Paris Peace Accords 23 Oct. 1991

Tuesday, March 15, 2016

[Vietnamization] Sam Rainsy: ថ្ងៃ ១៥ មិនា ២០១៦ ជាខួប ទី៥ ខ្ញុំ បានដកបង្គោល ដែលបរទេស ឈ្លានពាន បានចូល មកបោះ ក្នុងទឹកដី ប្រទេសកម្ពុជា នៅខេត្ត ស្វាយរៀង| 5th anniversary of my third expulsion from the National Assembly

១២ មិនា ២០១៦ / 12 March 2016 - 5th anniversary of my third expulsion from the National Assembly  

ថ្ងៃ ១៥ មិនា ២០១៦ ខាងមុខនេះ ជាខួប ទី៥ នៃថ្ងៃ ដែលតំណាងរាស្ត្រ គណបក្ស ប្រជាជន កម្ពុជា បានបណ្តេញខ្ញុំ ពីរដ្ឋសភា បន្ទាប់ ពីខ្ញុំ បានត្រូវ តុលាការ អាយ៉ង កាត់ទោស ឲ្យខ្ញុំ ជាប់ពន្ធនាគារ ១២ ឆ្នាំ ដោយសារ ខ្ញុំ បានដកបង្គោល ដែលបរទេស ឈ្លានពាន បានចូល មកបោះ ក្នុងទឹកដី ប្រទេសកម្ពុជា នៅភូមិ កោះក្បានកណ្តាល ឃុំ សំរោង ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង។

បង្គោលនោះ គ្រាន់តែ ជាបង្គោល តម្រុយប៉ុណ្ណោះ ដែលបរទេស យកមក ជន្លយើង ដើម្បី បំភ័យ ប្រជាពលរដ្ឋ ខ្មែរ ដែលរស់នៅ តាមដង ព្រំប្រទល់ដែន។  បើ យើង មិនប្រតិកម្ម បង្គោល តម្រុយនោះ នឹងក្លាយទៅ ជាបង្គោលស្ថាពរ ដូចនៅតំបន់ ជាច្រើន តាមដង ព្រំប្រទល់ដែន ប្រវែង ជាង ១២០០ គីឡូម៉ែត្រ។

តែ ដោយខ្ញុំ បានធ្វើ ឲ្យមតិជាតិ និងអន្តរជាតិ ផ្អើល នៅកន្លែង ដែលខ្ញុំ បានដក បង្គោលនោះ, ទឹកដី នៅតំបន់នោះ នៅតែ គ្រប់គ្រង ដោយជនជាតិ ខ្មែរ ដដែល, ហើយ ដីស្រែ កសិករ ខ្មែរ នៅទីនោះ នៅតែ ជាទឹកដី ប្រទេស កម្ពុជា ដដែល។

ចម្លែកណាស់ នៅប្រទេស កម្ពុជា សព្វថ្ងៃ៖ អ្នកការពារ ទឹកដី ត្រូវ គេ តាមចាប់ ដាក់គុក។  តែ អ្នកធ្វើ ឲ្យបាត់បង់ ទឹកដី ធ្វើព្រងើយ ទៅវិញ។

March 15, 2016 marks the 5th anniversary of my (third) expulsion from the National Assembly in connection with a border incident where I uprooted a controversial border marker planted by an aggressive neighboring country in Svay Rieng province. I was sentenced to 12 years in prison for that incident which, in fact, prevented Cambodia -- through the noise it produced -- from losing a portion of her territory. The concerned Cambodian farmers have successfully defended their ricefields in that area, which means all Cambodians have successfully defended their Motherland's territory.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment