One Woman’s Fight to Bring Commas to Khmer
The Cambodia Daily | 11 April 2016
លោកស្រី សេង ធារី ពុះពារ ជ្រោមជ្រែង ឲ្យមាន ការប្រើប្រាស់ សញ្ញាក្បៀស ក្នុងការសរសេរ ភាសាខ្មែរ | Ms. Theary Seng urges for the use of commas in
Khmer writing
| ១១ មេសា ២០១៦
ប្រសិនបើ លោកស្រី
សេង ធារី ទទួលបាន ការអនុញ្ញាត ក្បួនសរសេរ ភាសាខ្មែរ ដែលមាន អាយុកាល រាប់រយឆ្នាំ មកហើយ នឹងត្រូវ កែប្រែ ទាំងស្រុង ដោយការ ដកឃ្លា នឹងត្រូវ ណែនាំ ឲ្យប្រើ នៅចន្លោះពាក្យ, ហើយ កណ្ដកសញ្ញា ឬសញ្ញាក្បៀស (,) របស់ បស្ចិមប្រទេស ប្រើ ដើម្បី ឲ្យកាន់តែ ងាយស្រួលយល់។
លោកស្រី គឺ ជាជនភៀសខ្លួន ម្នាក់ ដែលបាន រត់គេច ពីសង្គ្រាម ស៊ីវិល ទៅកាន់ សហរដ្ឋ អាមេរិក តាំងពីក្មេង នៅឆ្នាំ១៩៧៩ និងបាន វិលត្រឡប់ មកវិញ នៅឆ្នាំ១៩៩៥, ហើយ ចាប់តាំង ពីពេលនោះមក, លោកស្រី បានក្លាយ ជាមនុស្ស តែ ម្នាក់គត់ ដែលគាំទ្រ ជ្រោមជ្រែង គំនិត សរសេរ ភាសាខ្មែរ មួយបែប ដែលចាត់ទុក ជាទម្រង់ទុកចោល ជាយូរមកហើយ ដែលជាញឹកញាប់ មិនអាច ភ្ជាប់ឃ្លា ស្មុគស្មាញ ឲ្យបាន ច្បាស់លាស់។
គូសបញ្ជាក់ ពីភាពច្បាស់លាស់ ក្នុងភាសា អង់គ្លេស ពេលប្រើប្រាស់ សញ្ញាក្បៀស (ដូចជា,
នាង កត់សម្គាល់ ថា, ភាពខុសគ្នា ដ៏សំខាន់ រវាងឃ្លា «តោះ ញ៉ាំ, ម៉ាក់យាយ» និង«តោះ ញ៉ាំ ម៉ាក់យាយ») លោកស្រី សេង ធារី និយាយថា, វា ត្រូវ បានប្រើប្រាស់ បន្ទាប់ ពីលោកស្រី ត្រឡប់ មកប្រទេស កម្ពុជាវិញ ភ្លេច ភាសាកំណើត របស់ខ្លួន មួយចំនួនធំ។
លោកស្រី បានលើកឡើង តាមរយៈ សារ អេឡិកត្រូនិក កាលពីម្សិលមិញ ថា, «បញ្ហានេះ បានកើតឡើង ចំពោះខ្ញុំ ជាពិសេស ពីរចំណុច៖
គឺ ការត្រូវ រៀនភាសាខ្មែរ ឡើងវិញ ពេលពេញវ័យ និងការជម្នះ ពលរដ្ឋខ្មែរ ដែលមាន ការអប់រំខ្ពស់ ដើម្បី បញ្ចេញសំឡេង ជាភាសាខ្មែរ។ »
ភាសាខ្មែរ ក៏ដូច ជាពាក្យកម្លាយ មកពី ភាសាថៃ
និងភាសាលាវ ប្រើប្រាស់ ប្រព័ន្ធសរសេរ ផ្ដើម ដោយព្យញ្ជនៈ,
មានន័យ ថា, ព្យាង្គ នីមួយៗ ផ្អែកលើព្យញ្ជនៈ ដោយស្រៈ ផ្សំបញ្ចូល ជាមួយ ព្យញ្ជនៈ ដើម្បី បង្កើតពាក្យ, ហើយ ការប្រើប្រាស់ ការដកឃ្លា
ឬសញ្ញាវណ្ណយុត្ត ដើម្បី ញែកពាក្យ គឺ កម្រណាស់។
សម្រាប់ មនុស្ស ជាច្រើន វា គ្មាន បញ្ហាទេ។ ប៉ុន្តែ លោកស្រី
សេង ធារី និយាយថា, ចំណុច របត់មួយ សម្រាប់ លោកស្រី បានកើត មានឡើង នៅឆ្នាំ ២០០៦ ជាពេល ដែលលោកស្រី ត្រូវ បានតែងតាំង ជាប្រធាន មជ្ឈមណ្ឌល អភិវឌ្ឍន៍ សង្គម, ហើយ «បានចាប់ផ្ដើម ដាក់បញ្ចូល សញ្ញាក្បៀស ដោយប្រុងប្រយ័ត្ន» ដើម្បី ញែកឃ្លា ក្នុងប្រយោគ នៅក្នុងការ បោះពុម្ពផ្សាយ របស់ ពួកគេ។
លោកស្រី បានលើកឡើង បន្ត ថា, «បន្ទាប់ ពីមិនអាច បកស្រាយ ពាក្យចុងចួន ឬមូលហេតុ សម្រាប់ ការដកឃ្លាពាក្យ និងការប្រើប្រាស់ វណ្ណយុត្ត បាន, ខ្ញុំ ក៏ចាប់ផ្ដើម ប្រើប្រាស់អ្វី ដែលខ្ញុំ ចេះ ពីការសរសេរ ភាសា អង់គ្លេស មកសរសេរ ជាភាសាខ្មែរ។ ខ្ញុំ អាចធ្វើបាន ដោយគ្មាន បញ្ហា,
ប៉ុន្តែ បានតែ ពេលខ្លះ ប៉ុណ្ណោះ។ ឧទាហរណ៍, ខ្ញុំ បានពិនិត្យ ផ្ទៀងផ្ទាត់ សំណៅ ជាភាសាខ្មែរ នៃសៀវភៅ របស់យើង មានចំណងជើង ថា "ការស្វែងយល់ ពីការប៉ះទង្គិច ផ្លូវចិត្ត នៅកម្ពុជា"; សញ្ញាក្បៀស ដែលត្រូវ បានដាក់បញ្ចូល ក្នុងសៀវភៅ របស់យើង មានតិចតួច ប៉ុណ្ណោះ។ »
លោកស្រី គូសបញ្ជាក់ ថា, វា ស្ដែង ឲ្យឃើញច្បាស់ ថា, ការប្រឹងប្រែង របស់ លោកស្រី មិនទទួលបាន ការគាំទ្រឡើយ ពេលលោកស្រី ជា វណ្ណាត ជាអ្នកកាន់តំណែង មុនរបស់ លោកស្រី
និងជាអ្នក វិលត្រឡប់ មកពីសហរដ្ឋ អាមេរិកវិញ ដូចគ្នា «បានប្រាប់ បុគ្គលិក ថា, សញ្ញាក្បៀស នឹងធ្វើ ឲ្យខ្ញុំ បរាជ័យ ទាំងស្រុង។» ទីបំផុត លោកស្រី ត្រូវ បានបណ្ដេញចេញ ពី មជ្ឈមណ្ឌល អភិវឌ្ឍន៍ សង្គម យ៉ាងចម្រូងចម្រាស ពីសំណាក់ ក្រុមប្រឹក្សាភិបាល ដែលរួមមាន លោកស្រី
ជា វណ្ណាត ផងដែរ នៅឆ្នាំ២០០៨។
លោក ហង់ ជួន ណារ៉ុន
រដ្ឋមន្ត្រី ក្រសួង អប់រំ បានមាន ប្រសាសន៍ កាលពីម្សិលមិញ ថា, លោក មិនប្រឆាំង នឹងការ ប្រើប្រាស់ សញ្ញាក្បៀស ក្នុងភាសាខ្មែរទេ ដោយគូសបញ្ជាក់ ថា, សម្ដេចព្រះសង្ឃរាជ ជួន ណាត
ដែលមាន ព្រះកិត្តិនាម ល្បីល្បាញ ចំពោះ ការចងក្រង វចនានុក្រម ភាសាខ្មែរ ដ៏គួរ ឲ្យគោរព ស្ញប់ស្ញែង នៅឆ្នាំ១៩៣៨
ក៏បានប្រើប្រាស់ សញ្ញាក្បៀស ដែរ ដើម្បី បង្ហាញ ពីគំនិត។
លោក បានបន្តទៀត ថា, «ខ្ញុំ គិតថា, នេះ មិនមែន ជាគំនិតថ្មីទេ; បើ យើង ក្រឡេកមើល ទៅសម្ដេច ជួន ណាត, ព្រះអង្គ បានប្រើប្រាស់ សញ្ញាក្បៀស, ហើយ ជិតមួយទសវត្សរ៍ មកនេះ។ ក្រសួង សេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ក៏បានប្រើប្រាស់ សញ្ញាក្បៀស ដែរ ដើម្បី បង្ហាញ ពីគំនិត របស់ខ្លួន ឲ្យកាន់តែ ច្បាស់។ វា ប្រើ សម្រាប់ ញែកឃ្លា។ វា មានភាព ស្រដៀងគ្នា តិចតួច ទៅនឹងភាសា អង់គ្លេស។ ប៉ុន្តែ សម្ដេច ជួន ណាត ទទួលបាន ការអប់រំ ផ្នែកភាសា បារាំង។ ជាទូទៅ ក្នុងភាសា បារាំង, គេ មិនប្រើទេ។ ប៉ុន្តែ ប្រសិនបើ ចាំបាច់, យើង អាចប្រើ សញ្ញាក្បៀស បាន។ »
ទោះ ជាយ៉ាងណា លោក តក់សម្គាល់ ថា, លោក យល់ថា, សញ្ញាក្បៀស គ្មាន ភាពចាំបាច់ សម្រាប់ឃ្លា ស្មុគស្មាញឡើយ ដោយលើកឡើង ជាទឡ្ហីករណ៍ ថា, អ្នក និពន្ធឆ្លាតវ័យ ដែលប្រើ លំដាប់ពាក្យ អាចភ្ជាប់ឃ្លាបាន យ៉ាងច្បាស់។
រដ្ឋមន្ត្រី ក្រសួង អប់រំ រូបនេះ បានលើកឡើង បន្ថែមទៀត ថា, «ខ្ញុំ អានសៀវភៅ ជាភាសាខ្មែរ, ហើយ ខ្ញុំ គិតថា, វា មិនមែន ជាបញ្ហាទេ។ បញ្ហា នៅត្រង់ សិក្សាភាសា និងបញ្ចេញ ឲ្យបាន ច្បាស់លាស់។ សម្រាប់ ប្រធានបទ បច្ចេកទេស, ជាញឹកញាប់ គេ ប្រើសញ្ញាក្បៀស នៅក្នុងអត្ថបទ ដែលបកប្រែ ពីភាសាអង់គ្លេស,
ហើយ ជាញឹកញាប់ ខ្ញុំ មើលមិនយល់។»
លោកស្រី ខ្លួនឯងផ្ទាល់ ចង់គូសបញ្ជាក់ ថា, សម្តេចសង្ឃ ជួន ណាត ប្រើប្រាស់ សញ្ញាក្បៀស នៅក្នុងវចនានុក្រម របស់ ព្រះអង្គ
ដោយចាត់ទុកវា ថា ជា “រដ្ឋប្រហារ” [just "coup", not "coup d'etat"] ប្រឆាំង អ្នករិះគន់ លោកស្រី ពេលលោកស្រី បង្ហោះបុព្វក នៅលើទំព័រ ហ្វេសប៊ុក ថា មាន៧ទំព័រ ដែលបញ្ជាក់ បង្ហាញ ពីសញ្ញាក្បៀស របស់ សម្តេចសង្ឃ។
ប៉ុន្តែ ការឈ្លោះ ប្រកែកគ្នា ប្រឆាំង ភាពចាំបាច់ នៃការប្រើប្រាស់ សញ្ញាក្បៀស ក្នុងភាសា ខ្មែរ ក៏មាន ការចូលរួម ពីលោក អាង ជូលៀន សាស្ត្រាចារ្យ នរវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ដែលនិយាយ ថា, លោក មិនយល់ស្រប នឹងភាពលំបាក របស់ លោកស្រី សេង ធារី នៅក្នុងការ សរសេរឃ្លា ស្មុគស្មាញ ផងដែរ។
លោក បានមាន ប្រសាសន៍ ថា, «ខ្ញុំ សរសេរ ជាភាសាខ្មែ មិនដែល ជួបប្រទះ បញ្ហានេះទេ។ វា អាស្រ័យ លើវិធី ដែលអ្នកប្រើ ដើម្បី បង្ហាញ ពីគំនិត របស់ខ្លួន។ ប្រសិនបើ អ្នក ព្យាយាម បកប្រែ ត្រង់ៗ ពេកនោះ, នោះ គឺ ជាបញ្ហា។ ប៉ុន្តែ ភាសា នីមួយៗ សុទ្ធតែ មានវិធី ផ្ទាល់ខ្លួន ដើម្បី រៀបរាប់ ពីវត្ថុ និងបញ្ហា ផ្សេងៗ។
លោក បានបន្ថែម ថា, «ក្នុងពេលបច្ចុប្បន្ន វា មានការលំបាក សម្រាប់ខ្ញុំ, ព្រោះ យើង មិនមែន កំពុង និយាយ ជាភាសាខ្មែរ ទេ, គឺ និយាយ ជាភាសា អង់គ្លេស។ អ្នក ត្រូវតែ មានភាសា ដ៏ច្បាស់លាស់, ហើយ ត្រូវតែ ស្ទាត់ជំនាញ នៅក្នុងការ រកវិធី សំដែងចេញ នូវការយល់ឃើញ ណាមួយ។ »
លោក បន្ថែមទៀត ថា, «បើ អ្នក ព្យាយាម បកប្រែ ដោយមិនយល់ អីនោះ, វា មិនល្អទេ, ព្រោះ ភាសាខ្មែរ
ខុសពី ភាសា អង់គ្លេស។ »
លោក វង្ស ម៉េង អនុប្រធាន វិទ្យាស្ថាន ភាសាជាតិ នៅរាជបណ្ឌិត្យ សភា កម្ពុជា ដែលជាអ្នក ចេញច្បាប់ នៃការប្រើប្រាស់ ភាសាខ្មែរ ឲ្យត្រូវ តាមក្បួនខ្នាត នោះ បាននិយាយ ថា, មិនមែន គេ មិនគិត ដល់ការបញ្ចូល សញ្ញាក្បៀស ចូលទៅក្នុង ភាសាខ្មែរ នោះទេ, ប៉ុន្តែ ថា វា មិនចាំបាច់។
លោក មានប្រសាសន៍ ថា, «នាពេល កន្លងមក, យើង ធ្លាប់ប្រើ សញ្ញាក្បៀស, ជាពិសេស នៅក្នុងអត្ថបទ ចាស់ៗ, នៅក្នុង វចនានុក្រម និងសៀវភៅ ច្បាប់ ដែលបកប្រែ ពីភាសា បារាំង។ ប៉ុន្តែ នៅក្នុង សម័យទំនើប នាពេល បច្ចុប្បន្ន, គេ កម្រប្រើ សញ្ញាក្បៀសណាស់; គេ ប្រើ ដកឃ្លា ជំនួសវិញ។ »
ប៉ុន្តែ លោក ទទួលស្គាល់ ថា, ការប្រើប្រាស់ ការដកឃ្លា បែបនេះ ដើម្បី ជំនួស ឲ្យសញ្ញាក្បៀស គឺ ស្រេចតែ អ្នកសរសេរ នីមួយៗ ប៉ុណ្ណោះ; ខណៈវិទ្យាស្ថាន របស់លោក នៅមិនទាន់ ចេញក្បួនច្បាប់
ថា, តើ ពេលណា ដែលការ ដកឃ្លា គួរតែ បញ្ចូល ក្នុងភាសា ខ្មែរ នោះ។
លោក មានប្រសាសន៍ បន្ថែមទៀត ថា, «ជាទូទៅ យើង ប្រើប្រាស់ ការដកឃ្លា ពេលយើង ប្រើប្រាស់ ក្រុមពាក្យ ឬឃ្លាមួយ ឬចន្លោះ ប្រយោគមួយ និងប្រយោគ មួយទៀត។ ឥឡូវនេះ មានសាស្ត្រាចារ្យ ពីររូប កំពុង សិក្សាស្រាវជ្រាវ ថា, តើ ត្រូវ ប្រើប្រាស់ ការដកឃ្លា យ៉ាងដូចម្តេច។ នេះ នៅតែ ជាប្រធានបទ ដែលយើង ត្រូវតែ ពិភាក្សា។ យើង នៅមិនទាន់ ដាក់វាចូល ជាក្បួនខ្នាត នៅឡើយទេ។ »
លោក បានបន្ត ថា, «ការប្រើប្រាស់ សញ្ញាក្បៀស អាចទៅរួច, ប៉ុន្តែ វា ប្រហែល ជារឿង ស្មុគស្មាញ សម្រាប់ អ្នកជំនាន់ក្រោយ។ »
ប៉ុន្តែ សម្រាប់ លោកស្រី សេង ធារី, ប្រព័ន្ធបែបនេះ—ដែលប្រើប្រាស់ ការដកឃ្លា ដើម្បី ជំនួស សញ្ញាក្បៀស ម្តងម្កាល ជួនកាល គ្រាន់តែ ដើម្បី ផ្តាច់ប្រយោគ ពីល្បះ, ហើយ ជួនកាល ដើម្បី ដកឃ្លា ឈ្មោះនោះ—មិនអាច ជំនួស ឲ្យសញ្ញាក្បៀស បានទេ។
នៅក្នុងសារ ដែលបង្ហោះ កាលពីខែមុន, លោកស្រី បានបញ្ជាក់ ថា, សេរីភាព នៃការ ប្រើប្រាស់ ការដកឃ្លា សម្រាប់ ការបញ្ជាក់ ជារឿយៗ តែងតែ មិនត្រូវ បានយកចិត្ត ទុកដាក់ នោះទេ។ ក្នុងនោះ កាសែត កោះសន្តិភាព មិនដែល ដកឃ្លាទេ នៅក្នុងចំណងជើង អត្ថបទ របស់ខ្លួន
ដោយសំដៅ ដល់ «លោក ស្រី ចំរើន» ជាបុរសម្នាក់ ដែលដឹកនាំ យុទ្ធនាការ ប្រឆាំង លោក កឹម សុខា ប្រធាន គណបក្សប្រឆាំង។
លោកស្រី បាននិយាយ បែបកំប្លែង ទាំងខ្លួន មិនសប្បាយចិត្ត ថា, «លោក» ដែលមានន័យ ថា
“Mr.” ជាភាសាខ្មែរ និង «ស្រី» ពាក្យ ទាំងពីរ ដែលមានន័យថា «ស្ត្រី» ផង, ហើយ ជាផ្នែកមួយ នៃឈ្មោះ សកម្មជន រូបនេះផង, ជាចំណងជើង ដែលអាច បកស្រាយបាន ថា ជា «លោក» ស្រី ចំរើន ឬជា «លោកស្រី» ចំរើន។
លោកស្រី បានលើកឡើង កាលពីម្សិលមិញ ថា, «ខ្ញុំ គិតថា, បញ្ហានេះ កើតមាន នៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយ ខ្មែរ ទាំងអស់, ទាំងប្រព័ន្ធ ផ្សព្វផ្សាយ ល្បី និងមិនល្បី។ »
លោកស្រី បានមាន ប្រសាសន៍ ថា, «ខ្ញុំ មានជំនឿ យ៉ាងមុតមាំ ថា, វិធី ប្រើ វណ្ណយុត្ត
(ដែលអនុញ្ញាត ឲ្យមាន ការដកឃ្លា ពាក្យ ជាស្វ័យប្រវត្តិ)
គឺ ពិត ជាគន្លឹះ ដ៏សំខាន់ សម្រាប់ ការអភិវឌ្ឍ៕ »
Theary Seng,
ReplyDeleteWho are YOU to change the Khmer grammar ?
I attended Georgetown way before you, sweet heart !
That, doesn't, mean, you, are, smarter, then she is, are, you,? Not all people are equal. Because I never attended the higher learning institute doesn't mean my opinion is based on ignorant if I have an opinion on something.
ReplyDeleteAs for Theary attempting to correct Khmer's grammar....well if she hasn't have enough stuff to keep her occupy in life,,,,not going to hurt me--I'm, to dumb to know the difference.
If you are too dumb to know the difference, then shut the hell up!!!
Delete11:48 PM
ReplyDeleteI did not say nor claim I am smarter than she is, but I could be.
The point was made to challenge her credentials, if any for her to change something so
sacred to the country's culture, while more and detrimental problems need solutions.
The solutions need Khmer unity. Her claim to fame is a disservice.
Cambodia Daily - ខេមបូឌា ដេលី ឬក៏ ខាំបូឌីយ៉ា ដេលី?
ReplyDeleteអត្ធបទខាងលើជាភាសា ខ្មែរ សរសេរបកប្រែ ពីភាសា អង់គ្លេស[English/Anglais]។
បើអស់លោកសរសេរខ្មែររបៀបហ្នឹងហើយ ប្រកាសផ្សាយ ថាជាភាសាខ្មែរនោះ សូមអស់លោក នឹង អ្នកស្រី សេង ធារី នាំគ្នាសំឡាប់ ខ្មែរ អោយផុតពូជតែម្ដងទៅ៕
6:45 AM
Deleteអ្នកចេះ English ស្ទើរៗ អានថា ខាំបូឌីយ៉ា ដេលី !
អ្នកចេះ English ច្បះលះ គេអានថា ខេមបូឌា ដេលី ! ខេម = ខRម ។
អ្នកចេះខ្មែរ ស្ទើរៗ ប្រើពាក្យ ច្បាស់លាស់ តែបើអ្នកចេះពិតប្រាកដ គេថា ច្បះលះ។
អ្នកចេះខ្មែរ ស្ទើរៗ សរសេរថា សំឡាប់, ឯ សម្លាប់ ជាពាក្យត្រឹមត្រូុវ សម្រាប់ អ្នកចេះភាសាខ្មែរ !
ដំបូន្មាន ជាពាក្យ រដឺនៗ ហើយខុស !!! ទំមូនមាន ឬ ទំមូន្មាន ជាពាក្យច្បះលះ, តែគ្មាន បណ្ឌិត,បន្ទិត,អន្ទិត ខ្មែរណាម្នាក់ យល់ដល់ទេ !!!
ម៉េច, យល់ហើយ ឬ នៅ ? !!!
ទំមូនមាន ឬ ទំមូន្មាន សុំកែទៅជា ទំនូនមាន ឬ ទំនូន្មាន វិញ ព្រោះវាចេញ មកពីពាក្យ ទូន្មាន ។ Sorry for my typo !!!
DeleteYou are full of it!!!
Delete