Paris Peace Accords 23 Oct. 1991

Saturday, March 12, 2016

យុវជន ​មួយ​ក្រុម ​ប្ដឹងកញ្ញា ខុម ចាន់ដារាទី ហៅ​ស្រីមុំ ពី​បទ​ឆបោក | A student group suing Khum Chandaraty called "Srey Mom"

យុវជន ​មួយ​ក្រុម ​ប្ដឹងកញ្ញា ខុម ចាន់ដារាទី ហៅ​ស្រីមុំ ពី​បទ​ឆបោក

RFA / វិទ្យុ អាស៊ី សេរី | ១០ មីនា ២០១៦

 

​ស្រីមុំ ២០១៦ ៨៥៥
កញ្ញា ខុម ចាន់ដារាទី ហៅ​ស្រីមុំ ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។  Photo: RFA  

យុវជន​មួយ​ក្រុម ​ដែល​អះអាង​ ថា, ខ្លួន​ ជា​និស្សិត​ មក​ពី​សកលវិទ្យាល័យ​នានា ប្ដឹង​ស្ត្រី ​ដែល​រង​ការ​ ចោទ​ប្រកាន់​ ពាក់ព័ន្ធ​ រឿងរ៉ាវ​ ស្នេហា​ ជាមួយ​ លោក កឹម សុខា, កញ្ញា ខុម ចាន់ដារាទី, ហៅ​ស្រីមុំ ពី​បទ​ឆបោក។

តំណាង​ ក្រុម​យុវជន​ ទាំង​នោះ​ លោក ស្រី ចំរើន អះអាង ​ដូច្នេះ ក្នុង​សិក្ខាសាលា ​របស់​ខ្លួន​ នៅ​រសៀល​ ថ្ងៃ​ទី​១១ មីនា ដោយ​ចោទ​ប្រកាន់ ​កញ្ញា ខុម ចាន់ដារាទី ថា​ ឆបោក​ មិន​ទទួល​ស្គាល់​ សំឡេង​ របស់​ខ្លួន។

ក្រុម​យុវជន ​ទាំង​នោះ ​អះអាង​ថា ពួកគេ​ បាន​ធ្វើ​ កោសល្យ​វិច័យ​ សំឡេង នៃ​ខ្សែ​អាត់​ បែក​ធ្លាយ​ សាសង​ ស្នេហា ​រវាង​ ប្រធាន​ស្ដីទី​ គណបក្ស​ សង្គ្រោះជាតិ លោក កឹម សុខា, កញ្ញា ខុម ចាន់ដារាទី លើ​បណ្ដាញ​សង្គម ​ហ្វេសប៊ុក និង​សំឡេង​ បទ​សម្ភាសន៍​ ជាមួយ​ វិទ្យុ​អាស៊ីសេរី​នោះ ថា ជា​សំឡេង ​តែ​មួយ។

យុវជន​ មួយ​ក្រុម ​ដែល​អះអាង​ ថា ខ្លួន​ ជា​និស្សិត​នោះ ធ្លាប់​ទៅ​ដល់​ មុខ​ស្នាក់​ការ​ កណ្ដាល​ បក្ស​សង្គ្រោះជាតិ, ហើយ ​តែងតែ​ ទៅ​តាម ​វេទិកា​ សាធារណៈ ​របស់​ បក្ស​នេះ ដើម្បី​ ជជីក​ សួរ​ ឲ្យ​ប្រធាន​ស្ដីទី​ បក្ស​ប្រឆាំង លោក កឹម សុខា បក​ស្រាយ ​ពី​ខ្សែ​អាត់​ សំឡេង​ រឿងរ៉ាវ​ ស្នេហា​នោះ។  ប៉ុន្តែ​​ យុវជន ​ទាំង​នោះ មិន​ដែល ​បាន​បង្ហាញ​ កាត​និស្សិត​ របស់​ ពួកគេ​ឡើយ ទោះបី ជា​អ្នក​សារព័ត៌មាន​ សួរ​រក​ កាត​ របស់ ​ពួក​គេ​ក្ដី។ 

ទោះបី ជា​យ៉ាងណា​ ក៏​ដោយ កញ្ញា ខុម ចាន់ដារាទី បដិសេធ​ ជា​ថ្មី​ទៀត ​ថា, សំឡេង ​នៅ​ក្នុង​ខ្សែ​អាត់​នោះ មិន​មែន ​ជា​សំឡេង​របស់​នាង ​ទេ ក្រោយ ​ពី​នាង​ ទៅ​ជួប ​នាយកដ្ឋាន​ប្រឆាំង ​ភេរវកម្ម ក្រសួង​ មហាផ្ទៃ តាម​បណ្ដឹង ​របស់​ កញ្ញា ធី សុវណ្ណថា ដែល​ប្ដឹង​ ឲ្យ​រក​ម្ចាស់​សំឡេង​ សន្ទនា​ ជាមួយ ​លោក កឹម សុខា បរិហារកេរ្តិ៍​ លើ​កញ្ញា ធី សុវណ្ណថា ក្តី។

កាល​ពី​ថ្ងៃ​ទី​៩ មីនា កញ្ញា ខុម ចាន់ដារាទី បាន​ចេញ​មុខ​បដិសេធ​ ម្ដង​ហើយ ថា, នាង​ មិន​មាន​ ពាក់ព័ន្ធ​ រឿងរ៉ាវ​ ស្នេហា​ ជាមួយ លោក កឹម សុខា ដូច​ការ​ ចោទ​ប្រកាន់​ ឡើយ។

ស្ដាប់​ សេចក្ដី​រាយការណ៍ ​របស់​លោក ថា កិត្យា តាម​ការ​សាកសួរ​ របស់​លោក យាង សុជាមេត្តា៖ 



No comments:

Post a Comment