Paris Peace Accords 23 Oct. 1991

Wednesday, April 6, 2016

នាយករដ្ឋមន្ត្រី​​ អ៊ីស្លង់​ លាលែង​ ពី​តំណែង​ នៅ​ពេល​ បែក​ធ្លាយ​ ថា​​ មានការ​វិនិយោគ​ នៅ​បរទេស | Iceland PM resigns when revealed his offshore investment account

នាយករដ្ឋមន្ត្រី​​ អ៊ីស្លង់​ លាលែង​ ពី​តំណែង​ នៅ​ពេល​ បែក​ធ្លាយ​ ថា​​ មានការ​វិនិយោគ​ នៅ​បរទេស 

រូបថតឯកសារ៖ នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីស្លង់ លោក Sigmundur David Gunnlaugsson ថ្លែង​ក្នុង​ពេល​ប្រជុំ​សភា​​កាល​ពី​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ២០១៦។ កាល​ពី​ថ្ងៃ​ចន្ទ​លោក​ថ្លែង​ថា​ លោក​នឹង​លាលែង​ពី​តំណែង។
រូបថតឯកសារ៖ នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីស្លង់ លោក Sigmundur David Gunnlaugsson ថ្លែង​ក្នុង​ពេល​ប្រជុំ​សភា​​កាល​ពី​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ២០១៦។ កាល​ពី​ថ្ងៃ​ចន្ទ​លោក​ថ្លែង​ថា​ លោក​នឹង​លាលែង​ពី​តំណែង។

នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ អ៊ីស្លង់​ បាន​លាលែង​ ចេញ​ ពី​តំណែង​ កាលពី​ថ្ងៃ​អង្គារ​ ដោយ​បាន ​ក្លាយ​ទៅ​ ជា​ជន​ទី​មួយ ដែល​រង​គ្រោះ​ ដោយសារ​ ការលាត​ត្រដាង​ ឱ្យ​ដឹង​ អំពី​ ឯកសារ​ ពី​ប្រទេស​ ប៉ាណាម៉ា​ ដែល​ភាសា​អង់គ្លេស​ ហៅ​ថា​ Panama Papers ​អំពី​ ការ​ធ្វើ​វិនិយោគ​ សម្ងាត់​ នៅ​ក្រៅ​ប្រទេស​ ដោយ​ក្រុម​ មនុស្ស​ មាន​ធនធាន ​ច្រើន, មានអំណាច,​ និង​ល្បី​ឈ្មោះ​ នៅ​ទូទាំង ​ពិភព​លោក។


លោក​ នាយក​រដ្ឋមន្ត្រី​ Sigmundur David Gunnlaugsson ​បាន​លាលែង​ចេញពី​តំណែង​នៅ​ក្រោយ​សំណុំ​ឯកសារ​ដែល​បាន​ត្រូវ​លេច​ឡើង​ចេញពី​ ក្រុមហ៊ុន​ខាង​ច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា​ បាន​បង្ហាញ​ថា​ ប្រពន្ធ​លោកគឺ​អ្នកស្រី​ Anna Sigurlaug Palsdottir មាន​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ប្រជុំកោះ ​British Virgin ​ដែល​មាន​ការ​តម្កល់​ប្រាក់​ជាង​៤លាន​ដុល្លារ​ គឺ​មាន​ច្រើន​ជាង​អ្វី​ដែល​ធនាគារ​របស់​ប្រទេស​នេះបាន​អនុញ្ញាត។

លោក ​Gunnlaugsson​ បាន​និយាយ​ថា​ ធនធាន​របស់​ប្រពន្ធ​លោក​នៅ​ក្រៅ​ប្រទេស​បាន​ត្រូវ​បង់​ពន្ធដារ​ក្នុង​ប្រទេស ​អ៊ីស្លង់​ ក៏​ប៉ុន្តែ​ពួក​អ្នក​ប្រឆាំង​នឹង​លោក​បានថ្លែង​ថា​ លោក​គួរ​ប្រាប់​ឱ្យ​ដឹង​អំពី​កម្មសិទ្ធិ​របស់​ប្រពន្ធ​លោក​លើ​ក្រុម​ហ៊ុន​ នេះ​ ពី​ព្រោះ​រដ្ឋាភិបាល​មាន​ទាក់ទិន​នឹង​ការ​ដោះស្រាយ​ការទាមទារ​ប្រឆាំង​នឹង​ ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ក្ស័យធន។

លោក​ Gunnlaugsson ​បានលា​លែង​ចេញ​ពី​តំណែង​នៅ​មុន​មានការ​បោះឆ្នោតមិន​ទុក​ចិត្ត​លោក​ ដែល​បាន​ត្រូវ​គ្រោង​នឹង​ធ្វើ​នៅ​ក្នុងសភា​ ហើយ​គណបក្ស​ជឿនលឿន​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Progressive Party​ ដែលជា​គណបក្ស​គ្រប់​គ្រង​ប្រទេស​បាន​តែង​តាំង​អនុប្រធាន​របស់បក្ស​គឺ​លោក ​Sigurdur Ingi Johannsson​ ឱ្យ​បន្តតំណែង​ជា​មេដឹកនាំ​ថ្មី​របស់​ប្រទេស​នេះ៕



No comments:

Post a Comment