ក្រសួង បរិស្ថាន ណែនាំ ទេសចរ ទៅលេង ខេត្តកែប ផ្អាកងូតទឹក និងបរិភោគ គ្រឿងសមុទ្រ
RFA / វិទ្យុ អាស៊ី សេរី | ១ មេសា ២០១៦
ទិដ្ឋភាពនៅសមុទ្រក្នុងក្រុងកែប ខេត្តកែប កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ Photo provided
ក្រសួង បរិស្ថាន ណែនាំ ឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរ ទៅលេង នៅខេត្ត កែប ប្រុងប្រយ័ត្ន ដោយផ្អាក ការចុះ ងូតទឹកសមុទ្រ និងបរិភោគ គ្រឿងសមុទ្រ ក្នុងភូមិសាស្ត្រ ខេត្តនេះ មួយរយៈ បន្ទាប់ ពីទឹកសមុទ្រ ក្នុងតំបន់នោះ ប្រែពណ៌ ទៅជាបៃតង។
សេចក្ដីប្រកាស ព័ត៌មាន របស់ ក្រសួង បរិស្ថាន ផ្សព្វផ្សាយ នៅថ្ងៃ ទី២ ខែមេសា ឲ្យដឹងថា, មន្ត្រី នៃអគ្គនាយកដ្ឋាន បានចុះ ទៅដល់ ខេត្តកែប និងបានយក សំណាកទឹក សមុទ្រ ដែលប្រែ ជាពណ៌ បៃតងនោះ ដើម្បី វិភាគ នៅមន្ទីរ ពិសោធន៍។ ការសន្និដ្ឋាន បឋម ឲ្យដឹងថា, បញ្ហានេះ កើតឡើង ដោយការ កើនឡើង កម្រិតជាតិស្លែ ខុសប្រក្រតី ដែលអាចបណ្ដាល ឲ្យប៉ះពាល់ ដល់សុខភាព មនុស្ស និងសត្វ។
ក្រសួង បរិស្ថាន បន្តតាមដាន បញ្ហានេះ, ហើយ នឹងជូនដំណឹង បន្តទៀត ពីបញ្ហានេះ៕
No comments:
Post a Comment