លោក សម រង្ស៊ី នឹងមិនមក ឆ្លើយតាម ដីកាកោះហៅ របស់ តុលាការ
RFA / វិទ្យុ អាស៊ី សេរី | ១៧ មីនា ២០១៦

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរី នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
កាលពីយប់ថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៦។
តំណាងរាស្រ្ត និងជាអ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ កាលពីថ្ងៃ ទី១៧ ខែមីនា បញ្ជាក់ ថា, គណបក្ស សង្គ្រោះជាតិ មិនចាប់ អារម្មណ៍ រឿងនេះឡើយ។ ប៉ុន្តែ លោក អះអាង ថា, មេដឹកនាំ កំពុង ព្យាយាម ដោះស្រាយ បញ្ហានេះ តាមផ្លូវ នយោបាយ ដោយសន្តិវិធី។
លោក យឹម សុវណ្ណ៖ «ពួកយើងខ្ញុំអត់សូវចាប់អារម្មណ៍រឿងអស់ហ្នឹង ទេ គ្រាន់តែចេញមកហ្នឹងគឺជាឆាកល្ខោនដែលគេលេងរឿងដដែល លែងចង់ដឹង លែងចង់មើល អ៊ីចឹងហើយបានជាពួកខ្ញុំមិនសូវយកចិត្តទុកដាក់ប៉ុន្មាន។»
លោក យឹម សុវណ្ណ បានហៅការចេញដីកាកោះហៅប្រធានគណបក្សលោក មួយរឿងហើយថែមមួយរឿងទៀតនេះថា គឺជាឆាកល្ខោននយោបាយ៕
No comments:
Post a Comment