[Fancy footwork there, Fellas!]
លោក ហ៊ុន សែន ពេញចិត្ត នឹងបទ «ញី កែងជើង» ដោយសារ ជាចង្វាក់ បង្កើត ដោយកូនខ្មែរCee Pee Pee


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះបានថ្លែងថាលោកពេញចិត្តនឹងបទ «ញី កែងជើង» ដោយសារបទចម្រៀងនេះជាស្នាដៃរបស់កូនខ្មែរ។
ក្នុងពិធីសម្ពោធរោងចក្រស្ករសនៅខេត្តព្រះវិហារ លោក ហ៊ុន សែន បានថ្លែងថាមូលហេតុដែលលោកពេញចិត្តនឹងបទចម្រៀងនោះ ដោយលោកថានេះ «ជាចង្វាក់មួយដែលកូនខ្មែរបានកសាងឡើង។» មួយរយៈ ចុងក្រោយនេះ លោក ហ៊ុន សែន បានលើកឡើងជាបន្តបន្ទាប់ពីបទញីកែងជើងនេះ។ នៅពេលលោកចូលរួមអង្គរសង្រ្កាន្តនៅខេត្តសៀមរាបពេលចូលឆ្នាំខ្មែរ លោកក៏បានរាំលេងនឹងចង្វាក់ញីកែងជើងនេះផងដែរ។
អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បទ «ញី កែងជើង» របស់អ្នកនាង ពេជ្រ សោភា និងលោកដេវីត ត្រូវគេកត់សម្គាល់ថាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងការរាំកម្សាន្ត។ យុវវ័យភាគច្រើនបានសរសើរនៅលើទំព័រហ្វេសប៊ុករបស់នាងថានេះជាបទដែលនិពន្ធដោយសារខ្មែរ ហើយមានកម្រិតទាក់ទាញស្រទាប់មហាជនមិនធ្លាប់មានពីមុនមក ទាំងចង្វាក់ភ្លេង ក្បាច់រាំ និងអត្ថន័យចាប់តាំងពីបានចេញលក់។ ប៉ុន្តែនៅក្នុងចំណោមនោះក៏មានអ្នកចេញមុខរិះគន់ និងប្រកាសយ៉ាងក្ដែងៗថា នោះជាបទចម្លងពីថៃ និងខ្លះថាចម្លងពីបទផ្សេងពីថៃ ដែលគ្រាន់តែកាឡៃសាច់ភ្លេងហើយយកមកអួតថាជាបទនិពន្ធថ្មីផងដែរ។
យ៉ាងណាក៏ដោយ ម្ចាស់បទនាង ពេជ្រ សោភា ត្រូវគេឃើញចេញមុខការពារម្ដងហើយម្ដងហើយទៀត និងបានទទូចឲ្យអ្នករិះគន់ឲ្យផ្ញើតំណភ្ជាប់ (Link) បទចម្រៀងបរទេសណាមួយដែលសង្ស័យថាមានចង្វាក់ ឬក្បាច់រាំដូចគ្នានឹងបទរបស់នាង៕
Ai Yai Yai!!! Samd(ach) Dech(O) looks real good there Samd(ach)!
ReplyDeleteAs for the song [ញី កែងជើង] itself, perhaps "quell with heel" may be more appropriate or politically correct, personnally...
Ms. KD, Khmer's language may not be in [that] crisis as mentioned, but rather the users/speakers/writers that don't have a clue about it...e.g កែងជើង is not កជើង [heel is not ankle] agreed?
ខាល
Hopefully Samdech Decho can do...
ReplyDeletehttps://www.youtube.com/watch?v=luCWKBh6vMM