Paris Peace Accords 23 Oct. 1991

Wednesday, April 6, 2016

Human Rights Watch រិះគន់​ច្បាប់​សហជីព​ និង​ការ វាយដំ ​អ្នកតវ៉ា | HRW condemns union law, attacks on protesters

Human Rights Watch រិះគន់​ ច្បាប់​សហជីព​ និង​ការ វាយដំ ​អ្នកតវ៉ា

លោក​ Phil Robertson​ នាយករង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ពីទី​ក្រុង​បាងកក​ ​ដែល​ចេញ​នា​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​អនុម័ត​ច្បាប់​ស្តីពី​សហជីព​គឺ​ ​«ផ្ទុយ​ពីស្តង់ដារ​អន្តរជាតិ​ ​ដែល​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​ការងារ​​ក្នុង​ប្រទេស​ កម្ពុជា»។
អ្នកស្រី ​យ៉ាង​ សោភ័ណ្ឌ​​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា ផ្ទុះ​ហិង្សាជាមួយ​សមត្ថកិច្ច​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ​នៅ​មុខ​រដ្ឋសភា​ជាតិ​នៅ​ព្រឹកថ្ងៃច័ន្ទនេះនៅ​ពេលតំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​នៅ​ខណៈពេល​តំណាងរាស្រ្ត​មកពី​គណបក្ស​​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​កំពុង​អង្គុយ​នៅ​អង្គប្រជុំ​សភា។ (ឡេង ឡែន/VOA)
អ្នកស្រី ​យ៉ាង​ សោភ័ណ្ឌ​​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា ផ្ទុះ​ហិង្សាជាមួយ​សមត្ថកិច្ច​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ​នៅ​មុខ​រដ្ឋសភា​ជាតិ​នៅ​ ព្រឹកថ្ងៃច័ន្ទនេះនៅ​ពេលតំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​ អនុម័ត​ច្បាប់​សហជីព​នៅ​ខណៈពេល​តំណាងរាស្រ្ត​មកពី​គណបក្ស​​កាន់​អំណាច​និង​ គណបក្ស​ប្រឆាំង​កំពុង​អង្គុយ​នៅ​អង្គប្រជុំ​សភា។ (ឡេង ឡែន/VOA)

នា​ថ្ងៃ​អង្គារ​នេះ​ អង្គការ​ ឃ្លាំ​មើល ​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ និង​សហជីព ​ក្នុង​ស្រុក​ បានថ្កោល​ទោស ​ចំពោះ​ ការ​បង្ក្រាប​ ដោយ​អំពើ​ហិង្សា​ លើ​តំណាង​ សហជីព​ ជាង​ ១០០​នាក់ ​ដែល​ព្យា​យាម ​ប្រមូល​ផ្តុំ​គ្នា​ ក្បែ​រដ្ឋ​សភា​ ​តវ៉ា​ ចំពោះ ​ការ​អនុម័ត​ សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី​ សហជីព កាល​ពី​ព្រឹក​ ថ្ងៃ​ច័ន្ទ​ កន្លង​ទៅ។
យ៉ាង​ហោច​ណាស់​ មាន​តំណាង ​សហជី​ព ​ពីរ​រូប ​បាន​រង​របួស ជា​ទម្ងន់​ ​ក្រោយ​ពេល ក្រុម​សន្តិសុខ​ និង​មន្ត្រី​ ប៉ូលិស​ ស្លៀកពាក់​ ឯក​សណ្ឋាន ប្រមាណ​ ២០០នាក់​ មាន​ការ​ប៉ះ​ទង្គិច​ ជា​មួយ ​ក្រុម​តំណាង​ សហ​ជីព​ នាព្រឹក​ថ្ងៃ​ច័ន្ទ​ កន្លង​ទៅ។ ​ ពេល​ ដែលក្រុម​ តំណាង​ សហជីព​ បាន​ព្យាយាម ធ្វើការ​តវ៉ា ឲ្យ​សភា​ជាតិ​ លើក​កិច្ច​ប្រជុំ ​របស់​ខ្លួន​ ​និង​ទទួល​យក​ សំណើ ​កែ​ប្រែ​ សេចក្តី​ព្រាង​ច្បាប់​ សហជីព​ ​ដែល​ពួកគេ ​អះអាង​ថា​ មាន​ការរឹតត្បិត​ លើ​សិទ្ធិ​ផង​ខ្លួន ​នោះ, ​សេចក្តី​ ព្រាង​ច្បាប់​ ស្តីពី​ សហជីព​ ដ៏​ចម្រូង​ចម្រាស​ នេះ ​ត្រូវ​ អនុម័ត​ ដោយ​គ្មាន​ ការ​កែប្រែ។​

តំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីពនៅ​មុខ​រដ្ឋសភា​ជាតិ​នៅ​ព្រឹកថ្ងៃច័ន្ទនេះនៅ​ពេល​នៅ​ខណៈពេល​តំណាងរាស្រ្ត​មកពី​គណបក្សកាន់​អំណាច​និង​គណបក្ស​ប្រឆាំង​កំពុង​អង្គុយ​នៅ​អង្គប្រជុំ​សភា។ (ឡេង ឡែន/VOA)
តំណាង ​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីពនៅ​មុខ​ រដ្ឋសភា​ជាតិ​នៅ​ព្រឹកថ្ងៃច័ន្ទនេះនៅ​ពេល​នៅ​ខណៈពេល​តំណាងរាស្រ្ត​មកពី​ គណបក្សកាន់​អំណាច​និង​គណបក្ស​ប្រឆាំង​កំពុង​អង្គុយ​នៅ​អង្គប្រជុំ​សភា។ (ឡេង ឡែន/VOA)



លោក​ Phil Robertson​ នាយករង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ពីទី​ក្រុង​បាងកក​ ​ដែល​ចេញ​នា​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​អនុម័ត​ច្បាប់​ស្តីពី​សហជីព​គឺ​ ​«ផ្ទុយ​ពីស្តង់ដារ​អន្តរជាតិ​ ​ដែល​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​ការងារក្នុង​ប្រទេស​ កម្ពុជា»។​ លោក​ ​Phil Robertson ​ក៏​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​ មក​លើ​អ្នក​ប្រមូល​ផ្តុំ​កាល​ពីព្រឹក​ថ្ងៃ​ច័ន្ទ​ផង​ដែរ។

លោក​បន្ថែម​ថា​៖​ ​«ក្នុង​វីដេអូ​បានបង្ហាញ​ថា​ក្រុមប៉ូលិស​បាន​វាយដំ​ ​លើ​សកម្ម​ជន​សហជីព​ដែល​ធ្វើការ​ ​តវ៉ា​ដោយ​សន្តិវិធី​ ​ប្រឆំាង​នឹង​ច្បាប់​ដែល​បង្ហាញ​ថារដ្ឋា​ភិបាល​ចង់​ដាក់​គំនាប​លើ​សិទ្ធិ​ ការងារ។ ​ម្ចាស់​ជំនួយ​និង​ម្ចាស់​ផលិតផល​ខោអាវ​ស្បែក​ជើង​ម៉ាក​ល្បី​ៗ​ គួតែ​ ធ្វើ​ការ​ថ្កោលចំពោះ​សកម្មភាព​ដែល​គ្មាន​ច្បាប់ទម្លាប់​ ដោយ​ការ​ប្រើប្រាស់​កម្លាំង​បាយ​នេះ​ ​នឹង​គួរ​តែជំរុញ​ឲ្យ​មាន​គណនេយ្យភាព​ផង​ដែរ។​»

ការ​លើក​ឡើង​របស់​លោក​ ​Phil Robertson​ ត្រូវ​បាន​សាទរ​ ​ដោយ​ក្រុម​សហជីព​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​ទាមទា​ឲ្យ​មាន​ការ​បកស្រាយ​ទាក់ទិន​នឹង​អំពើ​ហិង្សា​នា​ថ្ងៃ​ ច័ន្ទ​កន្លង​មក។​

លោក​ ​វ៉ន ​ពៅ​ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ហៅ​កាត់​ថា IDE​A​ ដែល​បានស្ថិត​ក្នុង​ហេតុ ការ​ណ៍​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ​បាន​ប្រាប់​VOA​ថា​៖ ​«ទាក់​ទង​ទៅ​នឹង​ចំណុច​នេះគឺយើង​មិ្សលមិញ​ គឺ​យើង​បាន​ស្នើ​ទៅ​ស្ថា​ប័ន​ជាតិ​និង​អន្តរជាតិ​ ដូច​ជា​អង្គការ​ILO ​អ្នក​បញ្ជារ​ទិញ​ ក៏ដូច​សហជីព​អន្តរជាតិ​ដែល​ជាដៃ​គូ​របស់​យើង​ ​ឲ្យ​ជួយ​ជំរុញ​ ​ឲ្យ​រដ្ឋាភិបាល​ ​ផ្តល់​យុត្តិធម៌​សម្រាប់​ព្រឹតិ្ត​ការណ៍​មិ្សលមិញ​ផង​ដែរ​។​ ​ហើយ​យើង​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​ឲ្យ​យក​អ្នក​ដែល​ប្រព្រឹត្ត​ក្នុង​ហេតុការណ៍​មិ្សលមិញ​មក​ដាក់​ទោស​ផង​ ដែរ។»

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ឡុង ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ ​បាន​ថ្លែង​ថា​ការធ្វើ​បាតុ​កម្ម​របស់​ក្រុម​សហ​ជីព​នាព្រឹក​ថ្ងៃ​ច័ន្ទ​គឺ​ មិនមាន​ច្បាប់​អនុញ្ញាត។​ ​អ្នក​នាំពាក្យ​រូប​នេះ​ក៏ចោទ​ថា​តំណាង​សហជីព​គឺ​ជា​អ្នក​ចាប់ផ្តើម​អំពើ​ ហិង្សា​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មុន។​

«ខ្ញុំ​គិត​ថា​វា​គ្មាន​ហេតុ​ផល​អ្វី​ដែល​ ​អាជ្ញាធរ​ ​ដែល​គាត់​ទៅ​ ​ដែល​នៅ​សុខៗ​គាត់​ត្រូវ​ទៅ​ប្រើ​អំពើ​ហិង្សា​។​ វា​អត់​មាន​អ្វី​ទេ​ បើ​វា​មិន​មាន​ការ​ប្រទ្រុស្តរាយ​កើត​ឡើង​នោះ​ទេ។»

យោង​តាម​ថ្លែង​សេចក្តី​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន ​ឃ្លាំ​មើល​ ​ការ​ប៉ះទង្គិច​នាព្រឹក​ថ្ងៃ​ច័ន្ទបាន​រៀប​រាប់​ថា​ ​លោក​ ស៊ុត ចិត្ត​ ​ដែល​មក​ពី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​(CUMW)​ ​ត្រូវ​បាន​សន្តិសុខ​ដេញ​ ​និង​វាយ​ឲ្យ​របួស​ត្រង់​ក្បាល។​ ​លោក​ ជា ឧត្តម ​ដែល​មក​ពី​សហ​ជីព​ដូចគ្នា​ ក៏​បាន​រង​របួស​ផង​ដែរ​នៅ​ពេល​ព្យាយាម​ជួយ​លោក​ ស៊ុត ចិត្ត។​ ​សេចក្តី​ថ្លែង​ការ​ណ៍​ដដែល​បន្តថា​ ​នគរបាល​ដែល​ឈរ​ក្បែរ​នោះ​មិន​បាន​ធ្វើអ្វី​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​នោះ​ ទេ។

ស្រប​គ្នា​នោះ​ដែរ លោក​ ​អាត់ ធន់​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​ហៅ​កាត់​ថា​ ​C-CAWDU​ ​ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ​បាន​បញ្ជាក់​ថា​ក្រុម​សន្តិសុខ​ក្នុង​ ឯក​សណ្ឋាន​បាន​ប្រើ​កម្លាំង​រុញ​ច្រាន​ ក្រុម​សហជីព​ដែល​បាន​ប្រមូលផ្តុំ​។

យ៉ាង​ណា​ក៏​ដោយ ​រដ្ឋ​សភាជាតិ​បាន​ធ្វើ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នេះ​ ​ដោយ​គ្មាន​ការ​កែ​ប្រែ។​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​រដ្ឋ​សភាជាតិ​ ​ដែល​ចេញ​ផ្សាយ​នា​ល្ងាច​ថ្ងៃ​ច័ន្ទ​ ​ឲ្យ​ដឹង​ថា​ ​តំណាង​រាស្ត្រ​ចំនួន​ ​៦៧រូប​នៃ​ចំនួន​ ​៩៨​រូប​ដែល​មាន​វត្តមាន​ ​បាន​លើក​ដៃ​អនុម័ត ​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ មុន​ពេល​បញ្ចប់​អង្គ​ប្រជុំ​របស់​ខ្លួន​នា​ថ្ងៃ​ច័ន្ទ។​ ​

ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​ដែល​មាន១៧​ជំពូក​នឹង​ ១០០មាត្រា​ ​បាន​ទទួល​រង​ការរិះគន់​ពី​សហជីព​ ​និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ចំពោះ​ការ​រឹតត្បិត​ ​សិទ្ធិ​របស់​ ​សហជីព​នឹង​ ការ​បង្កើត​សហជីព​ជា​ដើម។​ ​អង្គការ​ពលកម្ម​អន្តរជាតិ​ILO​បានបញ្ជាក់​ពីក្តី​បារម្ភ​របស់​ខ្លួន​ ​ភ្លាមៗ​បន្ទាប់​ពី​ការ​អនុម័ត​នា​ថ្ងៃ​ច័ន្ទ​ថា​រដ្ឋសភា​កម្ពុជា​មិនបាន​ បញ្ចូល​មតិ​របស់​ខ្លួន​ចូល​ក្នុង​សេចក្តី​ព្រាង​នោះ​ទេ។​

​ទាក់​ទិន​នឹង​បញ្ហា​នេះ​ដែរ​តំណាង​សហជីព​ថា​នៅ​តែ​បន្ត​សកម្មភាព​ដើម្បី ​ទាមទា​បន្ត​ទៀត​ឲ្យ​មាន​ការ​បញ្ចូល​មតិ​យោបល់​របស់​ផង​ខ្លួន​ ​ស្របពេល​ដែល​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធ​សភា​ នាពេល​ដ៏​ខ្លី​ខាង​មុខ​ ​ដើម្បី​ពិនិត្យ​បន្ត​ទៀត​មុន​ពេល​ឡាយ​ព្រះហស្ថ​លេខា​ដោយ​ព្រះ​មហាក្សត្រ​ ខ្មែរ​ឲ្យ​ចូល​ជា​ច្បាប់​ពេញ​លេញ។​

លោក​ ​អាត់ ធន់​ ​បញ្ជាក់​ប្រាប់​VOA​នា​ថ្ងៃ​អង្គារ​នេះ​ថា​៖​ «​ហ្នឹង​យើង​ចុង​ក្រោយ​ចាំ​មើល​ការ​អនុវត្ត​មើល​ ​បើ​ខុស​កន្លែងណា​ ​មាន​តែ​យើង​ស្នើ​ឲ្យ​គេ​ធ្វើវិសោធន​កម្ម​ឡើង​វិញ​ ​ហើយ​បើ​គេ​មិន​ស្នើ​ ហើយ​រឿង​នោះ​វា​ធំ​ គឺ​វា​មានអ្វី​ មាន​តែ​ធ្វើការ​តវ៉ា​ឡើង​វិញ​ហ្នឹង​ ​មាន​តែ​អីចឹង។​ ​វា​អត់​មាន​អ្វីក្រៅ​ពី​ហ្នឹង​ទេ​ ​ព្រោះ​សហជីព​។ ​មាន​អ្វី​បើ​បិទ​សិទ្ធិទាំង​អស់​ ​ធ្វើអ្វី​ ក៏​មិន​បានៗ​ ​មាន​តែកូដ​កម្ម ​ចាប់​ចិត្ត​ទៅ​ហ្អា​ហ្នឹង​ មិន​ដឹង​ធ្វើ​ម៉េច។​ ចុង​ក្រោយ​ហើយ​ហ្អា​ហ្នឹង។​»

VOA​ មិន​អាច​ទំនាក់​ទំនង​សុំ​សេច​ក្តី​អធិប្បាយ​ពីមន្ត្រី​នៃ​ក្រសួង​ការងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​បាន​ទេ​នា​ថ្ងៃ​អង្គារ។

​ដោយ​ឡែក​ ​លោក​ អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ​បាន​ប្រាប់​រដ្ឋ​សភា​ក្នុង​ពេល​ប្រជុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​ ចម្រូង​ចម្រាស​ ​នា​ថ្ងៃ​ច័ន្ទ​ ​ថា​អ្នក​ដែល​មិន​ពេញ​ចិត្ត​និង​ធ្វើ​ការ​តវ៉ា​លើ​ច្បាប់​ស្តីពី​សហជីព​នេះ​ គឺ​មាន​ចំនួន​តិចតួច​ បើធៀប​នឹង​អ្នកគាំទ្រ​នោះ​ ​ហើយ​ច្បាប់​នេះ​គឺ​ធ្វើឡើង​ស្រប​តាម​បទដ្ឋាន​អន្តរ​ជាតិ​ផង​ដែរ៕



No comments:

Post a Comment