Paris Peace Accords 23 Oct. 1991

Sunday, April 10, 2016

Sam Rainsy: សេចក្តី អំពាវនាវ ជូនចំពោះ បងប្អូន ជនរួមជាតិ ដែលរស់នៅ ប្រទេសថៃ មានចំនួន ប្រមាណ ១លាន នាក់ | Appeal to Cambodian migrant workers in Thailand


 
 
៩ មេសា ២០១៦ | 9 April 2016 – Appeal to Cambodian migrant workers in Thailand 

សេចក្តី អំពាវនាវ ជូនចំពោះ បងប្អូន ជនរួមជាតិ ដែលរស់នៅ ប្រទេសថៃ មានចំនួន ប្រមាណ ១លាន នាក់

ខ្ញុំ សប្បាយចិត្តណាស់ ដែលបាន ទំនាក់ទំនង ជាមួយ ពលករខ្មែរ ដែលចំណាកស្រុក ទៅធ្វើការ នៅប្រទេស ថៃ តាមរយៈ ទំព័រ Facebook របស់ខ្ញុំ។  ខ្ញុំ សូម អំពាវនាវ ឲ្យបងប្អូន ជនរួមជាតិ លៃលក ធ្វើយ៉ាងដូចម្តេច អញ្ជើញ មកចុះឈ្មោះ បោះឆ្នោត និងស្វែងរក អត្តសញ្ញាណប័ណ្ណ នៅប្រទេស កម្ពុជា ឲ្យទាន់ ពេលវេលា, ហើយ មកចូលរួម ក្នុងការបោះឆ្នោត នៅឆ្នាំ ២០១៧ និង ២០១៨ កុំបីខាន បើ អាចធ្វើ ទៅបាន។  សូម បងប្អូន ជនរួមជាតិ នៅគ្រប់ទិសទី មិនថាជិត មិនថាឆ្ងាយ ចូលរួម ក្នុងបេសកកម្ម សង្គ្រោះជាតិ របស់យើង ទាំងអស់គ្នា។  បើ មានបញ្ហាអ្វី ក្នុងការ បំពេញ បែបបទ រដ្ឋបាល នៅមូលដ្ឋាន, សូម ទាក់ទង មកតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ គឺ លោក គី វណ្ណដារ៉ា (ខេត្ត បាត់ដំបង 012 880 069) និងលោក សោ ចាន់ដេត (ខេត្ត បន្ទាយមានជ័យ 012 599 766)។
 

I appeal to the one million Cambodian migrant workers in Thailand to do their best -- with the help of CNRP Members of Parliament and local officials if need be -- to get registered as voters and to get their Cambodian national ID cards in time in order to be able to cast their ballots at the crucial 2017 and 2018 elections.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

1 comment:

  1. Anonymous7:59 AM

    ប្រជាជន ពិតជាចំណាយ លុយ នឹងពេលវាលា មកចុះឈ្មោះបោះឆ្នោត​ ហើយនឹងទៅបោះឆ្នោត តែលោកទេ ដែលជាបញ្ហានោះ ថាតើមានវិធីណា ដែលអាចការពារសន្លឹកឆ្នោតបាន ព្រោះឮថា យួនបានបញ្ជូន ទាហាន វាមកច្រើន តែស្លៀកពាក់ ជាប្រជាជន ហើយតើលោកឃើញទេ នៅសៀមរាប ថ្ងៃមុន ក្នុងបញ្ជីបោះឆ្នោត សុទ្ធតែឈ្មោះ យួន ។ តាមមើលទៅ ទោះជាខ្មែរទៅបោះយ់ាងណា ក៍អត់ផ្លូវដែរ បើលោកចូលស្រុកមិនបានផងនោះ។

    ReplyDelete