Paris Peace Accords 23 Oct. 1991

Wednesday, March 9, 2016

Sam Rainsy: បរាជ័យ នយោបាយ កសិកម្ម របស់ រដ្ឋាភិបាល ធ្វើឲ្យ កសិករខ្មែរ ធ្លាក់ខ្លួន កាន់តែ ក្រទៅៗ, ហើយ ត្រូវ ចំណាកស្រុក កាន់តែ ច្រើនឡើងៗ។ The failure of the government agricultural policy makes Cambodian farmers more and more destitute and forces them to become migrant workers in Thailand

 

៨ មីនា ២០១៦ / 08 March 2016
បរាជ័យ នយោបាយ កសិកម្ម របស់ រដ្ឋាភិបាល ធ្វើឲ្យ កសិករខ្មែរ ធ្លាក់ខ្លួន កាន់តែ ក្រទៅៗ, ហើយ ត្រូវ ចំណាកស្រុក កាន់តែ ច្រើនឡើងៗ។  The failure of the government agricultural policy makes Cambodian farmers more and more destitute and forces them to become migrant workers in Thailand.

មិនដែលឃើញទេ ក្នុងប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា ដែលកសិករខ្មែរ រាប់សែននាក់ ត្រូវ រត់ចោល ដីស្រែ, ដីចំការ, និងផ្ទះសំបែង របស់ខ្លួន, ហើយ ត្រូវ ចាកចេញ ពីស្រុកកំណើត របស់ខ្លួន បែបនេះ។

គោលដៅ របស់ រដ្ឋាភិបាល គឺ ចង់នាំអង្ករ ចេញទៅលក់ ក្រៅប្រទេស ចំនួន មួយលានតោន ក្នុងមួយឆ្នា
។  តែ គោលដៅនេះ មិនបាន សម្រេចទេ។  ផ្ទុយទៅវិញ ប្រទេសកម្ពុជា កាលពីឆ្នាំទៅ បាននាំអង្ករចូល ប្រមាណ មួយលានតោន ពីប្រទេស ជិតខាង។  ទន្ទឹម នឹងគ្រួសារ កសិករ, អ្នកធ្វើស្រែ សហគ្រាស កិនស្រូវ, និងនាំអង្ករចេញ ក៏ទទួល ការបង់ខាត រាល់ឆ្នាំដែរ, ហើយ មិនអាច ដំណើរការ បែបនេះ តទៅទៀត បានឡើយ។ http://tinyurl.com/hzcq4yv
 
ដើម្បី ដោះស្រាយ បញ្ហា ដ៏ធ្ងន់ធ្ងរនេះ, យើង ត្រូវ បង្កើនផលិតភាព (productivity) កសិកម្ម នៅស្រុកយើង ដើម្បី ធានា សមត្ថភាព ប្រកួតប្រជែង (competitiveness) របស់ កសិករយើង ដោយអនុវត្ត វិធានការ ៧ ចំណុច ដែលខ្ញំ បានដាក់បង្ហាញ កាលពីថ្ងៃ ១៧ ខែមករា ឆ្នាំ ២០១៦។ http://tinyurl.com/z8v3cmf
The government is far from its objective to annually export one million ton of rice. Instead, neighbouring countries last year flooded Cambodia with one million ton of imported rice. All stakeholders, from farmers to rice millers, traders and exporters are incurring losses and heading towards bankruptcy. http://tinyurl.com/hzcq4yv The solution to this acute problem lies in an increase in Cambodian farmers’ productivity and competitiveness, as I elaborated on 17 January 2016 when presenting seven urgent measures to save Cambodia’s agriculture. http://tinyurl.com/z8v3cmf

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment