Paris Peace Accords 23 Oct. 1991

Saturday, April 2, 2016

Sam Rainsy: ទំព័រ ប្រវត្តិសាស្ត្រ ដើម្បី លើកកម្ពស់ វីរបុរសខ្មែរ | A page of history to honour Khmer national heroes

 
០២ មេសា ២០១៦ – 02 April 2016
ទំព័រ ប្រវត្តិសាស្ត្រ ដើម្បី លើកកម្ពស់ វីរបុរសខ្មែរ | A page of history to honour Khmer national heroes

ថ្ងៃនេះ៖ ក្រឡា ហោមគង់ ដែលបាន បះបោរ ដើម្បី ជាតិ ប្រឆាំងបារាំង និងប្រឆាំងយួន ក្នុងឆ្នាំ ១៨៨៥-៨៦។

Today: Krola Haomkong who led a patriotic rebellion against the French and the Vietnamese in 1885-1886.


ក្រឡា ហោមគង់ ជាមេទ័ព ជើងទឹក និងជាស្តេចក្រាញ់ កាន់កាប់ និងការពារ ទឹកដីខ្មែរ មួយចំណែក នៅភាគ ខាងត្បូង នៃប្រទេស កម្ពុជា។  លោក បានដឹកនាំ ចលនា បះបោរ មួយ ក្នុងប្រទេស កម្ពុចា ក្នុងបំណង ប្រយុទ្ធរំដោះ ប្រទេសជាតិ ពីពួក អាណានិគម បារាំង និងរំដោះខេត្ត ខ្មែរ នៅកម្ពុជាក្រោម ពីការ ជិះជាន់ របស់ ជនជាតិយួន មកលើ ជនជាតិខ្មែរ ដែលជាម្ចាស់ស្រុក ពីដើមកំណើត។ 
គ្មាន នរណា ស្គាល់ឈ្មោះ ពិត របស់ លោកទេ; គេ ស្គាល់តែ ឈ្មោះ គោរមងារ ជាមេទ័ព។  ក្រឡា ហោមគង់ មានទឹកចិត្ តក្លាហាន ក្រៃលែង។  លោក បានទទួល ការគាំទ្រ ពីព្រះបាទ នរោត្តម (ជាព្រះមហាក្សត្រ ពេលនោះ) ពីប្រជាកសិករ ទូទាំងប្រទេស និងពីព្រះសង្ឃ ខ្មែរ។  នៅឆ្នាំ១៨៨៦ បារាំង និងយួន បានប្រើល្បិច អញ្ជើញ ក្រឡា ហោមគង់ មកជួប ដើម្បី ចរចា, តែ រួចទៅ ចាប់លោក ចងផ្អោប នឹងបំពង់ ផ្សែងកប៉ាល់  ​ឲ្យ​ឈ្លក់ផ្សែង រហូត បាត់បង់ជីវិត រួចទៅ ទើប ស្រាយសព ទម្លាក់ទឹក។


វីរភាព របស់ ក្រឡា ហោមគង់ បានបំផុស ទឹកចិត្ត កូនខ្មែរ ឲ្យក្រោក ឈរឡើង ប្រឆាំង នឹងពួក បរទេស ឈ្លានពាន ជាបន្តបន្ទាប់។  ក្រឡា ហោមគង់ បានលា ចាកលោកនេះ មែន, ប៉ុន្តែ កិត្តិនាម និងវីរភាព របស់លោក បានមកសណ្ឋិត ជាប់ នឹងដួងព្រលឹង កូនខ្មែរ ជានិរន្តរ៍។
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5


No comments:

Post a Comment