Paris Peace Accords 23 Oct. 1991

Tuesday, March 29, 2016

Sam Rainsy: អង្គភាព ប្រឆាំង អំពើ ពុករលួយ មិនស្គាល់ ពីតួនាទី របស់ខ្លួន! The ACU does not know its role


២៨ មីនា ២០១៦ / 28 March 2016 – The ACU does not know its role
 
អង្គភាព ប្រឆាំង អំពើ ពុករលួយ (ACU) មិនស្គាល់ ពីតួនាទី របស់ខ្លួន!
អ្វីទៅ ជាអំពើ ពុករលួយ ដែលអង្គភាពនេះ ត្រូវប្រឆាំង?

អំពើពុករលួយ គឺ ជាទង្វើ របស់ អ្នកមានអំណាច ដែលកេងប្រវ័ញ្ច និងលួចផលចំណេញ ពីការលក់ដូរ ឬការប្រើប្រាស់ ទ្រព្យសម្បត្តិ ជាតិ, ទ្រព្យសម្បត្តិ រាស្ត្រ, និងទ្រព្យសម្បត្តិ រដ្ឋ, ជាពិសេស តាមរយៈ ការគ្រប់គ្រង ថវិកាជាតិ ដែលបានមក ពីញើសឈាម ប្រជារាស្ត្រ ទាំងមូល។  មានតែ មន្ត្រី គណបក្ស កាន់អំណាច (CPP) ទេ ដែលអាច ប្រព្រឹត្តទង្វើ បែបនេះបាន ពីព្រោះ វា ជាការប្រើអំណាច របស់រដ្ឋ ដោយខុសច្បាប់ ដើម្បី បំផ្លិចបំផ្លាញ ផលប្រយោជន៍ សាធារណៈ។  មន្ត្រី គណបក្ស ប្រឆាំង (CNRP) មិនមាន អំណាចអ្វី ជាតំណាងរដ្ឋ ឬ តំណាងរដ្ឋាភិបាល ដើម្បី ប្រព្រឹត្ត អំពើពុករលួយ ដូចមានចែង ខាងលើនេះទេ។

ជនណា ដែលមិនមាន អំណាច ក្នុងដៃ យកទៅប្រើប្រាស់ ក្នុងនាមរដ្ឋ ឬ រដ្ឋាភិបាល មិនអាច ត្រូវ នរណា ចោទថា ជាអ្នក ប្រព្រឹត្ត អំពើពុករលួយ ដែលអង្គភាព ប្រឆាំង អំពើពុករលួយ (ACU) ត្រូវ តាមដាន និងស៊ើុបអង្កេត នោះទេ។  រឿង ដែលគេ កំពុងតែ និយាយសព្វថ្ងៃ គឺ ជារឿង ឯកជនទេ ពីព្រោះ វា គ្មាន ប៉ះពាល់ ដល់ផលប្រយោជន៍ ជាតិ ឬផលប្រយោជន៍ សាធារណៈ អ្វី ទាល់តែសោះ។  ធនធាន និងលុយកាក់ ដែលឯកជន គេ ចាយវាយ, ហើយ ដែលមិន បានមក ពីការកេងប្រវ័ញ្ច ឬលួចកិបកេង ទ្រព្យសម្បត្តិ ជាតិ, ទ្រព្យសម្បត្តិ រាស្ត្រ, និងទ្រព្យសម្បត្តិ រដ្ឋ គឺ ជារឿង ឯកជន សុទ្ធសាធ ដែលអង្គភាព ប្រឆាំង អំពើពុករលួយ មិនត្រូវ រវីរវល់ទេ។ 

រឿង ដែលអង្គភាពនេះ ត្រូវ រវីរវល់ មានច្រើនណាស់, ដូចជា៖

-  ការប្លន់ដី ប្រជារាស្ត្រ យកទៅប្រគល់ ឲ្យក្រុមហ៊ុន ឯកជន ដែលផ្តល់ សំណូកសូកប៉ាន់;
-  ការកាប់បំផ្លាញ ព្រៃឈើ ដើម្បី នាំឈើ ទៅលក់ ក្រៅប្រទេស ដោយលួចលាក់;
-  ការធ្វើ អាជីវកម្ម បំផ្លាញបរិស្ថាន ដូចជាការ វាយកម្ទេចភ្នំ និងការបូមខ្សាច់;
-  ការយក ទ្រព្យសម្បត្តិរដ្ឋ ដូចជាអាគារ សាធារណៈ ទៅលក់ ដើម្បី ប្រមូលលុយ ដាក់ចូល ហោប៉ៅ បុគ្គល ឬបក្ខពួក;
-  ការកិបកេង ថវិការដ្ឋ យកទៅចាយវាយ ដើម្បី គ្រាន់តែ បម្រើ ផលប្រយោជន៍ បុគ្គល ឬបក្ខពួក;
-  ការផ្តល់ កិច្ចសន្យា ជាមួយរដ្ឋ ឲ្យទៅ តែ បក្ខពួក របស់ខ្លួន ដែលជាការបំប៉ោង ចំណាយ របស់រដ្ឋ;
-  ការសីុសំណូក សូកប៉ាន់ ពីថៅកែ រោងចក្រ ដើម្បី ឲ្យថៅកែ គាបសង្កត់ កម្មករ;
-  ការបែងចែក ឡូត៍នេសាទ តាមតែ សំណូកសូកប៉ាន់។ល។


សូម រំលឹកថា, អង្គការ ពិភពលោក «តម្លាភាព អន្តរជាតិ» (Transparency International) បានដាក់ ប្រទេសកម្ពុជា ក្នុងចំណោម ប្រទេស ដែលពុករលួយ ជាងគេ ក្នុងពិភពលោក។  តើ អង្គភាព ប្រឆាំង អំពើពុករលួយ (ACU) មានបាន តាមដាន និងសើុបអង្កេត ពីរឿង ពុករលួយ មែនទែន ណាមូយ ខាងលើនេះ ហើយ ឬនៅ?

THE ANTI-CORRUPTION UNIT (ACU) DOES NOT KNOW ITS ROLE 

What kind of corruption must the ACU combat? It is the corruption of the government because it affects national resources, state assets and revenues (through the national budget) and the people’s properties. Only officials from the ruling CPP can be involved in government corruption because we are talking about abuse of power. Since the CNRP is in opposition and has no government power, it cannot be involved in government corruption.

Therefore, any person not representing the government and only spending his own money that doesn't come from public funds, cannot not be accused of corruption. Any story concerning such a person is a private matter that is not the ACU’s business. 

The ACU should instead address important issues related to government corruption, such as:

- Deforestation;
- Land grabbing;
- Destructive activities represented by uncontrolled mines, quarries and sand pumping affecting the environment;
- Selling of state assets;
- Embezzlement of public funds;
- Absence of open and transparent public bidding for state procurement;
- Smuggling activities by powerful people through "dry ports" and private ports that cause huge losses of revenue for the state;
- Kickbacks to government officials from factory owners who exploit and oppress workers;
- Allocation of fishing lots based on bribes, etc.

Transparency International has ranked Cambodia as one of the world’s most corrupt countries. Has the ACU started to deal with any of the above most blatant cases of government corruption?
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment