាង ប្រព្រឹត្តអំពើបាប, តែ ឥត បានផល អ្វីសោះ!
ដ្បិត ទូលបង្គំ កើតទុក្ខលំបាក ជារៀងរាល់ថ្ងៃ;
ទូលបង្គំ ទទួល ទារុណកម្ម រាល់ព្រឹក។
ប្រសិនបើ ទូលបង្គំ សំរេចចិត្ត ធ្វើដូចពួកគេ ដែរនោះ,
ទូលបង្គំ មុខជាក្បត់ បងប្អូន របស់ ទូលបង្គំ
ដែលជាបុត្រ របស់ ព្រះអង្គ មិនខាន។
ទូលបង្គំ ខិតខំ រិះគិត ចង់យល់ អំពីបញ្ហានេះ,
ប៉ុន្តែ ពិបាក យល់ណាស់
រហូតទាល់តែ ទូលបង្គំ ចូលមកដល់
ទីសក្ការៈ របស់ ព្រះជាម្ចាស់
ទើប ទូលបង្គំ យល់ថា
ចុងបញ្ចប់ របស់ មនុស្ស អាក្រក់
នឹងក្លាយទៅ ជាយ៉ាងណា។
តាមពិត ព្រះអង្គ បានដាក់ពួកគេ
នៅជំរាលមួយ ដ៏រអិល;
ព្រះអង្គ ធ្វើ គេ ធ្លាក់ទៅក្នុង មហន្តរាយ។
ក្នុងពេល តែមួយ ប៉ប្រិចភ្នែក ប៉ុណ្ណោះ, ពួកគេ នឹងវិនាស បាត់បង់,
ពួកគេ នឹងត្រូវ អន្តរាយ រលាយ សូន្យទៅ យ៉ាងរន្ធត់ បំផុត។
ព្រះអម្ចាស់ អើយ,
ពេលព្រះអង្គ តើនឡើង
ព្រះអង្គ នឹងរំលាយ ពួកគេ វិនាស បាត់ទៅ
ដូចការយល់សប្ដិ។
ពេលទូលបង្គំ ឆ្អែតចិត្ត, ហើយ ពេលទូលបង្គំ ឈឺចាប់ ក្នុងឱរា
នោះ ទូលបង្គំ បែរទៅ ជាល្ងីល្ងើ, មិនយល់អ្វី ទាំងអស់។
ហើយ ទូលបង្គំ ក៏ដូច ជាសត្វ តិរច្ឆាន នៅចំពោះ ព្រះភក្ត្រ ព្រះអង្គ ដែរ។
ប៉ុន្តែ ទូលបង្គំ នៅជាមួយ ព្រះអង្គ ជានិច្ច,
ព្រះអង្គ កាន់ដៃស្ដាំ របស់ ទូលបង្គំ។
ព្រះអង្គ ដឹកនាំ ទូលបង្គំ ដើរតាម ព្រះហឫទ័យ របស់ ព្រះអង្គ,
ហើយ នៅទីបញ្ចប់
ព្រះអង្គ នឹងទទួល ទូលបង្គំ
នៅក្នុង សិរីរុងរឿង របស់ ព្រះអង្គ។
នៅស្ថានបរមសុខ ទូលបង្គំ គ្មាន ទីពឹងណា ផ្សេងទៀត ក្រៅពីព្រះអង្គ ឡើយ។
នៅលើផែនដី បើ ព្រះអង្គ គង់នៅ ជាមួយ ទូលបង្គំ,
ទូលបង្គំ ក៏មិន ចង់បានអ្វី ផ្សេងទៀត ដែរ។
រូបកាយ និងចិត្តគំនិត របស់ ទូលបង្គំ ទន់ខ្សោយ ទៅៗ,
ក៏ប៉ុន្តែ ព្រះអង្គ នៅតែ ជាបង្អែក
និងជាម្ចាស់ ជីវិត ទូលបង្គំ រហូត តទៅ។
អស់អ្នក ដែលងាក ចេញឆ្ងាយ
ពីព្រះអង្គ នឹងត្រូវ អន្តរាយ,
ហើយ ព្រះអង្គ នឹងធ្វើ អស់អ្នក ដែលក្បត់ ព្រះអង្គ ត្រូវ វិនាស សូន្យទៅ។
រីឯ ទូលបង្គំ វិញ,
ទូលបង្គំ មានសុភមង្គល
តែ នៅពេលណា ទូលបង្គំ
នៅជាមួយ ព្រះអង្គ ប៉ុណ្ណោះ។
ឱព្រះជាអម្ចាស់ អើយ,
ទូលបង្គំ ផ្ញើជីវិត លើព្រះយ៉ាវេ-មហាក្សត្រ ហើយ;
ទូលបង្គំ នឹងប្រកាស អំពី ស្នាព្រះហស្ដ ទាំងប៉ុន្មាន របស់ ព្រះអង្គ។
ព្រះអង្គយល់បានល្អហើយត្រឹមត្រូវណាស់ តែព្រះអង្គដូចជាគ្មានសមត្ថភាពអ្វី ទៅលើអ្នកដែលប្រព្រិត្តអំពើអបាយមុខទាំងនោះ ហើយមើលទៅព្រះអង្គហាក់ដូចជាជួយឲ្យពរជ័យទៅពួកគេទៀត មើលទៅ ពួក ហ៊ុន សែន មានអំណាចជាង៣០ ឆ្នាំហើយ ហើយអ្វីដែលថាអាក្រក់នោះ គឺពួកគេធ្វើទាំងអស់ នេះមកពីអ្វី៕ មកពីពួកគេមិនជឿព្រះអង្គឬយ៉ាងណា? ឬព្រះអង្គជួយពួកគេបានជាគេបានសុខ គ្មានអ្វីហ៊ានបៀតបៀនគេ ឃើញតែសុុខដុំសប្បាយហ៊ឺហា ឬចាំពួកគេស្លាប់ទៅបានដាក់ទាន់កម្ម? តើអ្នកណាដឹងនឹងឃើញនោះព្រះអង្គអើយ នេះមកពីខ្មែរមិនមែនជាអីស្រាអែល ឬហើយព្រះអង្គឥតបានស្គាល់ហើយមើលទៅ ។
ReplyDelete