Paris Peace Accords 23 Oct. 1991

Thursday, April 7, 2016

តំណាងរាស្ត្រ បក្សប្រឆាំង ដែលរងរបួស ថា, លោក ឈាង វុន អាច ជាអ្នករៀបចំ ឲ្យមានហិង្សា | Opposition party MP who was wounded says, Cheang Vun may be behind violence

តំណាងរាស្ត្រ បក្សប្រឆាំង ដែលរងរបួស ថា, លោក ឈាង វុន អាច ជាអ្នករៀបចំ ឲ្យមានហិង្សា

VOD / វីអូឌី | ៦ មេសា ២០១៦​

Audio Player


តំណាងរាស្ត្រ គណបក្សប្រឆាំង ដែលរងរបួស មួយរូប អំពាវនាវ ឲ្យរដ្ឋសភា និងស្ថាប័ន ពាក់ព័ន្ធ បើកកា ​ស៊ើបអ​ង្កេត លើការអត្ថាធិប្បាយ របស់ តំណាងរាស្ត្រ បក្សកាន់អំណាច មួយរូប ដោយសង្ស័យ ថា, មន្ត្រីនោះ អាចជា​អ្ន​ក​​​ រៀ​​បចំ ផែនការ ឲ្យគេ ប្រើហិង្សា លើតំណាងរាស្ត្រ នៅជាប់របង រដ្ឋសភា កាល​ពីចុង ឆ្នាំ២០១៥។

កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៥ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ គឺ លោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវ បានបាតុករ ដែលគេ ស្គាល់ថា គាំទ្រ បក្សកាន់អំណាច វាយ ឲ្យរងរបួស ធ្ងន់ នៅពេ​ល ពួក​គេ ជិះរថយន្ត ចេញពីប្រជុំ សភា។

ប៉ុន្តែក្រោ​​យមកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានអត្ថា​​ធិប្បាយក្នុ​ងកិច្ចពិ​ភាក្សា​តុមូល នៅវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថាតំណាងរាស្ត្រទាំងនោះ មានចេតនាចង់ឲ្យគេវ៉ៃក្នុងហេ​តុផ​ល​​កេ​ងចំ​ណេញនយោបាយ។

នៅថ្ងៃទី៦ ខែមេសានេះ តំណាងរាស្ត្របក្សប្រឆាំងដែលរងរបួសលោក គង់ សភា បានសរ​សេរលើ​ប​​ណ្តា​ញ​ស​ង្គមហ្វេសប៊ុ​ក​ផ្ទាល់ បង្ហាញការខកចិត្តទៅនឹងការលើកឡើងរបស់លោក ឈាង វុន នោះ និង​បា​នអំ​ពាវនាវឲ្យតុលា​​ការនិងគណ​:កម្មា​ធិកា​រស៊ើ​បអ​ ង្កេតរបស់រដ្ឋាភិបាលបើកការស៊ើប​អង្កេតករណីនេះ។

លោក គង់ សភា សរសេរទៀតថាការអត្ថាធិប្បាយនេះ លោកថាលោក ឈាង វុន ប្រហែល​ជាអ្នករៀ​ចំផែ​នការ​នេះ​ជា​មួ​យ​​ជន​មា​ន​អំណាចនិងជនដៃដល់ ដោយលោកថាមុនពីរបីថ្ងៃនៃហេតុការណ៍ប្រើហិ​ង្សានោះ​ លោកមានជម្លោះ​ជាមួយជាមួយលោក ឈាង វុន។

បញ្ជាក់លើការសរសេរនេះ លោក គង់ សភា បានអះអាងថាបើស្ថាប័នពាក់ព័ន្ធ​មិនបើកការស៊ើប​អង្កេតរ​ក​​ការពិ​ត​ នៃការអត្ថាធិប្បាយរបស់លោក ឈាង វុន នេះទេលោកថាលោកនឹ​ងក្លាយ​​​ជាជនរ​ងគ្រោះ​ដោយ​កា​រវា​យដំ​ផង និងរងគ្រោះដោយការចោទប្រកាន់ខុសពីការពិតទៀត។ លោកថា៖ «ជនល្មើសដែលចូល ​សារភា​ព៣នា​ក់ហ្នឹង គាត់បានសារភាពថា គាត់ជាកងអង្គរក្ស ហើយគា​ត់បា​នមកចូលរួមបាតុកម្ម ហើយ​គាត់បា​នវ៉ៃពួកខ្ញុំ។ អញ្ចឹងធ្វើឲ្យខ្ញុំចាប់អារម្មណ៍នឹងសម្តី​គាត់ដែលគាត់​ ថាហ្នឹងហាក់ដូចជាគាត់បា​នដឹងរឿងហេតុកា​រណ៍ហ្នឹ​ងរៀប​ចំទុកជាមុនហើយ ជាមួយ​អ្នក​មានអំណាច និងជន​ល្មើសហ្នឹង អញ្ចឹងសុំអំពាវនាវឲ្យតុលាការ ឬមួយសភា​ខ្លួនឯងបើក​​កា​រស៊ើ​បអ​ង្កេតករណី​សម្តី​ឯ​កឧត្តម ឈាង វុន ហ្នឹង ដើម្បីផ្តល់យុ​ត្តិធម៌ដល់យើ​ងខ្ញុំទំា​ងពីរនា​ក់ហ្នឹង ដែលរង​គ្រោះ​ពី​ព្រឹត្តិការ​ណ៍គេវ៉ៃឲ្យ​រង​គ្រោះ​រាងកាយហើយ។ ឥឡូវរងគ្រោះ ពីការចោទប្រ​កាន់​ពី​តំណាង​រា​ស្ត្រខ្លួ​នឯ​ងទៀតចេញ​ឲ្យគេវ៉ា បើមិ​នចេញគេមិនវ៉ៃទេ ព្រោះបោះសភាប្រជុំចាប់​ហើ​យ ខ្ញុំប្រញា​ប់​បន្តដំណើរ ទៅ​​ប្រជុំ​​​នៅក្នុ​ងគ​​ណបក្សទៀត ខ្ញុំត្រូវតែចេញហើយ អញ្ចឹងវាអយុត្តិធម៌ពេក សម្រាប់​ពួ​កខ្ញុំ​ទាំងពីរបាទ។»

VODមិនអាចសុំការឆ្លើយតបពីលោក ឈាង វុន បានទេជុំវិញការលើកឡើង របស់តំណាងបក្សប្រ​ឆាំងនេះ ដោយទូរស័ព្ទរបស់លោក​គ្មានអ្នកទទួល។ ចំណែកអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េង ឡុង មិនអ​ត្ថា​ធិប្បាយពីករណីនេះទេ ដោយអះអាងថារង់​ចាំការសម្រេចពីប្រធានរដ្ឋសភា លោក ហេង សំរិន ​ជា​មុនសិន​។

លោកថា៖ «ខ្ញុំមិនដឹងទេទាល់តែសម្តេចគាត់សម្រេច គាត់ប្រជុំគណៈអចិន្ត្រៃយ៍អីម៉េចៗ ទាល់ខ្ញុំដាក់​​ទៅ​ជូនគាត់​ឲ្យគាត់សម្រេច។»


សង្គមស៊ីវិលធ្លាប់រិះគន់ថាការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដារពីរគឺបើអ្នកមានអំណាចឬអ្នកមានប្រាក់ ​ជាដើម​បណ្តឹង​នោះ តុលាការប្រញាប់ចាត់ការ តែបើដើមបណ្តឹងជាជនក្រីក្រឬជាស​កម្ម​​ជន​នយោបា​យបក្សប្រឆាំងវិញ គឺតុលាការច្រើនតែមិនចាត់ការបណ្តឹងនោះ៕​


No comments:

Post a Comment