Paris Peace Accords 23 Oct. 1991

Friday, March 18, 2016

[Vietnamization] Sam Rainsy: «វិបត្ដិស្រូវអង្ករ បណ្ដាល មកពី អសមត្ថភាព និងការ ព្រងើយកន្តើយ របស់ រដ្ឋាភិបាល» | Looming collapse of Cambodia’s rice sector

Background: 
Indochina Report (October 1984)
Part II: Vietnamization of the Economic Framework (continued)

The Unequal Exchange
        
It is within this new institutional framework that the Vietnamese are asserting their hold over the economy and future of Kampuchea. Fisheries, rubber and rice are the three main sectors affected by what should be termed the Unequal Exchange between Vietnam and Kampuchea.
. . .


១៧ មីនា ២០១៦ / 17 March 2016 – Looming collapse of Cambodia’s rice sector

កាសែត ខេមបូឌាដេលី ថ្ងៃនេះ បានចុះផ្សាយ យោបល់ របស់ខ្ញុំ លើវិស័័យ កសិកម្ម ដូចតទៅ៖

«វិបត្ដិស្រូវអង្ករ បណ្ដាល មកពី អសមត្ថភាព និងការ ព្រងើយកន្តើយ របស់ រដ្ឋាភិបាល»
 
អត្ថបទ «ក្រោមការតិះទៀន សហព័ន្ធ ស្រូវអង្ករ កម្ពុជា សន្យាចាត់វិធានការ» (ចុះផ្សាយ ក្នុងកាសែត ខេមបូឌាដេលី ថ្ងៃ១០ មីនា ២០១៦) បានលាតត្រដាង វិបត្ដិ ក្នុងវិស័យ ស្រូវអង្ករ។  ស្រមោល នៃការ ដួលរលំ នៃវិស័យនេះ ធ្វើ ឲ្យ​គិត ដល់ផល ប៉ះពាល់ ដ៏ធ្ងន់ធ្ងរ ក្នុងផ្នែក សេដ្ឋកិច្ច សង្គម និងនយោបាយ ដោយសារតែ ប្រជាពលរដ្ឋ ខ្មែរ យ៉ាងច្រើន លើសលប់ រំពឹង លើកសិកម្ម ជាទូទៅ និងលើ ការផលិត និងលក់ដូរ ស្រូវអង្ករ ជាពិសេស។

តែ អ្វី ដែលបាន លើក យកមក ជជែក មកដល់ ពេលនេះ គ្រាន់តែ ឆ្លុះបញ្ចាំង អំពី រោគសញ្ញា នៃវិបត្ដិ ស្រូវអង្ករនេះ, មិន បានលើក អំពី មូលហេតុ របស់វា ឡើយ; ដូច្នេះ មិនអាច ឲ្យមើលឃើញ ឱសថ ត្រឹមត្រូវ ដើម្បី ព្យាបាល វិបត្ដិនេះ។  


គួរ ឲ្យ​ព្រួយបារម្ភ ជាងនេះ ទៅទៀត។  មានអ្នកខ្លះ បានស្នើ ដំណោះស្រាយ មិនត្រឹមត្រូវ ដូចជា ការទប់ស្កាត់ ដោយអត្ដនោម័ត នូវការ នាំចូល។  វិធានការ បែបនេះ គ្រាន់តែ ពន្យាវិបត្ដិ ឲ្យកាន់ តែ យូរ, ហើយ ធ្វើឲ្យ វិបត្ដិនេះ កាន់តែ ធ្ងន់ធ្ងរ ដោយសារ តែ មិន ដោះស្រាយ បញ្ហា ដែលជាមូលហេតុ ពិតប្រាកដ និងស៊ីជម្រៅ នៃវិបត្ដិនេះ។  

តាមការពិត វិបត្ដិ បច្ចុប្បន្ននេះ ជាលទ្ធផល នៃអសមត្ថភាព និងការ ព្រងើយកន្ដើយ របស់ រដ្ឋាភិបាល ច្រើនទសវត្សរ៍ មកហើយ ចំពោះ វិស័យ ស្រូវអង្ករនេះ ដែលមាន សារៈសំខាន់ ក្រៃលែង សម្រាប់ ភាពសម្បូរសប្បាយ របស់ ប្រទេសយើង។  សូម្បី សម្រាប់ តែ ការបន្ដរស់ ប៉ុណ្ណោះ ក៏យើង ត្រូវ មើលខុសត្រូវ ចំពោះ វិស័យ ស្រូវអង្ករ នេះដែរ ពីព្រោះ មានកសិករ ខ្មែរ ច្រើន លើសលប់ ដែលរស់ ដោយការ ធ្វើស្រែ។
  
មានពាក្យ ពីរម៉ាត់ ដែលត្រូវ ចងចំា បើ ចង់ធានា ការបន្ដ រស់ និងភាព សម្បូរសប្បាយ។  ពាក្យទាំងនោះ គឺ ផលិតភាព (productivity) និងសមត្ថភាព ក្នុងការ ប្រកួតប្រជែង (competitivity)។  


បើ យើង ត្រូវការ ទប់ស្កាត់ ដោយអត្ដនោម័ត នូវការ នាំចូល ដើម្បី គ្រាន់តែ បន្តរស់ មានន័យ ថា, យើង មិនមាន សមត្ថភាព ប្រកួតប្រជែង ជាមួយគេ បានទេ។  យើង មិនអាច ប្រកួតប្រជែង ជាមួយគេ ដោយសារ តែផ លិតភាព របស់យើង ទាបពេក ប្រៀបធៀប ទៅនឹង ប្រទេស ក្នុងតំបន់ ដែលផលិត អង្ករ ដូចយើង។

ដើម្បី បង្កើន ផលិតភាព របស់យើង
ឲ្យដល់កម្រិត ស្មើប្រទេសដ ទៃទៀត ក្នុងតំបន់, យើង ត្រូវ ចាត់ជាបន្ទាន់ នូវវិធានការ មួយចំនួន ដែលគួរតែ ចាត់តាំង ពីយូរយាណាស់ មកហើយ។

យើង ក៏ត្រូវ រៀបចំ អនុវត្ដ នយោបាយ សមស្រប ដែលមានចែង ក្នុងកម្មវិធី នយោបាយ ៧ ចំនុច របស់ គណបក្ស សង្គ្រោះជាតិ ស្ដីពី កសិកម្ម

១.  ចែកចាយ ដីធ្លី ឲ្យកសិករ ជាទូទៅ ដើម្បី ធានា ឲ្យគ្រួសារ នីមួយៗ មានដីស្រែ ឬដីចំការ គ្រប់គ្រាន់ ដើម្បី ចិញ្ចឹមជីវិត។  ជាពិសេស ត្រូវ លុបចោល សម្បទាន ៩៩ឆ្នាំ សរុប ជិត៣លាន ហិកតា ដែលបានផ្តល់ ឲ្យក្រុមហ៊ុន បរទេស។


២.  រៀបចំ ប្រព័ន្ធធារាសាស្ដ្រ ឲ្យមានបណ្តាញ ចែកចាយទឹក ទាំងខ្នាតធំ ទាំងខ្នាតតូច ប្រកបដោយ គុណភាព និងប្រសិទ្ធភាព ដូចនៅប្រទេស ជិតខាង ដើម្បី ធានា ឲ្យកសិករ មានទឹក ប្រើប្រាស់ គ្រប់រដូវ ដូចនៅប្រទេស ជិតខាង។ 


៣.  រៀបចំ ប្រព័ន្ធ ហិរញ្ញវត្ថុ ពិសេសមួយ ដើម្បី ផ្តល់ទុន ឲ្យកសិករ ខ្ចី ដោយយក ការប្រាក់ ទាបបំផុត, ហើយ ជួយឧបត្ថម្ភ ដល់កសិករ ពេលណា មានគ្រោះធម្មជាតិ។


៤.  រៀបចំ មជ្ឈមណ្ឌល បច្ចេកទេស កសិកម្ម ឲ្យបានច្រើន ដូចនៅប្រទេស ជិតខាង ដើម្បី ស្រាវជ្រាវ ពិសោធ, វាយតម្លៃ, និងណែនាំ កសិករ ក្នុងការ អនុវត្តន៍ បច្ចេកទេស ទំនើប បំផុត ទាក់ទង នឹងការ ជ្រើសរើស ពូជសត្វ និងពូជដំណាំ និងការ ប្រើប្រាស់ គ្រឿងយន្ត, សម្ភារៈ ផ្សេងៗ, ជី, និងថ្នាំ ផ្សេងៗ, ព្រមទាំង បច្ចេកទេស ដាំដំណាំ និងចិញ្ចឹមសត្វ ក្នុងគោលបំណង បង្កើន ផលិតភាព កសិកម្ម។


៥.  លើកទឹកចិត្ត កសិករ ម្នាក់ៗ ឲ្យចងក្រង ជាសហគមន៍ កសិកម្ម តាមតំបន់ នីមួយៗ ដើម្បី ចែករំលែក បទពិសោធន៍ និងបង្កើនកម្លាំង ក្នុងការចរចា តម្លៃ ជាមួយ អ្នកផ្គត់ផ្គង់ ឥវ៉ាន់ ឲ្យពួកគាត់ និងអ្នកទិញ កសិផល ពីពួកគាត់់។


៦.  រៀបចំ ទីផ្សារ ឲ្យកសិករ ដូចគេធ្វើ នៅប្រទេស ជិតខាង ដើម្បី ធានា តម្លៃ កសិផល គ្រប់ប្រភេទ, ដូចជា ស្រូវ, ពោត, សណ្តែក, ដំឡូង។  រដ្ឋអំណាច ត្រូវ រៀបចំ យន្តការ និងថវិកា ពិសេស ដើម្បី ប្រមូលទិញ កសិផល ទាំងនោះ ពីកសិករ រៀងរាល់ឆ្នាំ ក្នុងតម្លៃ សមរម្យ មិនឲ្យ កសិករខាត ជាប្រចាំ ដូចសព្វថ្ងៃ។


៧.  រៀបចំបណ្តាញ គមនាគមន៍ ជាពិសេស ផ្លូវថ្នល់ ឲ្យបានល្អ ប្រសើរ ដើម្បី ងាយស្រូល ដឹកជញ្ជូន កសិផល ឲ្យបាន ឆាប់ និងធូរថ្លៃ ពីកសិករ ទៅដល់ទីផ្សារ។


នៅក្នុងទសវត្សរ៍ ១៩៦០ ប្រទេស កម្ពុជា បានជាប់ ចំណាត់ថ្នាក់ លេខ ៣ លើពិភពលោក ក្នុងការ នាំចេញ អង្ករ ទៅលក់ នៅក្រៅ។  តែ ឥឡូវនេះ ប្រទេសយើង ត្រូវ នាំចូលអង្ករ ពីក្រៅ មកវិញ។  ការធ្លាក់ចុះ បែបនេះ មិនមែន បណ្ដាល មកពីគ្រោះ ធម្មជាតិ ណាមួយទេ, តែ បណ្ដាល មកពី កំហុសឆ្គង របស់ មនុស្ស។  

បរាជ័យ របស់ រដ្ឋាភិបាល សព្វថ្ងៃ ក្នុងការគ្រប់គ្រង កសិកម្ម បាននាំមក នូវផលវិបាក ដ៏ធ្ងន់ធ្ងរ មួយទៀត គឺ ធ្វើឲ្យ ប្រជាកសិករ ខ្មែរ រាប់សែននាក់ ធ្លាក់ខ្លួន ក្រ ដល់កម្រិតមួយ អស់សង្ឃឹម បង្ខំចិត្ត ចំណាកស្រុក ទៅធ្វើ ជាពលករ នៅប្រទេសថៃ។  នេះ ជាស្ថានការណ៍ គួរ ឲ្យសង្វេគ ដែលប្រទេស កម្ពុជា មិន ដែលស្គាល់ សោះ ពីមុនមក។

សម រង្ស៊ី
ប្រធាន គណបក្ស សង្គ្រោះជាតិ
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment