Paris Peace Accords 23 Oct. 1991

Wednesday, April 6, 2016

Sam Rainsy: ក្រុម អ្នកកាន់អំណាច សព្វថ្ងៃ ភ័យខ្លាច ចលនាកម្មករ | From Poland to Cambodia




៦ មេសា ២០១៦ | 6 April 2016 – From Poland to Cambodia

ហេតុអ្វី បានជារដ្ឋាភិបាល ដឹកនាំ ដោយគណបក្ស ប្រជាជន កម្ពុជា ត្រូវ បង្ក្រាប កម្មករ និងសហជីព តាមរយៈ អំពើហិង្សា មកលើ កម្មករផង និងតាមរយៈច្បាប់ គាបសង្កត់ សហជីពផង?

ចម្លើយ៖ ដោយសារតែ ក្រុម អ្នកកាន់អំណាច សព្វថ្ងៃ ភ័យខ្លាច ចលនាកម្មករ ដែលទាមទារ សេរីភាព និងយុត្តិធម៌ មកប្តួលរំលំ អំណាច ផ្តាច់ការ របស់ ពួកគេ ដូចចលនា កម្មករ និងសហជីព សេរី បានប្តួលរំលំ របបកុម្មុយនីស្ត ផ្តាច់ការ នៅប្រទេស ប៉ូឡូញ (Pologne / Poland) កាលពីឆ្នាំ ១៩៩០។


សូម រម្លឹកថា, ក្នុងចន្លោះ ឆ្នាំ ១៩៨០ ដល់ ១៩៩០, ចលនា កម្មករ និងសហជីព ឯករាជ្យ ពីបក្សកុម្មុយនីស្ត ឈ្មោះ Solidarność (មានន័យថា សាមគ្គីភាព) ដឹកនាំ ដោយលោក Lech Wałęsa បានជម្រុញ ឲ្យមាន ការផ្លាស់ប្តូរ ដោយសន្តិវិធី នៅប្រទេស ប៉ូឡូញ ដែលជាប្រទេស កុម្មុយនីស្ត រណប សហភាព សូវៀត នៅពេលនោះ។  ប្រទេសប៉ូឡូញ ជាប្រទេស មុនគេបង្អស់ ក្នុងចំណោម ប្រទេស កុម្មុនីស្ត នៅទ្វីបអឺរ៉ុប ខាងកើត ដែលបាន រើបម្រះ ពីរបបកុម្មុយនីស្ត, ហើយ បានទាមទារ ឯករាជ្យភាព ប្រកប ដោយជោគជ័យ ពីសហភាព សូវៀត។  នៅទីបញ្ចប់ របប កុម្មុយនីស្ត បានដួលរលំ នៅទូទាំង ទ្វីបអឺរ៉ុប, ព្រមទាំង នៅសហភាព សូវៀត ផងដែរ នៅឆ្នាំ ១៩៩១។  ដូច្នេះ គេ ឃើញថា, ចលនា កម្មករ និងសហជីព សេរី ជាកម្លាំង នាំមុខ ងែល អាចមាន ឥទ្ធិពល ខ្លាំងណាស់ ក្នុងការ នាំមក នូវលទ្ធិប្រជាធិបតេយ្យ, សេរីភាព, និងយុត្តិធម៌ សង្គម នៅក្នុងប្រទេស ដែលធ្លាប់តែ គ្រប់គ្រង ដោយអំណាច កុម្មុយនីស្ត ផ្តាច់ការ។  អតីត ប្រធាន សហជីព ឈ្មោះ Lech Wałęsa បានទទួល ជ័យលាភី ពានរង្វាន់ ណូបែល សន្តិភាព (Nobel Peace Prize) នៅឆ្នាំ ១៩៨៣ ពេលកំពុងតែ ប្រយុទ្ធ ដោយសន្តិវិធី, ហើយ បានជាប់ឆ្នោត ជាប្រធានាធិបតីថ្មី នៃប្រទេស ប៉ូឡូញ នៅឆ្នាំ ១៩៩០ ។

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

2 comments:

  1. Anonymous2:54 AM

    NEVER BELIEVE ANYTHING IN POLITIC YES it right they can say anything and look at SAM RAINSY NOW .WIN WIN but he can't step foot in Cambodia at all and look like a cry wolf because he was win to much. yes he was the one that khmer hope for and now it look like fad away like smoke go by the wind because YUON will keep him out from Cambodia for ever.

    ReplyDelete
    Replies
    1. Anonymous8:56 AM

      2:54 AM

      It's very easy just critising Sam Rainsy, or anyone else for that matter.
      So what is your plan to dislodge Yuon from your country ?
      Are YOU going to lead ?

      Delete