Paris Peace Accords 23 Oct. 1991

Tuesday, April 5, 2016

លោក ហ៊ុន សែន បញ្ជា ឲ្យ​ចាប់ខ្លួន ​មន្រ្តី រដ្ឋបាល ​​ដែល​លោក​ ថា, បក្សនយោបាយ ​​​ប្រើ ជារនុកក្នុង​ | Hun Sen orders arrest of officials who he says political parties are using as embeds to malign image of govt

លោក ហ៊ុន សែន បញ្ជា ឲ្យ​ចាប់ខ្លួន ​មន្រ្តី រដ្ឋបាល ​​ដែល​លោក​ ថា, បក្សនយោបាយ ​​​ប្រើ ជារនុកក្នុង​

VOD / វីអូឌី |៥ មេសា ២០១៦​  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

 
លោក​ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បាន​បញ្ជា ​ឲ្យ​ចាប់ខ្លួន​ មន្រ្តីរដ្ឋបាល មួយចំនួន ដែល​លោក​ ថា ​ជាមនុស្ស​ ដែលត្រូវ បានប្រើ​ ដោយ​បក្ស​នយោបាយ ​មួយចំនួន ដើម្បី​ បង្ខូចកេរ្តិ៍ឈ្មោះ របស់​​ រដ្ឋាភិបាល។​

ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារ រដ្ឋបាលថ្មី របស់ សាលារាជធានី ភ្នំពេញ, លោក ហ៊ុន សែន បាន​ថ្លែង​ ថា, ​​មនុស្ស​មួយចំនួន​ តែ​ប៉ុណ្ណោះ ​នៅ​តាម ​រដ្ឋបាល សាធារណៈ ​ដែល​ធ្វើ ​ឲ្យ​ខូចឈ្មោះ ​របស់ ​រដ្ឋាភិបាល, ហើយ​ មន្រ្តីទាំងនោះ​ ជា​មនុស្ស​ របស់​ បក្ស​នយោបាយ​ ផ្សេង។​

លោក​ មានប្រសាសន៍ ថា៖ «កន្លែង​ខ្លះ ​មន្រ្តី​ ១ពាន់នាក់, មានមន្រ្តី តែ ​បួន-​ប្រាំ នាក់ទេ ដែលខិលខូច។  ប៉ុន្តែ​ វា​ ធ្វើ ​ឲ្យ​ខូច មន្រ្តី ១ពាន់នាក់។  មិន​មែន​ មន្រ្តីយើង​ ខូចច្រើន​ ជាងល្អទេ។   ភាគច្រើន ល្អ, ធ្វើការ ត្រឹមត្រូវ។   ប៉ុន្តែ​ មួយចំនួន​ តូច ណានោះ​ មានចេតនា រុញ ឲ្យខ្លោច, រោច ​ឲ្យ​ឆៅ។  ហើយ តាមការ ស្រាវជ្រាវ​ខ្លះ គឺ ជា​មនុស្ស​ របស់ បក្ស​ផ្សេង។  គេ ចង់ធ្វើរឿងហ្នឹង ដើម្បី​ ឲ្យ​រដ្ឋបាល ​របស់យើង ខូចឈ្មោះ។»

លោក ហ៊ុន សែន ​បញ្ជាក់បន្ថែម​ថា៖ «អញ្ចឹង ​បាន​ រដ្ឋបាលសាធារណៈ​មិន​មែនជា​របស់បក្សនយោបាយ​​ណាមួយទេ ប៉ុន្តែ​មានបក្ស​នយោបាយ​ខ្លះបានប្រើប្រាស់នូវមនុស្ស​ដែល​ ខ្លួនចាត់តាំងបាននៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីបំផ្លាញ​កេរ្តិ៍ឈ្មោះនៃ​មន្រ្តីរដ្ឋបាលសាធារណៈ។ ខ្ញុំសូមស្នើ​ឲ្យ​មន្រ្តីដែល​ល្អៗ ចាប់ខ្លួនអាមនុស្សហ្នឹងដើម្បីផ្តន្ទាទោស​ ហើយ​លាង​សង​ស្អាតភាពស្អាតស្អំសម្រាប់យើងវិញ​។​»

លោកនាយករដ្ឋមន្រ្តីមិន​បាន​បញ្ចេញឈ្មោះមន្រ្តីទាំងនោះនិង​គណបក្ស​នយោបាយ​ ណាមួយ​នោះទេ។​ លោកក៏​​បាន​បញ្ជាឲ្យ​មន្រ្តី​របស់ខ្លួន​ធ្វើ​ការងារ​សេវា​តម្រូវ​ការ​ឲ្យ​ បានល្អនិង​ឆាប់រហ័ស​ដល់ប្រជា​ពលរដ្ឋ។​លោក​ ហ៊ុន សែន ថ្លែង​បែប​នេះ​ស្រប​ពេល​ដែល​មាន​ការ​រុះរើ​គណៈរដ្ឋមន្រ្តី ដែល​ក្នុង​នោះ​មាន​ការបញ្ចប់តំណែង​​រដ្ឋមន្រ្តី​បីរូប​និ​ង​ផ្លាស់ប្តូរ​ ការដឹកនាំ​រដ្ឋមន្រ្តីចំនួន​៥រូប។

អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន មិន​ទទួល​ស្គាល់​ដែល​លោកថា​ «មន្រ្តីរដ្ឋបាល ច្រើន​ ដែល​ខូចខិល»។  លោក​ មានប្រសាសន៍ថា៖ «ទីមួយ, មន្រ្តីរដ្ឋបាល គឺ ខូចច្រើន, មិនមែន តិច បែបហ្នឹងទេ, មិនមែន ៥ទេ។  ទីពីរ, កុំ បន្ទោស​ អ្នកដទៃ។  គ្មាន នរណា ទៅធ្វើ អីណា បញ្ចូល​ ដូចគាត់ គិត នោះទេ។  ល្បែង​នយោបាយ ​បែប​ហ្នឹង គឺ​ ខ្ញុំ មើលទៅ​ គ្មាន អ្នកផ្សេង ប្រើទេ។  ការបន្ទោស​ អ្នកដទៃ គឺ ការអត់ទទួល ខុសត្រូវ, អត់ទទួលស្គាល់ នូវការពិត។  វា អាច​ធ្វើ​ ឲ្យអត់ឈាន​ ដល់​កំណែ​ទម្រង់ ពិតប្រាក ដដែល អាចល្អ សម្រាប់ ប្រទេស​ជាតិ៕»


No comments:

Post a Comment