គណបក្ស សង្គ្រោះជាតិ ថ្កោលទោស ការចាប់ខ្លួន លោក អ៊ុំ សំអាន ភា្លមៗ ក្រោយ វិលចូលស្រុក វិញ
គណបក្ស សង្គ្រោះជាតិ បានចោទ ថា, ការចាប់ខ្លួន តំណាងរាស្ត្រ ក្នុងអភ័យឯកសិទ្ធិ គឺ វា ខុស នឹងរដ្ឋធម្មនុញ្ញ កម្ពុជា។
VOA / វីអូអេ | ១២ មេសា ២០១៦
ភ្នំពេញ— គណបក្ស សង្គ្រោះជាតិបាន
«ថ្កោលទោស យ៉ាងដាច់ អហង្ការ»
ចំពោះ ការចាប់ តំណាងរាស្ត្រ របស់ខ្លួន គឺ លោក អ៊ុំ សំអាន
ដោយអាជ្ញាធរ នឹងបញ្ជូនខ្លួន ទៅកាន់ តុលាការ ភ្លាមៗ ក្រោយពេល មកដល់
ប្រទេស កម្ពុជា មិនដល់ ២៤ម៉ោង ផងនោះ។ គណបក្សនេះ បានចោទ ថា,
ការចាប់ខ្លួន តំណាងរាស្ត្រ ក្នុងអភ័យឯកសិទ្ធិ
គឺ វា ខុស នឹងរដ្ឋធម្មនុញ្ញ កម្ពុជា។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ ក្រសួង មហាផ្ទៃ អះអាង ថា, ការចាប់ខ្លួននេះ
គឺ ដោយបទល្មើស ជាក់ស្តែង និងមាន ចេតនា «ញុះញង់ ឲ្យមាន ចលាចល ក្នុងសង្គម» និង «ការរើសអើង ជាតិសាសន៍»។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សជំទាស់មណ្ឌលសៀមរាប ដែលធ្លាប់តស៊ូមតិរឿងផែនទីនឹងព្រំដែនកម្ពុជាវៀតណាមត្រូវបាន ចាប់ខ្លួននាពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប គឺមិនបានប៉ុន្មានម៉ោងក្រោយពេលដែលលោកវិលចូលកម្ពុជាវិញ។ តំណាងរាស្ត្ររូបនេះត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានប្រឆំាង ភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃច័ន្ទ មុនពេលបញ្ជូនបន្តទៅតុលាការក្រុងភ្នំពេញ ភ្លាមៗនាថ្ងៃដដែលនោះ ដើម្បីធ្វើការសាកសួរបន្តទៀត។
គណបក្សសង្គ្រោះជាតិ បានហៅការចាប់ខ្លួនលោក អ៊ុំ សំអាន ថាជា «ទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ដែលត្រូវបានការពារដោយច្បាប់និងរដ្ឋធម្មនុញ្ញ» កម្ពុជា មាត្រា៨០។ នេះបើតាមសេចក្តីថ្លែងការណ៍ដែល VOA បានទទួលនាថ្ងៃច័ន្ទ។ លិខិតដដែលក៏បានសុំឲ្យអាជ្ញាធរនិងរដ្ឋាភិបាលកម្ពុជាដោះលែង តំណាងរាស្ត្រ អ៊ុំ សំអាន ជាបន្ទាន់ ហើយលោកមិនគួរត្រូវបានគេចាប់ខ្លួនឃុំដោយលោកគ្រាន់តែ «សម្តែង យោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញ មុខងារ របស់ខ្លួន» នោះទេ។
លោក យឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យ នៃគណបក្ស សង្គ្រោះជាតិ បានប្រាប់ VOA ថា៖
«មានតែ ការតស៊ូ តាមផ្លូវច្បាប់ទេ ដើម្បី ធ្វើម៉េច ឲ្យរដ្ឋាភិបាល ដោះលែងគាត់, ព្រោះ អាជ្ញាធរ ដែលពាក់ព័ន្ធ ចាប់ខ្លួនគាត់ហ្នឹង គឺចាប់ដោយខុសច្បាប់រដ្ឋធម្មនុញ្ញ ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ពីព្រោះគាត់ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មានអភ័យឯកសិទ្ធិ។ ហើយចាប់យ៉ាងដូច្នោះគឺជាការរំលោភលើរដ្ឋធម្មនុញ្ញ ដែលគណបក្សកាន់អំណាចហ្នឹងត្រូវតែដោះលែងគាត់ ត្រូវតែដោះស្រាយរឿងបញ្ហាហ្នឹងបាទ!»
លោកបន្តថា គណបក្សកាន់អំណាចមិនគួរចាប់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន នោះទេ ដោយលោកគ្រាន់តែរិះគន់រឿងព្រំដែននឹងការប្រើប្រាស់ផែនទីនោះ។
យ៉ាងណាក៏ដោយ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទាត់ចោលការលើកឡើងរបស់គណបក្ស សង្គ្រោះជាតិ ដោយថ្លែងថា លោក អ៊ុំ សំអាន ប្រើពាក្យញុះញង់ដែលបង្កឲ្យមានចលាចលក្នុងសង្គមនិងអាចឈានដល់ សង្គ្រាមស៊ីវិលដូចកាលឆ្នាំ ១៩៧០។
អ្នកនាំពាក្យរូបនេះ ថ្លែងប្រាប់ VOA ថា៖
«បាទ! ដូច នែបងប្អូន អ្នកស្តាប់ វិទ្យុ VOA បានឮ ពាក្យពេចន៍ របស់គាត់ មុនពេល ចាប់ខ្លួន តាំងពីគាត់ នៅក្នុងប្រទេស, ហើយ និងទៅសហរដ្ឋ អាមេរិក។ ពាក្យពេចន៍ ទាំងអស់ហ្នឹង គឺ គ្មាន អីទេ។ បើ យើង សរុបមក គឺ ជាពាក្យ ញុះញង់ ដើម្បី បង្កឲ្យមានអសន្តិសុខនៅក្នុងសង្គមរបស់យើងណឹង។ ទី១, គឺ ថា និយាយយ៉ាងម៉េច គឺ ឲ្យប្រជាពលរដ្ឋហ្នឹង ផ្តោតទៅលើអ្វី ដែលគាត់ ចង់បាន គឺ ថា ខឹងសម្បារ ទៅលើ ការបាត់ទឹក បាត់ដី ផែនទីក្លែងក្លាយ ដែលរដ្ឋាភិបាល បានប្រើអ៊ីចឹង។ គាត់ ចង់បានអញ្ចឹង។ ដូច្នោះ យើង យល់ថា, នេះ គឺ ជាពាក្យ ញុះញង់ ដើម្បី ធ្វើឲ្យចលាចល ក្នុងសង្គម ជាតិ ទាំងមូល, ហើយ បង្ក ឲ្យទៅមាន អសន្តិសុខ ជាតិ។»
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា៖
«ទី២, គឺ ដូចយើងដឹង ទាំងអស់គ្នា, គាត់ បានប្រើពាក្យ ប្រកាន់ពូជសាសន៍ ដែលពាក្យនេះ យើង ធ្លាប់បាន រងគ្រោះ តាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ដែលធ្វើ ឲ្យយើង ធ្លាក់ក្នុងភ្លើង សង្គ្រាម។ បាទ! អញ្ចឹង បានយើង បានធ្វើ ការចាប់ខ្លួនគាត់។ សរុបមក គឺអ្វី ដែលគាត់ បានធ្វើហ្នឹង គឺ មិនខុស ពីពិរុទ្ធជន ដែលយើង ធ្វើហ្នឹង ជាមួយ លោក ហុង សុខហួរ នោះទេ។ ហើយ យើង នឹងបញ្ជូនគាត់ ទៅកាន់តុលាការ ដើម្បី វិនិច្ឆ័យ តាមអ្វី ដែលគាត់ បានប្រព្រឹត្ត។»
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថា លោកមើលមិនឃើញពីលើបទល្មើសជាក់ស្តែងដូចអ្វីដែលអាជ្ញាធរបានលើក ឡើងនោះទេ ដោយលោក អ៊ុំ សំអាន គ្រាន់តែធ្វើការបញ្ចេញមតិផ្ទាល់ខ្លួនទាក់ទិននិងរឿងផែនទីនឹង ព្រំដែនកម្ពុជានោះ។
«បាទ! អត់មានអីជាក់ស្តែង។ មានបទល្មើសអី។ បើគាត់ថា៖ ទេ! ឥឡូវគាត់ថាផែនទីហ្នឹងត្រឹមត្រូវ ហើយគណបក្សកាន់អំណាចរដ្ឋាភិបាលថា ផែនទីហ្នឹងមិនត្រឹមត្រូវ។ អ៊ីចឹងយើងជជែកគ្នាទៅ យើងបកស្រាយបំភ្លឺរៀងៗខ្លួនទៅ ពីព្រោះវាពាក់ព័ន្ធនឹងរឿងជាតិទេតើ វាមិនទាក់ទងទៅហ្នឹងផលប្រជយោជន៍ផ្ទាល់ខ្លួនរបស់អ្នកណា។ ម៉េចក៏យើងចាំបាច់ប្រើប្រាស់ដល់ទៅមធ្យោបាយបែបហ្នឹង។ ហ្អាហ្នឹងវាមិនល្អទាល់តែសោះចំពោះវប្បធម៌របស់យើង។»
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិឲ្យដឹងថា មកដល់ពេលនេះមានសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិយ៉ាងហោច ណាស់១៦នាក់ហើយដែលត្រូវបានឃុំឃាំងទាក់ទិននឹងបាតុកម្មនិងព្រំដែន កម្ពុជាវៀតណាម រួមទាំងលោក ហុង សុខហួរ។ សមាជិកព្រឹទ្ធសភារបស់គណបក្សជំទាស់លោក ហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញចាប់ខ្លួនក្នុងខែសីហា កន្លងទៅ ទាក់ទិននឹងការក្លែងបន្លំឯកសាររឿងផែនទី។ ក្នុងពេលនោះដែរ លោក អ៊ុំ សំអាន ដែលសកម្មក្នុងការតស៊ូមតិរឿងផែនទីនិងព្រំដែន បានចាកចេញពីប្រទេសកម្ពុជាក្នុងដំណើរស្វែងរកការណ៍ពិតរឿងផែនទី កម្ពុជានោះ។
នាថ្ងៃច័ន្ទនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឲ្យដឹងផងដែរថា អាជ្ញាធរកម្ពុជានឹងធ្វើរបាយការណ៍ស្តីពីបទល្មើសនិងការចាប់ខ្លួន លោក អ៊ុំ សំអាន ទៅកាន់រដ្ឋសភាជាតិដើម្បីសុំការអនុញ្ញាតិបន្តនីតិវិធីច្បាប់ បន្ថែម។
អ្នកនាំពាក្យរដ្ឋសភាជាតិ លោក ឡេង ប៉េងឡុង បានប្រាប់ VOA នារសៀលថ្ងៃច័ន្ទថា សភាជាតិនឹងបើកអង្គប្រជុំរបស់ខ្លួននាថ្ងៃអង្គារខាងមុខដើម្បី បោះឆ្នោតសម្រេច ថាតើគួរឲ្យផ្អាករឿងក្តីរបស់លោក អ៊ុំ សំអាន ឬយ៉ាងណា៕

No comments:
Post a Comment