Paris Peace Accords 23 Oct. 1991

Saturday, March 19, 2016

Sam Rainsy: ក្នុង Click-farm នោះ, មនុស្សមែនទែន តែម្នាក់ អាចបង្កើត គណនីក្លែងក្លាយ និងផ្ដល់ Like ក្លែងក្លាយ រាប់រយ រាប់ពាន់ | Explanation on how click-farms operate in India to massively create fake accounts and produce fake likes for Facebook




នៅក្នុងរោងចក្រ ឬ រោងជាងបង្កើត Like ក្លែងក្លាយ (Click-farm) នៅប្រទេស ឥណ្ឌា, អ្នក ដែលគេជួល ឲ្យ​ Like នោះ មិនមែន សុទ្ធតែ មនុស្សទេ, ភាគច្រើន ជាខ្មោច, គឺ គណនីក្លែងក្លាយ (Fake account)។  គណនីក្លែងក្លាយ នីមួយៗ មានតែ ឈ្មោះទេ ដែលគេប្រើ ដើម្បី ចុច Like, តែ គ្មាន មនុស្សមែនទែន ដែលមានឈ្មោះ ដូចគេប្រើ នោះទេ។  ក្នុង Click-farm នោះ,  មនុស្សមែនទែន តែម្នាក់ អាចបង្កើត គណនីក្លែងក្លាយ និងផ្ដល់ Like ក្លែងក្លាយ រាប់រយ រាប់ពាន់។  មនុស្សមែនទែន ១០០នាក់ អាចផ្ដល់ Like ក្លែងក្លាយ រាប់មឺន រាប់សែន អាចចូល ដល់លានផង។  ថៅកែ Click-farm អាចរកលុយបាន ច្រើនណាស់ ពីព្រោះ Like បែបនេះ លក់បានថ្លៃ គួរសម លើទីផ្សារ។  Explanation on how click-farms operate in India to massively create fake accounts and produce fake likes for Facebook.
 
តម្លៃ Like ក្លែងក្លាយ ដាក់លក់ លើទីផ្សារ
Quotation for fake likes
http://www.buy-cheap-social.com/
 
គេ បានចាប់ផ្តើម ទិញ LIKE ពីប្រទេស ឥណ្ឌា ទើបតែ ពីចុងខែ មករា ២០១៦ នេះ។  This chart from Socialbakers shows that the purchase of Facebook "likes" from click-farms in India only started at the end of January 2016. http://tinyurl.com/gptxe5k
 
តើ Like របស់លោក ហ៊ុន សែន មានប្រភព មកពីប្រទេស ណាខ្លះ?  Source: Socialbakers - March 18, 2016 - http://tinyurl.com/gptxe5k
 
មានរដ្ឋមន្ដ្រី បារាំងម្នាក់ ឈ្មោះ Olivier Stirn នៅឆ្នាំ១៩៩០ ត្រូវ បានគេ បង្ខំ ឲ្យ​លាលែង ពីតំណែង ក្រោយពីគេ បានរកឃើញ ថា, គាត់ បានជួល អ្នកគាំទ្រ ក្លែងក្លាយ ឲ្យ​មកចូលរួម ក្នុងកិច្ចប្រជំុ ដែលគាត់ រៀបចំ។  គេ តែងតែ ចំអក អំពី ប្រជាប្រិយភាព ក្លែងក្លាយ របស់ អ្នកនយោបាយ ទុច្ចរិត ដែលមិនចេះ អៀនខ្មាស់។
 

មានអត្ថបទ ថ្មីៗ ជាច្រើនទៀត ស្ដីពី រឿងលោក ហ៊ុន សែន ទិញ Like ក្លែងក្លាយ ដែលសារព័ត៌មាន ទូទាំងពិភពលោក ទើបតែ ចុះផ្សាយ។  Here are some other recent articles in the international press on Hun Sen buying fake likes for his Facebook page.

BBC
http://tinyurl.com/hjxra8s

Géopolis
http://tinyurl.com/hdcp48u

Le Figaro
http://tinyurl.com/hedlxjp

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

5 comments:

  1. Anonymous6:28 PM

    ធ្វើម្តេច បើគេឈ្នះ ជាស្តេច​ ហើយស្តេចធ្វើអ្វីក៍ត្រូវតែទាំងអស់ ដូច្នេះអ្នកចាញ់គេថាចោរ ទោះវាល្អយ៉ាងណា ក៍គេថាចោរដែរ ដូចពាក្យ ថា ផ្លូវខូចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង គឺអ្នកណាក៍ឮនឹងដឹងដែរ កុំភ្លេចគេជាស្តេច ណា គេចង់ឲ្យខ្មោចរំលេងបានណា មួយទៀតសង្ត្គោះជាតិ សង្ឃឹមលើការបោះឆ្នោត ដោយត្រឹមត្រូវ តែមើលទៅដូចសង្ឃឹមផ្កាយលើមេឃហើយ ឃើញស្រាប់គេដាក់គុកសង្រ្គោះជាតិ តាមចិត្ត
    តើយុត្តិធម៏មានទេ? មិនមែនឲ្យអស់លោកអស់សង្ឃឹមទេ តែនេះការពិតណា។

    ReplyDelete
  2. So how about the people who created such sites for such a purpose?
    Do they also have "dislikes?" sites I can purchase?

    ReplyDelete
  3. Anonymous12:01 AM

    A la Hun Sen:

    When the Khmer people don't " likes " me,
    I " likes " myself .

    ReplyDelete
  4. Here are some other recent articles in the international press on Hun Sen buying fake likes for his Facebook page.https://www.smm24service.com/buy-youtube-subscribers-legit/

    ReplyDelete