Background:
Indochina Report (October 1984)
Part II: Vietnamization of the Economic Framework (continued)
The Unequal Exchange
It is within this new institutional framework that the Vietnamese are asserting their hold over the economy and future of Kampuchea. Fisheries, rubber and rice are the three main sectors affected by what should be termed the Unequal Exchange between Vietnam and Kampuchea.
. . .
កសិករ និងក្រុមហ៊ុន នាំអង្ករចេញ បារម្ភ ពីគម្រោង វិនិយោគ ដាំស្រូវ របស់ វៀតណាម នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១២ មីនា ២០១៦
ក្រុមហ៊ុន នាំអង្ករចេញ ទៅកាន់ ទីផ្សារ អន្តរជាតិ និងកសិករ បារម្ភ ថា, គម្រោង ដាំស្រូវ របស់ វៀតណាម នៅកម្ពុជា នឹងធ្វើ ឲ្យវិស័យ ស្រូវអង្ករ ដួលរលំ ស្របពេល ដែលវិស័យ ស្រូវអង្ករ កម្ពុជា កំពុង មានវិបត្តិ។ ការព្រួយបារម្ភ នេះ បន្ទាប់ ពីទទួល ដំណឹង ថា, ក្រុមហ៊ុន វៀតណាម មួយចំនួន កំពុង ពិចារណា ដាក់ទុន វិនិយោគ ដើម្បី ផលិតអង្ករ នៅកម្ពុជា រួចនាំអង្ករចេញ ទៅកាន់ ទីផ្សារ អឺរ៉ុប។
ម្ចាស់ក្រុមហ៊ុននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ និងកសិករ យល់ថា ការប្រកួតប្រជែងនេះ នឹងធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ប្រឈមនឹងការបិទទ្វារ ហើយកម្ពុជា នឹងនៅតែមិនអាចសម្រេចគោលដៅរបស់ខ្លួន ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន ១លានតោនក្នុងមួយឆ្នាំ។
ក្តីបារម្ភនេះ កើតមានក្រោយពេលគេហទំព័រព័ត៌មានរបស់វៀតណាម ឈ្មោះ វៀតណាម ណេត ប៊្រីត (Vietnam Net Bridge) បាន ចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនវៀតណាម មួយចំនួនកំពុងពិចារណាដាក់ទុនវិនិយោគលើការដាំស្រូវនៅលើដី កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដោយរួចពន្ធគយ។
តំណាងសហគមន៍កសិករមកពីខេត្តកំពង់ស្ពឺ លោក ស៊ឹម រ៉ុម បារម្ភថា បើគម្រោងនេះពិតមែន វានឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់កសិករ ជាពិសេសជំរុញឲ្យកសិករបោះបង់ការងារកសិកម្មកាន់តែច្រើន។ លោកយល់ថា កម្ពុជា មានដី មានទីផ្សារស្រាប់ ហេតុនេះរដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មវិញ មុនសម្រេចវិនិយោគដីទៅឲ្យវៀតណាម ដាំដុះស្រូវ៖ «យើង មានដី មានទីផ្សារ ហេតុនេះកសិកម្មគួរតែបង្កើតឡើងដោយខ្លួនឯង ព្រោះកាលណាតែជួលដីឲ្យគេ វាអាចប៉ះពាល់ច្រើនណាស់ ពិសេសខ្សោះជីជាតិទៅថ្ងៃក្រោយ។»
ទន្ទឹមគ្នានេះ ម្ចាស់ក្រុមហ៊ុននាំអង្ករចេញ ១៦៨៨ ប្រចាំខេត្តកំពង់ធំ លោក ជួ ផេង ឲ្យដឹងថា កន្លងមក វិស័យស្រូវអង្ករកម្ពុជា ជួបបញ្ហាកង្វះទុន (ទុនបង្វិល ទុនវិយោគឃ្លាំង និងទុនទិញស្រូវស្តុកទុក) ហើយ ថ្លៃអគ្គិសនីដើម្បីផលិតអង្ករក៏ខ្ពស់។ បញ្ហានេះ បានធ្វើឲ្យវិស័យស្រូវអង្ករកម្ពុជា មិនអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងបាន។ ម្ចាស់ក្រុមហ៊ុនរូបនេះ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែពិចារណាឲ្យបានច្បាស់លាស់លើគម្រោងវិយោគរបស់វៀតណាម៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលគាត់ត្រូវគិតគូរពិចារណាឲ្យបានហ្មត់ចត់ មុននឹងសម្រេចឲ្យវៀតណាម មកដាំស្រូវនៅកម្ពុជា។»
ចំណែកឯអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី ទទួលស្គាល់ថា ការវិយោគនេះជាទីផ្សារសេរី វានឹងរឹតតែជួយជំរុញកំណើននាំចេញអង្ករកម្ពុជា ទៅផ្គត់ផ្គង់ទីផ្សារបរទេស ប៉ុន្តែលោកយល់ថា បើគម្រោងនេះនឹងត្រូវអនុវត្តពិតមែន ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ត្រូវកំណត់ឲ្យច្បាស់ពីទំហំដែលត្រូវវិនិយោគដល់ក្រុមហ៊ុនវៀតណាម ទាំងនោះ ហើយជាបរិមាណមួយដែលមិនធ្វើឲ្យប៉ះពាល់ដល់វិស័យស្រូវអង្ករ កម្ពុជា៖ «រដ្ឋាភិបាលត្រូវកំណត់នូវទំហំនៃការ វិយោគឲ្យច្បាស់ មុននឹងវិនិយោគ ដែលការវិនិយោគធ្វើម៉េចកុំឲ្យប៉ះពាល់ជីវភាពកសិករ ហើយប៉ះពាល់ទំហំផលិតដែលយើងមានហើយស្រាប់។»
របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញ បែបបទនាំចេញអង្ករ បង្ហាញថា ក្នុងឆ្នាំ២០១៥ កម្ពុជា បាននាំចេញអង្ករចំនួនជាង ៥៣ម៉ឺនតោន (៥៣៨.៣៩៦តោន) ក្នុង នោះជាង ៥០ភាគរយនៃបរិមាណដែលបាននាំចេញ ត្រូវបាននាំទៅទីផ្សារអឺរ៉ុប។ កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលធ្លាប់អះអាងថា មូលហេតុមួយដែលធ្វើឲ្យកម្ពុជា បរាជ័យនាំអង្ករចេញឲ្យបាន ១លានតោន ក៏ដោយសារការប្រកួតប្រជែងជាមួយប្រទេសជិតខាងដែលជាប្រទេសនាំចេញ អង្ករ ដូចជាប្រទេសថៃ (Thailand) វៀតណាម (Vietnam) ឡាវ (Lao) និងមីយ៉ាន់ម៉ា (Myanmar) ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីមន្ត្រីក្រសួងកសិកម្ម ដើម្បីបំភ្លឺពីគម្រោងដាំស្រូវរបស់វៀតណាម លើដីកម្ពុជា បាននៅឡើយ នៅថ្ងៃទី១២ ខែមីនា។
គេហទំព័រព័ត៌មានវៀតណាម ដដែល បានស្រង់សម្ដីមន្ត្រីទូតវៀតណាម ប្រចាំនៅកម្ពុជា លោក ង្វៀង បាវ (Nguyen Bao) ថា «កម្ពុជា ពេលនេះកំពុងត្រូវការដើមទុនប្រមាណ ៣០០លានដុល្លារ ដើម្បីវិនិយោគលើកសិកម្ម ដែលការនេះអាចជាឱកាសល្អបំផុតសម្រាប់អ្នករកស៊ីផ្នែកស្រូវអង្ករ វៀតណាម ព្រោះវាអាចជួយឲ្យពួកគេនាំចេញអង្ករចូលដល់ទីផ្សារតំបន់អឺរ៉ុប»។ ជាងនេះទៀត មន្ត្រីរូបនេះយល់ថា «វៀតណាម គួរតែដាំស្រូវក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញស្រូវទៅអឺរ៉ុប ដើម្បីរួចរបាំងពន្ធគយ។»
យ៉ាងណា គេហទំព័រព័ត៌មាននេះមិនទាន់បញ្ជាក់ពីតំបន់ណាខ្លះដែលត្រូវវិនិយោគ ដាំស្រូវ ហើយចាប់ផ្ដើមដំណើរការគម្រោងនេះនៅពេលណានៅឡើយ។
កន្លងមក កម្ពុជា ទទួលបានការអនុគ្រោះរបាំងពន្ធគយ ដោយសារគោលនយោបាយរបស់អឺរ៉ុប ស្ដីពីការនាំចូលគ្រប់ទំនិញលើកលែងតែអាវុធសម្រាប់ប្រទេសក្រីក្រ។ នៅក្រោមគោលនយោបាយនេះ កម្ពុជា អាចនាំចេញអង្ករទៅអឺរ៉ុប មិនជាប់ពន្ធគយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ស្នើរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីប្រមាណ ២៥០លានដុល្លារក្នុងអត្រាការប្រាក់ ៤ភាគរយក្នុងមួយឆ្នាំ បញ្ចុះតម្លៃអគ្គិសនី ដើម្បីសង្គ្រោះវិស័យស្រូវអង្ករកម្ពុជា គេចចេញពីការដួលរលំ៕
No comments:
Post a Comment