រដ្ឋសភា អនុម័ត ច្បាប់សហជីព ដោយគ្មាន សំឡេងគាំទ្រ ពីបក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ៤ មេសា ២០១៦

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា
លើកដៃអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព នៅថ្ងៃទី៤ ខែមេសា
ឆ្នាំ២០១៦។ RFA/Brach Chev
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែង ក្រោយកិច្ចប្រជុំ សភា ថា, ច្បាប់នេះ ភាគច្រើន មិន បានដាក់ នូវអ្វី ដែលសហជីព ទាមទារ និងក្រុមការងារ ចំពោះ កិច្ចបានធ្វើ ទេ។ លោក ថា, តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ មិន លើកដៃ អនុម័ត នៅពេលនេះ មិនមែន ចង់កេងចំណេញ នយោបាយទេ, ប៉ុន្តែ គណបក្ស សង្គ្រោះជាតិ គិតគូរ វែងឆ្ងាយ ពីបញ្ហា របស់ កម្មករ, សហជីព, និងអ្នកបញ្ជាទិញ។
ក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា នៅថ្ងៃទី៤ ខែមេសា សំណើអនុម័តសេចក្ដីព្រាងច្បាប់សហជីព ជារបៀបវារៈចុងក្រោយគេក្នុងចំណោមរបៀបវារៈទាំង៥។
តំណាងរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង មន្ត្រីពាក់ព័ន្ធមកពីក្រសួងយុត្តិធម៌ ជាអ្នកចេញមុខការពារសេចក្ដីព្រាងច្បាប់នេះ ខណៈតំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ លោក អេង ឆៃអ៊ាង និងលោក លិម គិមយ៉ា ទាមទារឲ្យពន្យល់ និងកែប្រែបន្ថែម ប៉ុន្តែរដ្ឋសភាមិនបានកែប្រែតាមសំណើទេ ហើយតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច អនុម័តដោយសំឡេង ៦៧ លើ ៩៨។
កិច្ចប្រជុំសភានៅរសៀលថ្ងៃនេះ ពុំឃើញមានវត្តមាន លោក ហ៊ុន សែន នោះទេ។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមាន ១៧ជំពូក និង ១០០មាត្រា។ សង្គមស៊ីវិល អ្នកច្បាប់ និងគណបក្សប្រឆាំង ថាមាត្រាមួយចំនួននៃច្បាប់នេះមានការរឹតត្បិតខ្លាំងដល់កម្មករ។
សូម ស្ដាប់ អ្នកយកព័ត៌មាន នៃវិទ្យុអាស៊ីសេរី លោក ប្រាជ្ញ ចេវ រាយការណ៍ អំពី ការអនុម័ត សេចក្ដីព្រាងច្បាប់នេះ ដូចតទៅ៖
No comments:
Post a Comment